កុំមាក់ងាយវាសនាមនុស្ស! ប្រវត្តិរបស់ ស្ទីវចប ពីក្មេងត្រូវម្ដាយបោះបង់ចោល ក្លាយជាបុគ្គលជោគជ័យដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ
Connect with us

បែបផែនជីវិត

កុំមាក់ងាយវាសនាមនុស្ស! ប្រវត្តិរបស់ ស្ទីវចប ពីក្មេងត្រូវម្ដាយបោះបង់ចោល ក្លាយជាបុគ្គលជោគជ័យដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ

លោក Steve Jobs ត្រូវបានមនុស្សទូទាំងពិភពលោកកោតស្ញប់ស្ញែងនឹងសមត្ថភាពរបស់លោកក្នុងវិស័យបច្ចេក​វិទ្យា លើគ្រឿងឧបករណ៍ប្រើប្រាស់។ រួមមានដូចជា ទូរសព្ទដៃ កុំព្យូទ័រ អាយផេត អាយផត និងអ្វីដែលពិសេសបំផុតនោះគឺ លោកអាចសរសេរកូដដោយប្រើកម្មវិធីរបស់លោកផ្ទាល់ (iOS) ដែលជាអត្តសញ្ញាណនៃក្រុមហ៊ុន Apple ដោយខ្លួនឯង។

លោកស្ទីវចប កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់​​្រហ្វាន់ស៊ីស្កូ នៃសហរដ្ឋអាេមរិក។ ម្តាយរបស់លោក​មានឈ្មោះ Joanne Carole Schieble និងមានឪពុកឈ្មោះថា Abdulfattah John Jandali ជាជនជាតិស៊ីរីម្នាក់។ លោកត្រូវបានគេយកចិញ្ចឹមដោយ លោកស្រី Clara និងលោក Paul Jobs ដែលបានដាក់ឈ្មោះឲ្យរូបលោកថា “Steven Paul Jobs” ដែលយើងហៅកាត់សព្វថ្ងៃថា “Steve Jobs”។ លោកក៏ត្រូវប្តូរត្រកូលតាមឪពុកម្តាយចិញ្ចឹមរបស់លោក។

ប្រសិនបើយើងតាមប្រភពព័ត៌មានមួយថា ម្តាយរបស់របស់លោក ស្ទីវចប គឺអ្នកស្រី Joanne Carole Schieble ជានិស្សិ​ត​នៃសកលវិទ្យាល័យមួយ ប៉ុន្តែនាងមានផ្ទះពោះដោយចៃដន្យគឺ រូបស្វីវចបនេះតែម្តង។ ម្តាយរបស់ ស្ទីវចប មានបំណងចង់ឲ្យកូនរបស់ខ្លួនរស់នៅជាមួួយនឹងគ្រួសារតែមានចំណេះដឹងជ្រៅជ្រះ នាងក៏បានប្រគល់ ស្ទីវចប ទៅឲ្យគ្រួសារមួយឈ្មោះថា លោក Paul Jobs ដែលជានាមត្រកូលរបស់ លោក Steve Job។

ទោះបីជាជីវិតរបស់ លោកស្ទីវចប មានភាពល្វីងជូរចត់យ៉ាងណាក្តី ប៉ុន្តែលោកពុំដែលអស់សង្ឃឹមនឹងជីវិតនេះឡើយ។ ពោលគឺលោកតែងតែខិតខំប្រឹងរៀនសូត្រជានិច្ច ជាពិសេសលោកមានការពេញចិត្តនឹងវិទ្យាសាស្ត្រជាខ្លាំង គឺស្រឡាញ់កុំព្យូទ័រ។

លោកបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino ជាទីដែលលោកបានស្គាល់ នៅឆ្នាំ១៩៧២។ លោក Steve Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។ នៅឆ្នាំ១៩៧៤ លោក Steve Jobs បានវិលត្រលប់មករដ្ឋកាលីហ្វ័រនីញ៉ាវិញ និងបានធ្វើការជាអ្នកបង្កើតវីដេអូហ្គេមនៅក្រុមហ៊ុនមួយឈ្មោះថា “Atari Corp”។

នៅខែមករា ឆ្នាំ១៩៨៣ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រឈ្មោះ Lisa ដែលយកឈ្មោះកូនស្រីរបស់គាត់​មក​ដាក់។ ប៉ុន្តែមិនយូរប៉ុន្មាន ជីវិតស្នេហារបស់លោកក៏ត្រូវបរាជ័យ និងបានរៀបការនឹងនារីផ្សេងម្នាក់ទៀតឈ្មោះថា Laurene Powell ហើយមានកូនប្រុស ១នាក់ និងស្រី ២នាក់ បន្ថែមទៀត។

លោកស្ទីវចប អាចជោគជ័យក្នុងមុខជំនួញយ៉ាងខ្លាំងរបស់លោក ប៉ុន្តែសម្រាប់ជីវិតអាពាហ៍ពិពាហ៍វិញ ហាក់មិនសូវល្អឡើយ ជាពិសេស គឺសុខភាពរបស់លោកតែម្តង។ រហូតដល់ថ្ងៃ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោក ស្ទីវចប បានលាលែងចេញពីតំណែងជាអគ្គនាយកក្រុមហ៊ុន Apple ហើយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសពីមរណភាពរបស់លោក Steve Jobs ជាផ្លូវការតែម្តង។ លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយ​របស់ពិភពលោក Apple Inc.។

នៅក្នុងខ្សែជីវិតរបស់ Steve Jobs គឺយើងអាចសិក្សាបានយ៉ាងច្រើនអំពីការតស៊ូ ការលំបាក និងការជម្នះដើម្បីភាព​ជោគ​ជ័យ​​​។ ជាពិសេសត្រូវចេះអត់ធ្មត់នឹងការងារទោះបីធ្លាក់ដល់ចំណុចអាក្រក់ដល់សូន្យក៏ដោយ ក៏លោកនៅតែមានសង្ឃឹម និងអាចដណ្តើមនូវអ្វីដែលជារបស់លោកមកវិញ ថែមទាំងធ្វើឲ្យពិភពលោកទទួលស្គាល់នូវសមត្ថភាពដ៏អស្ចារ្យរបស់លោកយ៉ាងពិត​​ប្រាកដ។ រាល់ស្នាដៃរបស់លោក និងផលិតផលរបស់លោក នៅតែជាតម្រូវការ និងការពេញនិយមរបស់មនុស្សទាំងទូទាំង​ពិភពលោករហូតដល់បច្ចុប្បន្ន៕

អត្ថបទដោយ៖ លោក មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ប្រភព knowledgecambodia.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK