"មនុស្សអាត្មានិយមហ៊ានដុតផ្ទះអ្នកដទៃ គ្រាន់តែដើម្បីស្ងោរពងមាន់មួយគ្រាប់ប៉ុណ្ណោះ"
Connect with us

បែបផែនជីវិត

“មនុស្សអាត្មានិយមហ៊ានដុតផ្ទះអ្នកដទៃ គ្រាន់តែដើម្បីស្ងោរពងមាន់មួយគ្រាប់ប៉ុណ្ណោះ”

១. ភាពអាត្មានិយមត្រូវបានគេចាត់ទុកថា ជាមូលហេតុមួយដ៏ធំនៃសោកនាដកម្មក្នុងសង្គម និង ពិភពលោក ។ ធ្លាប់មានការលើកឡើងដ៏ច្រើនមកថា “មនុស្សអាត្មានិយមហ៊ានដុតផ្ទះអ្នកដទៃ គ្រាន់តែដើម្បីស្ងោរពងមាន់មួយគ្រាប់ប៉ុណ្ណោះ” ។

២. ភាពអាត្មានិយមរបស់ប្តី នាំឱ្យកើតមានទុក្ខសោកភ័យប្រពន្ធ ។ ភាពអាត្មានិយមរបស់ចាស់ព្រឹទ្ធាចារ្យ នាំភាពពិការគំនិតដល់ក្មេងៗជំនាន់ក្រោយ ។ ភាពអាត្មានិយមរបស់អ្នកដឹកនាំ នាំគ្រោះទុរ្ភិក្សដល់ប្រជាជន ។ ភាពអាត្មានិយមរបស់ប្រជាជន នាំឱ្យកើតមានសេចក្តីវិនាសដល់ប្រទេសជាតិទាំងមូល ។

៣. ចំណែកនៅក្នុងទំនាក់ទំនងមិត្តភាពវិញ គំនិតអាត្មានិយម គឺជាមូលហេតុមួយ ដែលនាំឱ្យកើតមានការបែកបាក់ ។ គេនិយាយថា “សុខចិត្តមានសត្រូវជាអ្នកប្រាជ្ញបណ្ឌិត ប្រសើរជាងមានមិត្តជាមនុស្សអាត្មានិយម” ព្រោះភាពអាត្មានិយម គឺជាប្រភពដែលនាំឱ្យកើតមានជម្លោះផង និង នាំមកនូវសេចក្តីវិនាសផង ។

៤. ការបាត់បង់មិត្តភាពនឹងនាំឱ្យបាត់បង់សាមគ្គី ការបាត់បង់សាមគ្គីនឹងនាំឱ្យយើងធ្លាក់ខ្លួនចូលទៅក្នុងជ្រោះជ្រៅនៃអន្លង់ទុក្ខ ពោលគឺកើតមានអន្តរាយដល់ខ្លួនផង ដល់គ្រួសារផង និង ប្រទេសជាតិផង ។ សង្គម ដែលបែកបាក់សាមគ្គីមកពីពុំយល់តម្លៃនៃអហិង្សា គឺការរស់នៅជាសុខនឹងគ្នា ។ អាថ៌ធម៌ទាំងឡាយក្នុងលោក គ្រាន់តែជាតួលេខសម្រាប់រាប់ចំនួនឱ្យឃើញច្រើនប៉ុណ្ណោះ គោលនៃសេចក្តីពិតមានតែមួយគត់ គឺសន្តិភាព ៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK