ខុងជឺ៖  ​“បើគេស្ដោះទឹកមាត់ដាក់ពីក្រោយ​ខ្នងរបស់អ្នក​ គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ”
Connect with us

បែបផែនជីវិត

ខុងជឺ៖  ​“បើគេស្ដោះទឹកមាត់ដាក់ពីក្រោយ​ខ្នងរបស់អ្នក​ គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ”

នៅក្នុងសង្គមការរស់នៅប្រចាំថ្ងៃ វាមិនមែនជារឿងដែលងាយស្រួល និងអាចតម្រូវចិត្តរបស់មនុស្សអស់នោះទេ ព្រោះមនុស្សនៅក្នុងលោក​នេះ មានចិត្ត គំនិត និងចំណេះដឹងមិនស្មើគ្នា មិនដូចគ្នាឡើយ។ ដូច្នេះ តើចាំបាច់អ្វីត្រូវទៅតម្រូវចិត្តនឹងមនុស្សច្រណែន​នឹងយើង​ទាំងនោះទៅ?

សូម្បីតែអ្នកប្រាជ្ញចិន និងជាទស្សនវិទូលោកខាងកើតនៃប្រទេសចិន ខុងជឺ លោកក៏បានពោលដែរថា “បើគេស្ដោះទឹកមាត់ដាក់ពីក្រោយ​ខ្នងរបស់អ្នក​ គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ”។ ការលើកឡើងនេះ ខុងជឺ ចង់បង្ហាញថា មនុស្សដែលនៅពីក្រោយខ្នងយើង ពួកគេតែច្រណែនយើងដែលដើរពីមុខគេ ដោយបោះជាពាក្យសម្តីមួរបង្កាច់ បង្ខូចដល់កិត្តិយសយើងជាដើម។ ប៉ុន្តែប្រសិនបើយើងដើរពីមុខ​គេ គឺមានន័យថាយើងហ្នឹងបានធ្វើដំណើរមុនគេ ទាំងដែលអ្នកទាំងនោះមិនទាន់ធ្វើដំណើរមកដល់កន្លែងយើងនេះនៅឡើយទេ។

“នៅក្នុងលោកនេះ អត់មានមនុស្សណាដែលមិនត្រូវគេតិះដៀលទេ” នេះគឺជាការទូន្មានរបស់ព្រះពុទ្ធ។ ហេតុនេះ ចូរកុំខ្វល់ចិត្តនឹងមនុស្សទាំងនេះ ដែលស្ដោះទឹកមាត់ពីក្រោយខ្នងរបស់អ្នកអី។ ចូរអ្នកឆាប់ធ្វើដំណើរទៅរកគោលដៅរបស់អ្នកដោយការប្រឹងប្រែង រហូតសម្រេច​គោលបំណង។ អ្នកណាចង់ស្តោះអីក៏ស្តោះទៅ កុំខ្វល់រឿងគេអី មិនយូរទេគេនឹងនៅតែស្ដោះនៅទីនេះ តែយើងដើរទៅដល់គោលដៅរបស់យើង៕

ប្រភព៖ ksp-post.media  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK