មន្ទីរពេទ្យ «ពពីរ» នៅបាត់ដំបង គ្រូពេទ្យមានក្រមសីលធម៌មើលថែអ្នកជំងឺមិនគិតមានក្រ កំពុងទទួលបានការសរសើរ - ANARCHAK
Connect with us

ថ្មីៗ

មន្ទីរពេទ្យ «ពពីរ» នៅបាត់ដំបង គ្រូពេទ្យមានក្រមសីលធម៌មើលថែអ្នកជំងឺមិនគិតមានក្រ កំពុងទទួលបានការសរសើរ

សាច់ញាតិ​អ្នកជំងឺ​ម្នាក់​ដែល​មាន​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​សេង​ ​សិរី​រ័ត្ន​ ​បាន​បង្ហោះ​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ ​សុខ​ ​វណ្ណា​រ៉ា​ ​ប្រធានមន្ទីរ​ពេទ្យ​ពពីរ​ ​ឬ មន្ទីរ​ពេទ្យ​យោធភូមិភាគ​ ​៥​ ​ខេត្តបាត់ដំបង​ ​ព្រមទាំង​ក្រុម​គ្រូពេទ្យ​ទាំងអស់​ ​ក្នុង​ន័យ​កោតសរសើរ​ពី​ក្រមសីលធម៌​ ​ការ​យកចិត្ត​ទុកដាក់​ ​មើលថែ​យ៉ាង​ដិតដល់​ចំពោះ​ឪពុក​របស់​ខ្លួន​ ​ខណៈ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​ទទួលការ​ព្យាបាល​ជាបន្ទាន់​ ​។​

​តាម​ការ​រៀបរាប់​របស់​ម្ចាស់​គណនី​ហ្វេ​សប៊ុ​ក​ខាងលើ​ ​ដែល​ត្រូវជា​កូនស្រី​អ្នកជំងឺ​ ​បាន​បង្ហោះ​បណ្ដាំ​ចុងក្រោយ​របស់​ឪពុក​ ​ដែល​មុន​ពេល​លោក​ចែកឋាន​ ​សុំ​ឱ្យ​កូនស្រី​សម្រេច​បំណង​ដោយធ្វើ​លិខិត​ថ្លែងអំណរគុណ​ដល់​ទឹកចិត្ត​លោកគ្រូពេទ្យ​ «ពពីរ» ​ទាំងអស់​ ​ដែល​បាន​ខិតខំ​ព្យាបាល​ជំងឺ​លោក​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ​និង​ ​មិន​គិត​ពី​មាន​ ​ឬ ​ក្រ​ ​។​

​ម្ចាស់​គណនី​ ​សេង​ ​សិរី​រ័ត្ន​ ​បាន​សរសេរ​បណ្ដាំ​ចុងក្រោយ​របស់​ឪពុក​ ​ដោយមាន​សេចក្ដី​ដូចតទៅ​ថា​ ​«​បណ្តាំ​ចុងក្រោយ​របស់​ប៉ា​ខ្ញុំ​ ពេល​ឮដំណឹង​ថា​ប៉ា​ឈឺ​ ​ខ្ញុំ​ប្រ​ញាប់​ទៅ​មើ​លប៉ា​ភ្លាម​ ​ក្នុងចិត្ត​គិតតែ​ម្យ៉ាង​ទេ​គឺ​ត្រូវ​យក​ប៉ា​ទៅ​ព្យាបាល​នៅ​ថៃ​ ​ឬ​វៀតណាម​ ​ព្រោះ​គិតថា​ពេទ្យ​គេ​ពូកែ​ ​តែ​ពេល​ទៅដល់​ពេទ្យ​ខ្ញុំ​ក៏បាន​គេង​សម្រាក​មើល​ថែ​ប៉ានៅ​មន្ទី​ពេទ្យ​បាន​ ​៥ថ្ងៃ​ ​ខ្ញុំ​សង្កេតឃើញ​ថា​ពេទ្យ​ពពីរ​ ​(​មន្ទីរពេទ្យ​យោធភូមិភាគ​ ​៥​)​ ​ខេត្តបាត់ដំបង​ ​ពិតជា​មាន​ក្រមសីលធម៌​គួ​ឱ្យ​កោត​សសើរ​ ​ទាំង​ក្រមសីលធម៌​ ​ទាំង​ទឹកចិត្ត​ ​ទាំង​ជំនាញ​ ​មិន​ថា​ប៉ា​ខ្ញុំ​ ​ឬ​អ្នក​ដែល​ខ្សត់​ពីណា​មក​ ​ពួកគាត់​បាន​ទទួលការ​យកចិត្ត​ទុក​ដា​ក់​គ្រប់​ៗ​គ្នា​ ​រហូត​ធ្វើ​ឱ្យ​ប៉ា​ ​និង​ ​ខ្ញុំ​រំភើបចិត្ត​នឹង​ទឹកចិត្ត​របស់​ពួកគាត់​ ។​

​តែ​សោក​ស្តាយ​ដែ​លប៉ា​មាន​ជំងឺ​ធ្ងន់​ពេក​ ​ទោះ​ពេទ្យ​ខំប្រឹង​ប្រែង​យ៉ាងណា​ក៏​មិន​អាច​រក្សា​ជីវិ​ត​ប៉ា​បាន​ដែរ​ ​នៅជា​មួយ​ប៉ា​ថ្ងៃ​ចុងក្រោយ​ ​ប៉ា​បាន​សុំ​ឱ្យ​នាងខ្ញុំ​ផុស​សារ​អរគុណ​ដល់​
​-​លោក​ប្រធានមន្ទីរ​ពេទ្យ​ ​សុខ​ ​វណ្ណា​រ៉ា​ ​និង​ ​ពេទ្យ​គ្រប់គ្នា​ដែល​មើល​ថែ​ប៉ា​ -​លោក​ឧត្តម​សេនី​ទោ​ ​សេង​ ​ធារិ​ន​ -​លោក​ឧត្តម​សេនី​ទោ​ ​កែវ​ ​ចំរើន​ -​លោក​ឧត្តម​សេនី​ត្រី​ ​ម៉ែ​ន​ ​ប៉ុន​ស៊ាន​

​ដែល​យកចិត្ត​ទុក្ខ​ដាក់​នឹង​ប៉ា​ ​នាងខ្ញុំ​បង្ហោះ​សារ​នេះ​ ​ព្រោះ​ចង់​បំពេញ​បំណង​ចុងក្រោយ​របស់​ប៉ា​ ​ដែល​គាត់​ចង់​អរគុណ​ដល់​លោក​ ​សង្ឃឹមថា​លោក​នឹង​បាន​ទទួលពាក្យ​នេះ​ផង​ចុះ​ ​នាងខ្ញុំ​ ​និង​ ​ក្រុម​គ្រួសារ​គ្មានអ្វី​សងគុណ​លោក​ទេ​មានតែ​សារ​អរគុណ​ប៉ុន្មាន​ម៉ាត់​នេះ​ ​សូម​ឱ្យ​លោក​ជួប​តែ​ក្តីសុខ​ ​និង​ ​ពរ​ទាំង៥ប្រការ​ ​។​

​សារ​ថ្លែងអំណរគុណ​ពី​ក្រុម​គ្រួសារ​អ្នកជំងឺ​នេះ​ ​បាន​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វ​សប៊ុ​ក​ ​ក្នុង​នោះ​មាន​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ជាច្រើន​បាន​នាំគ្នា​ចែក​រំ​លែ​ក​តៗ​គ្នា​ ​ព្រម​ជាមួយ​ពាក្យ​កោតសរសើរ​ដល់​ទឹកចិត្ត​ក្រុម​គ្រូពេទ្យ​ខាងលើ​យ៉ាង​ខ្លាំង​ ​៕​

ប្រភព៖ ប្រជាប្រិយ

ដកស្រង់ដោយ៖ news-kkh.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK