ផ្លូវក្រោមដី ៣ ខ្សែនឹងចូលខ្លួនដោះស្រាយបញ្ហាកកស្ទះចរាចរតំបន់សំខាន់ ៣ នៅរាជធានីភ្នំពេញ
Connect with us

ថ្មីៗ

ផ្លូវក្រោមដី ៣ ខ្សែនឹងចូលខ្លួនដោះស្រាយបញ្ហាកកស្ទះចរាចរតំបន់សំខាន់ ៣ នៅរាជធានីភ្នំពេញ

បញ្ហាចរាចរណ៍នៅភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយហាក់មានភាព ណែនចង្អៀតខ្លាំងគួរឲ្យកត់សម្គាល់ បញ្ហាទាំងនេះកើតឡើងដោយសារកំណើន យានយន្ដមានការកើនឡើងច្រើន។ ទន្ទឹមនឹងនេះដែរដើម្បីបញ្ជៀសការកកស្ទះទាំងនោះអាជ្ញាធរក៏បានរិះរកគ្រប់វិធីសាស្រ្ដក្នុងការដោះស្រាយផងដែរ ដូចជាការសាងសង់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវក្រោមដីជាដើម។

ហើយកាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហើបពីគម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខែ្សដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ។ ផ្លូវក្រោមដីទាំង ៣ ខ្សែនេះរួមមាន៖

ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១

រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។

ផ្លូវក្រោមដីនៅម្ដុំមុខវិទ្យាស្ថានបច្ចេកវិទ្យាភាសាបរទេស និង ម្ដុំក្ដាន់២ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនាផ្លួវក្រោមដីនេះ គឺជាយន្ដការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែងដែលជួយសម្រួលដល់ការចេញចូល របស់សិស្សនិសិត្សនៅសាកលវិទ្យាល័យភូមិភ្នពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ខណៈដែលផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មានស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះគម្រោង ស្ថាបនាផ្លូវក្រោមដីត្រូង់មុខវិទ្យាស្ថានភាសាបរទេស គឺរត់ពិក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្មាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមទៀតថា ចំណែកនៅតំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

ប្រភព៖ www.business-cambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK