“មនុស្សដែលអាចញញឹមបាន នៅពេលកំពុងតែមានទុក្ខ ជាមនុស្សមិនធម្មតាហើយរឹងមាំបំផុត”
Connect with us

បែបផែនជីវិត

“មនុស្សដែលអាចញញឹមបាន នៅពេលកំពុងតែមានទុក្ខ ជាមនុស្សមិនធម្មតាហើយរឹងមាំបំផុត”

~ ការចងចាំមួយនោះ

អតីតកាលមួយនោះ យើងជាអ្នកបង្កើតវាដោយខ្លួនឯង គ្មានអ្នកណាអាចមកបង្ខិតបង្ខំយើងបានទេ។ បើយើងជាអ្នកបង្កើតវា យើងត្រូវញញឹមទទួលយកវាដោយក្ដីរីករាយ ដោយសារថាវាជាបទពិសោធន៍ ដែលបានមកដោយភាពរីករាយ ជាមួយនឹងភាពឈឺចាប់លាយឡំគ្នា។

មនុស្សដែលអាចញញឹមបាន នៅពេលកំពុងតែមានទុក្ខ ជាមនុស្សមិនធម្មតាហើយរឹងមាំបំផុត។

អ្វីដែលកន្លងផុតទៅហើយ គ្មានថ្ងៃបកក្រោយបាននោះទេ សំខាន់យើងត្រូវចេះចងចាំវា ថាជាមេរៀនដ៏ល្អដែលគ្មាននរណាអាចបង្រៀនយើងបាន ក្រៅពីការឆ្លងកាត់រសជាតិជីវិតដោយផ្ទាល់។ តស៊ូជាមួយក្ដីសង្ឃឹម បើអតីតកាលមិនអាចបំភ្លេចបានពិតមែន ត្រូវរៀនរស់នៅជាមួយវាឱ្យបាន។

ទោះបីជាវាឈឺចាប់ ហើយយើងពិតជាមានការសោកស្ដាយចំពោះវាមែន តែត្រូវដឹងថាវាគ្រាន់តែជាអតីតកាលមួយប៉ុណ្ណោះ។ មិនថាអ្នកសោកសៅខូចចិត្តប៉ុណ្ណានោះទេ រឿងដែលបានកើតឡើងរួចហើយ មិនអាចកែប្រែបានជាដាច់ខាត។ប្រយោជន៍អ្វីទៅ ដែលសុខចិត្តសម្រក់ទឹកភ្នែក ព្រោះតែរឿងដ៏ខ្មៅងងឹតមួយនោះ។ ទឹកភ្នែកនេះអាចស្រក់បាន នៅពេលដែលរំភើបរីករាយ និងពេលស្ដាយស្រណោះលើមនុស្ស ដែលល្អតែប៉ុណ្ណោះ មិនមែនស្រក់ព្រោះតែរឿងដ៏អាក្រក់ចំពោះយើងនោះទេ។

ខ្ញុំដឹងហើយថាអ្នកស្ទើរតែមិនអាចគេចផុតពីវាបាន តែបើនៅតែបែបនេះ គ្មាននរណាម្នាក់អាចជួយអ្នកបាននោះទេ។ ជណ្ដើរមានហើយ តែសំខាន់អ្នកឡើងឬមិនឡើង ជារឿងរបស់អ្នក។ បើទន់ជ្រាយពេក អ្នកសមហើយដែលជួបរឿងបែបនេះ ដ្បិតជីវិតមួយនេះ ចូលចិត្តលេងសើចជាមួយមនុស្សទន់ជ្រាយខ្លាំងណាស់។
កុំឱ្យអ្វីដែលអាក្រក់ៗ ចូលមកនៅក្នុងជីវិតរបស់យើងយូរឱ្យសោះ ត្រូវតែគិតពីរឿងល្អៗឱ្យបានច្រើន ទើបយើងអាចរីករាយបាន។

មិនត្រូវអនុញ្ញាតឱ្យអតីតកាលដែលឈឺចាប់ ចូលមកនៅក្នុងជីវិតរបស់យើងនោះទេ។ បើសិនជាអតីតកាលដែលល្អយើងត្រូវចងចាំ តែបើសិនជាវាជាអ្នករំខាននូវក្ដីសុខរបស់យើង កុំចងចាំវាល្អជាង។ បើបំភ្លេចវាមិនបានទេ ទុកឱ្យវារសាត់ទៅតាមពេលវេលាទៅចុះ៕

ប្រភពអត្ថបទ៖ ស្រមោចក្រហម

ដកស្រង់ដោយ៖ បណ្ណាគារ Online.

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK