ពិសេសណាស់! ខណៈរបរចិញ្ចឹមបង្កងកំពុងត្រូវប៉ាន់ អ្នកជំនាញប្រកាសបង្រៀនបច្ចេកទេសចិញ្ចឹមដោយឥតគិតថ្លៃ
Connect with us

គួរដឹង

ពិសេសណាស់! ខណៈរបរចិញ្ចឹមបង្កងកំពុងត្រូវប៉ាន់ អ្នកជំនាញប្រកាសបង្រៀនបច្ចេកទេសចិញ្ចឹមដោយឥតគិតថ្លៃ

បច្ចុប្បន្នរបរចិញ្ចឹមបង្កង គឺជាមុខរបរមួយដែលកំពុងវាយលុកទីផ្សាយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាយើងផងដែរ នេះដោយសារតែកំណើនអ្នកបរិភោគបង្កង កំណើនភោជនីយដ្ឋាន និងកំណើនទីផ្សារបង្កងក្នុងស្រុកកំពុងមានសន្ទុះជាងឆ្នាំមុនៗ ។

ថ្លែងប្រាប់ Business Cambodia លោក តាំង លៀងឆាយ ជាម្ចាស់សហគ្រិនចិញ្ចឹមបង្កងមួយរូប ដែលមានទៅលំនៅនៅទីរួមខេត្តបាត់ដំបង បានអោយដឹងថាសព្វថ្ងៃនេះលោកកំពុងតែស្វែងរកអ្នកដែលចង់រៀនជំនាញចិញ្ចឹមបង្កងម៉ាចេះដោយមិនចំណាយលុយមួយកាក់ឡើយ ។

លោកបានបន្តថា មូលហេតុដោយសារលោកចង់អោយកូនខ្មែរមាននៅមុខរបរច្បាស់លាល់ និងមានចំណូលកាន់តែច្រើន តួយ៉ាងសព្វថ្ងៃនេះ កំណើនអ្នកបរិភោគបង្កង កំណើនភោជនីយដ្ឋាន និងកំណើនទីផ្សារបង្កងក្នុងស្រុកកំពុងមានសន្ទុះកើនឡើងខ្លាំងជាងឆ្នាំមុនៗ ជាមូលហេតុបណ្តាលអោយតម្លៃបង្កងកាន់តែឡើងថ្លៃខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវាមិនខ្វះទីផ្សាឡើយ ។ហើយប្រសិនបើកសិករដែលមានរបរចិញ្ចឹមបង្កងរលក់នេះ គឺអាចសំងំកើបចំណូលខ្ពង់ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ ពីរបរមួយនេះ ។ 

លោកបានបន្ថែមថា នៅក្នុងការចាប់ផ្តើមរបរមួយនេះបែបអាជីវកម្មខ្នាតតូច ដំបូងអ្នកអាចចាប់ផ្តើមដើមទន់ប្រមាណជា ២ ពាន់ដុល្លារសម្រាប់ការចំណាយទៅលើស្រះទឹក និងការទិញពូជ ឫការទិញកូនមកចិញ្ចឹម តួយ៉ាងអ្នកក៏អាចចិញ្ចឹមនៅក្នុងអាងក៏បាន ហើយអ្នកក៏មិនចាំបាច់ទៅទិញចំណីមកពីគេនោះទេ ដែលយើងអាចរកចំណីអោយវាបានយ៉ាងងាយ ។ ហើយសម្រាប់ជំនាញចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបដោយមិនគិតលុយនេះ គឺមានទីតាំងនៅទឹកដីខេត្តបាត់ដំបង។ 

លោកបានបញ្ជាក់ថា ដោយឡែកបងប្អួនដែលចង់ទិញពូជបង្កងរបស់លោក សម្រាប់កូនបង្កងមួយគ្រាប់ក្នុងតម្លៃ ២ពាន់រៀល សម្រាប់ពូជយកទៅបង្កាត់ ១ គូរ ១០ ដុល្លារ ចំណែកបង្កងសាច់ក្នុង ១ គីឡូ ៣០ ទៅ ៣៥ដុល្លារនៅក្នុងទីផ្សារបច្ចុប្បន្ននេះ ។ ទំនាក់ទំនងសិក្សាជំនាញចិញ្ចឹមបង្កងដោយឥតគិតថ្លៃផ្ទាល់ជាមួយលោក តាំង លៀងឆាយ តាមរយៈលេទូស័ព្ទ ០៩៧ ៧៦ ២២២ ៧៣ ។

ដោយឡែកលោក សំ ពិសី ដែលជាម្ចាស់កសិដ្ឋានបង្កងដំណាក់កី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុក រលាប្អៀរ ខេត្ដកំពងឆ្នាំង ក៏បានប្រកាសស្វែងរកដៃគូរក្នុងសហការក្នុងការចិញ្ចឹមបង្កង ដោយលោកនឹងផ្ដល់ពូជ​ រួមជាមួយបច្ចេកទេសក្នុងការចិញ្ចឹម ដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះលោកក៏នឹងទទួលទិញបង្កងសាច់ដែលលោកអ្នកផលិតបានវិញផងដែរ។

តាមរយៈកិច្ចសម្ភាស់ជាមួយ Business Cambodia នាពេលកន្លងទៅ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងដំណាក់កីលោក សំ ពិសី ដែលមានវ័យ ៣៨ ឆ្នាំបានឲ្យដឹងថា សព្វថ្ងៃគាត់កំពុងផ្ដោតខ្លាំងទៅលើរបរចិញ្ចឹមបង្កងមួយនេះ ដោយសារមើលឃើញថា ទីផ្សារបង្កងនាពេលបច្ចុប្បន្នគឺមានភាពធំទូលាយ ហើយតម្រូវការក៏មានទំហំធំ ខណៈការផលិតក៏ពុំសូវមានច្រើនផងនោះ បានជំរុញឲ្យគាត់ចាប់យករបរមួយនេះតែម្ដង។

អ្វីដែលពិសេសសម្រាប់បងប្អូនប្រជាកសិករខ្មែរដែលចង់ចិញ្ចឹមបង្កងគាត់នឹង ផ្ដល់បច្ចេកទេសក៏ដូចជា​ពូជ ក្នុងការចិញ្ចឹមផងដែរ ។ ហើយលោកនិងប្រមូលទិញនូវបង្កងសាច់ដែលកសិករលផិតបានមកវិញផងដែរដើម្បីធានាទៅលើបញ្ហាទីផ្សារ។

គួរសជម្រាប់ថា កសិដ្ឋានចិញ្ចឹមបង្កងដំណាក់កីនេះ បានចាប់ផ្ដើមដំណើរការបានប្រមាណ ៥ ទៅ ៦ ខែតែមកហើយ ដោយសារបច្ចុប្បន្នមានស្រះសម្រាប់ចិញ្ចឹមចំនួន ២១ ស្រះ និងអាងភ្ញាស់កូន​ចំនួន ៣០ ដែលគ្រប់ដណ្ដប់នៅលើផ្ទៃដីចំនួន ១៤ ហិចតា។ នេះបើតាមការបញ្ចាក់របស់លោក សំ ពិសី។ ហើយទៅថ្ងៃខាងមុខលោក នឹងពង្រីកអាងភ្ញាស់ឲ្យបាន៣០០ដើម្បី ។

បើលោកអ្នកចង់ទិញបង្កងសាច់ឬកូនបង្កង និងចាប់អារម្មណ៍លើការចិញ្ចឹមបង្ហងខាងលើនេះ អាចទាក់ជាមួយលោក សំ ពិសី បានតាមរយៈលេខទូរសព្ទ៖ ០៩៧ ៧០ ៨០ ៧៧៧ /  ០៨៧ ៥០០ ១៦៨ ៕

ប្រភព៖ www.business-cambodia.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK