គួរដឹងជាចំណេះ! កៅអី​ដែល​សុវត្ថិភាព​បំផុត​ ចៀសវាង​គ្រោះថ្នាក់​ពេល​​ធ្វើ​ដំណើរ​
Connect with us

គួរដឹង

គួរដឹងជាចំណេះ! កៅអី​ដែល​សុវត្ថិភាព​បំផុត​ ចៀសវាង​គ្រោះថ្នាក់​ពេល​​ធ្វើ​ដំណើរ​

ក្នុង​ការ​ធ្វើ​ដំណើរ​គេ​តែង​គិត​គូរ​ពី​កត្តា​សុវត្ថិភាព​ជា​ចម្បង​ ដោយ​ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​មិន​ថា​​រថយន្ត​ រថភ្លើង ឬ យន្តហោះ​សុទ្ធ​តែ​មាន​កៅអី​អង្គុយ​ដែល​​មាន​ឱកាស​​ខ្ពស់អាច​គេ​ចផុត​ពី​គ្រោះ​ថ្នាក់​​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង។

ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​កៅអី​អង្គុយ​ដែល​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​ ៤ ប្រភេទ​​ដែល​ផ្អែក​តាម​ការ​សិក្សា​ខុសៗ​គ្នា​ និង ស្ថិតិ​ជា​ច្រើន៖

#​​​​​រថយន្ត

កន្លែង​សុវត្ថិភាព​ជាង​គេ ៖ នៅ​កៅអី​ខាង​ក្រោយ​ដែល​នៅ​ពី​ក្រោយ​កៅអី​អ្នក​បើក​បរ​ និង កៅអី​កណ្ដាល​ ដោយ​សារ​តែ​ទីតាំង​នេះ​មាន​ការ​ខូច​ទ្រង់​ទ្រាយ​តិច​បំផុត​ក្នុង​ចំណោម​ការ​ប៉ះ​ទង្គិច​ចំ​ពី​មុខ។​

កន្លែង​គ្រោះថ្នាក់​ជាង​គេ ៖ កៅអី​ក្បែរ​អ្នក​បើកបរ​ ព្រោះ​ក្នុង​គ្រោះ​ថ្នាក់​មួយ​អ្នក​បើកបរ​ច្បាស់​ជា​ធ្វើ​អ្វី​មួយ​ដើម្បី​គេច​ពី​គ្រោះ​ថ្នាក់​​ ហេតុ​នេះ​អ្នក​ដែល​អង្គុយ​ក្បែរ​ពួក​គេ​នឹង​ជា​អ្នក​រងគ្រោះ។

#រថយន្ត​ ១២ កៅអី

កន្លែង​សុវត្ថិភាព​ជាង​គេ ៖ នៅ​កៅអី​​ដែល​​បែរ​ទិស​បញ្ច្រាស​នឹង​ទិស​ដៅ​ធ្វើ​ដំណើរ ដោយ​សារ​តែ​មាន​ឱកាស​ទាប​ក្នុង​ការ​បោក​ក្បាល​នឹង​កៅអី​ប្រសិន​បើ​មាន​ចាប់​ហ្វ្រាំង​ភ្លាមៗ។​​

កន្លែង​គ្រោះថ្នាក់​ជាង​គេ ៖ កៅអី​ក្បែរ​អ្នក​បើកបរ​ ព្រោះ​​វា​នៅ​ក្បែរ​កញ្ចក់​ និង ទ្វារ​ ដូច​នេះ​ពេល​មាន​គ្រោះ​ថ្នាក់​អ្វី​អំបែង​កញ្ចក់​​អាច​មុត​សាច់​របស់​អ្នក​បាន។

#នាវា

កន្លែង​សុវត្ថិភាព​ជាង​គេ ៖ កន្លែង​អង្គុយ​ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាង​លើ​ដោយ​សារ​វា​ជា​ផ្នែក​មួយ​ដែល​លិច​ក្រោយ​គេ។​​

កន្លែង​គ្រោះថ្នាក់​ជាង​គេ ៖ កៅអី​អង្គុយ​នៅ​ជាន់​ខាង​ក្រោម​ ដោយ​សារ​តែ​ទឹក​ឆាប់​ចូល​ពេញ​ និង ពិបាក​គេច​ចេញ​ទៀត​ផង។

#យន្តហោះ

អ្នក​ជំនាញ​នៅ​​មិន​ទាន់​អាច​ឯកភាព​គ្នា​បាន​ឡើយ​ថា​ទីតាំង​ណា​នៃ​យន្តហោះ​ដែល​សុវត្ថិភាព​ជាង​គេ។ យ៉ាងណាក្ដី​អ្នក​ជំនាញ​ភាគ​ច្រើន​និយាយ​ថា​កៅអី​អង្គុយ​ជួរ​ខាង​ក្រោយ​មាន​ហានិភ័យ​ទាប​ជាង​កៅអី​ជួរ​មុខ៕​

ប្រភព៖ Brightside

ប្រែ​សម្រួល៖ សុខហេង

ប្រភព tech.sabay.com.kh 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK