យុវវ័យត្រូវដឹង! យុទ្ធសាស្ដ្រ "5 H" ប្រៀបដូចសង់ជណ្ដើរឡើងទៅចាប់ភាពជោគជ័យយូរអង្វែង!
Connect with us

គួរដឹង

យុវវ័យត្រូវដឹង! យុទ្ធសាស្ដ្រ “5 H” ប្រៀបដូចសង់ជណ្ដើរឡើងទៅចាប់ភាពជោគជ័យយូរអង្វែង!

ជាទូទៅប្រសិនបើមនុស្សទៅណាមកណាមានតែ ៥ H នេះនៅក្នុងខ្លួន អ្នកនឹងអាចវិវឌ្ឍន៍ខ្លួនឯងទៅរកភាពជោគជ័យជាក់ជាមិនខាន៖ 

H ទី១ គឺ Head៖ ដំបូងបំផុតមនុស្សត្រូវរៀនសូត្រ ទទួលយកចំណេះដឹង។ ចំណេះដឹងជាកត្តាចំបង ដើម្បីយកទៅអនុវឌ្ឍន៍លើការងារ។ អ្នកត្រូវមានជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីអាចរីកចម្រើនទៅមុខ។

H ទី២ គឺ Hand៖ មានតែចំណេះដឹងអត់បទពិសោធន៍ក៏ពិបាកនឹងធ្វើការងារធំណាស់ ប្រសិនបើចង់ជោគជ័យធំ ត្រូវព្យយាមដាក់ខ្លួន ហើយខំរៀន ខំធ្វើឲ្យបានច្រើន ដើម្បីបទពិសោធន៍ និងជំនាញ។ បទពិសោធន៍គឺជាស្ពានចម្លងអ្នកទៅដល់ត្រើយជោគជ័យ។

H ទី៣ គឺ Heart៖ ធ្វើរឿងអ្វីក៏ដោយ ត្រូវធ្វើដោយពេញចិត្ត ធ្វើដោយបេះដូង ទើបទាំងការងារនិងការសិក្សាទទួលបានលទ្ធផលល្អ។ បើមានតែខួរក្បាល គ្មានបេះដូងក៏មិនកើតដែល។

H ទី៤ គឺ Hope៖ អ្វីដែលសំខាន់បំផុត គ្រប់ពេលដែលយើងធ្វើ ត្រូវតែមានភាពជឿជាក់ជានិច្ចថា យើងនឹងអាចទទួលបានលទ្ធផល ល្អជាទីគាប់ចិត្ត តែបើវាមិនប្រសើរកុំអស់សង្ឃឹមអី ខំឡើងវិញទៅ ហើយត្រូវជឿជាក់បន្តទៀត។ អស់អ្វីអស់ទៅ កុំឲ្យតែអស់សង្ឃឹម។

H ទី៥ គឺ Health៖ សំខាន់បំផុតត្រង់ចំណុចនេះ គឺ សុខភាព គ្រប់កិច្ចការទាំងអស់ ប្រសិនបើ សុខភាពមិនល្អទេ ឈឺឥតឈប់នោះ យើងក៏មិនអាចធ្វើអ្វីកើតដែរ។ មួយវិញទៀត មានលុយច្រើន តែសុខភាពមិនកើត ចាយក៏មិនស្រណុកដែរ។ ផ្ទុយមកវិញ ភាពរលូនទៅមុខអាស្រ័យលើសុខភាពល្អ មាំមួន មិនឈឺ អាចធ្វើកិច្ចការជាច្រើនបាន នោះមិនយូរទេ អ្នកប្រាកដជារកឃើញភាពជោគជ័យនៅថ្ងៃណាមួយជាមិនខាន៕

ព្រះសម្មាសម្ពុទ្ធត្រាសថា «សុខភាពគឺជាគឺជាកាដូដ៏មានតម្លៃ ការពេញចិត្តគឺជាទ្រព្យដ៏អស្ចារ្យ សេចក្ដីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត។»

(bizkhmer)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK