លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហើបប្រាប់ពីពេលវេលាខួរក្បាលចងចាំបានល្អ! មិនមែនពេលទៀបភ្លឺឡើយ
Connect with us

គួរដឹង

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហើបប្រាប់ពីពេលវេលាខួរក្បាលចងចាំបានល្អ! មិនមែនពេលទៀបភ្លឺឡើយ

មនុស្សជាច្រើនតែងយល់ថា ការក្រោកពីដំណេកទៀបភ្លឺ (ម៉ោង៤ ឬម៉ោង៥) មើលមេរៀនជារឿងល្អចំពោះពួកគេ ពោលគឺធ្វើឱ្យខួរក្បាលស្រឡះ និងចងចាំបានល្អ។ ការយល់ឃើញបែបនេះ ចំពោះខ្ញុំយល់ថាពុំត្រឹមត្រូវឡើយ។

ហេតុអ្វី? ពីព្រោះបើតាមក្បួនពេទ្យ ដើម្បីមានសុខភាពល្អ ហើយខួរក្បាលសម្រាកបានគ្រប់គ្រាន់ ចំពោះមនុស្សវ័យជំទង់យ៉ាងហោចណាស់ក៏ត្រូវគេងឱ្យបាន៧ទៅ៧ម៉ោងកន្លះដែរ។ ចំណែកក្មេងយ៉ាងហោចណាស់ក៏ត្រូវគេងឱ្យបាន៨ទៅ៨ម៉ោងកន្លះដែរ។ ដូច្នេះបើសិនជាចូលគេងម៉ោង១០ឬ១១យប់ ហើយក្រោកពីដំណេកនៅម៉ោង៤ឬម៉ោង៥ទៀបភ្លឺ តើដំណេករបស់យើងគ្រប់គ្រាន់ឬទេ? តើសុខភាពយើងល្អដែរឬទេ? តើខួរក្បាលយើងស្រឡះល្អឬទេ? គឺអត់ទេ!

ពេលវេលាដែលខួរក្បាលមនុស្សដំណើរការបានល្អ ចងចាំបានល្អ និងស្រស់ស្រាយបំផុត គឺចាប់ពីព្រលឹមឡើងដល់ថ្ងៃត្រង់។ ព្រោះពេលវេលានេះខួរក្បាលបានសម្រាកគ្រប់គ្រាន់ រាងកាយមានថាមពលឡើងវិញ ខួរក្បាលស្រឡះល្អ។ ម្យ៉ាងដើម្បីឱ្យកាន់តែមានកម្លាំងកាយ និងកម្លាំងបញ្ញាខ្លាំងក្លា យើងគួរពិសាអាហារពេលព្រឹកឱ្យរួចរាល់សិនចាំចូលរៀន។ ចំណែកពេលរសៀល និងពេលយប់ ខួរក្បាលយើងពុំសូវដំណើរការបានល្អ និងស្រស់ស្រាយឡើយ។ ជាទូទៅក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយ យើងតែងតែងងុយគេង ព្រោះក្រពះរបស់យើងត្រូវធ្វើការរំលាយអាហារ។ នៅពេលក្រពះរំលាយអាហារ ពេលនោះឈាមរត់ចូលសរសៃឈាមក្នុងក្រពះដើម្បីប្រើកម្លាំងកិនរំលាយអាហារ ម៉្លោះហើយជាហេតុធ្វើយើងមានអារម្មណ៍ថាសឺៗ ហើយងងុយគេង។ នៅពេលមានអារម្មណ៍សឺៗ ហើយងងុយគេង យើងប្រាកដជារៀនមិនចូលឡើយ។

រីឯពេលយប់ក៏ខួរក្បាលយើងមិនសូវចងចាំបានល្អដែរ ព្រោះពេលវេលាហ្នឹងជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ជាពេលវេលាកម្សាន្ត ជាពេលវេលាហាត់ប្រាណ និងជាពេលវេលាដែលត្រូវនៅជួបជុំគ្រួសារ។ ដូច្នេះបើជ្រើសរើសយកពេលវេលានេះសិក្សា គឺខួរក្បាលពិបាកចងចាំខ្លាំងណាស់។ ក៏ប៉ុន្តែចំពោះពួកអ្នក Professional ដូចជាវេជ្ជបណ្ឌិត, មេធាវី ឬ CEO Manager ជាដើមនោះ ដែលទៅរៀនតាមអនឡាញ ឬក៏រៀនបន្ថែម គឺពួកគេអាចរៀនពេលយប់ និងថ្ងៃសៅរ៍-អាទិត្យបាន ព្រោះអ្នកទាំងនោះចេះថ្លឹងថ្លែង និងបែងចែកពេលវេលាបានត្រឹមត្រូវ។

ខ្ញុំសូមទទូចម្ដងទៀតថា ចំពោះយុវជន ឬសិស្សនិស្សិតវ័យក្មេងគ្រប់រូប គួរកុំរៀនពេលយប់ ឬថ្ងៃចុងសប្ដាហ៍អី។ គួរតែរៀនពេលព្រឹក ពិសេសគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ នោះទើបធ្វើឱ្យខួរក្បាលយើងចងចាំបានល្អ។ ម្យ៉ាងខ្ញុំសូមផ្ដាំដល់យុវជនមួយចំនួនដែរថា សូមឈប់មានមោទនភាពចំពោះខ្លួនឯង ដែលក្រោកពីដំណេកម៉ោង២ពាក់កណ្ដាលយប់ គិតថាខ្លួនឯងក្រោកពីព្រលឹមទៅ គឺអ្នកទាំងអស់គ្នាកំពុងធ្វើបាបខ្លួនឯងទៅវិញទេ ព្រោះពេលវេលានេះជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ដើម្បីឱ្យខួរក្បាលស្រឡះ និងក្រេបជញ្ជក់ថាមពលឡើងវិញ សម្រាប់ថ្ងៃបន្ទាប់៕

ប្រភព៖ ហ្វេសប៊ុក MJQ University Press

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK