ស្ទើនឹងបាត់បង់! “សាដៀវ ” ឧបករណ៍តន្ត្រីខ្មែរដ៏កម្រដែលមានសំឡេងពិរោះល្អឯក តែបែរជាមិនសូវមានមនុស្សស្គាល់
Connect with us

គួរដឹង

ស្ទើនឹងបាត់បង់! “សាដៀវ ” ឧបករណ៍តន្ត្រីខ្មែរដ៏កម្រដែលមានសំឡេងពិរោះល្អឯក តែបែរជាមិនសូវមានមនុស្សស្គាល់

“សាដៀវ” គឺជាឧបករណ៍តន្ត្រីមួយប្រភេទ មានខ្សែលួសស្ពាន់តែមួយមានសម្បកឃ្លោកមួយកំណាត់ទ្រភ្ជាប់ពីក្រោមដងមាន ប៉ោលសម្រាប់ រឹតឬបន្ធូរខ្សែជាគ្រឿងដេញមានសូរសព្ទមូលរងំ។ តន្រ្តី​ករ​ដែល​ចេះ​ដេញស្តាប់ទៅ ​ពីរោះលន្លង់លន្លោចណាស់។ ឧបករណ៍ភ្លេងនេះ សព្វថ្ងៃស្ទើរតែបាត់បង់ទៅហើយ នៅសល់តិចតួចណាស់។

សាដៀវ ខ្សែដៀវឬសាយនេះ មានអាយុរាប់ពាន់ឆ្នាំមកហើយ នៅក្នុងសង្គមកម្ពុជាយើង។ ឧបករណ៍នេះមានឆ្លាក់រូបភាពជាប់នឹងក្បាច់ផ្តែរ និងរចនាបថសម្បូរព្រៃគុក នៅសតវត្សរ៍ទី៧ ឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័នប្រាសាទអង្គរវត្ត ដែលបានកសាងតាំងពីសតវត្សរ៍ទី៩ រហូត ដល់សតវត្សរ៍ទី១៣។

សាដៀវប្រគុំ សូរសំឡេងមិនរាបសារដូចឧបករណ៍ដទៃទៀតទេគឺ ប្រគុំចេញសំឡេងផ្តក់មុខផ្តក់ក្រោយឮសូរលេចធ្លោជាងគេក្នុងចំណោមឧបករណ៍ដទៃ។ វាមានសារៈសំខាន់ណាស់ក្នុងសង្គមខ្មែរ ដូច្នេះទើបបុព្វបុរសយើងយកមកឆ្លាក់ជាប់នឹងជញ្ជាំងប្រសាទនានា។

បើយើងឃើញរូបភាពនៅលើជញ្ជាំងប្រាសាទបែបណានោះ បច្ចុប្បន្ននេះរូបរាងសាដៀវនៅតែរក្សារូបរាងដើមដដែល។ នៅសតវត្សរ៍ទី២០ នេះ លោក តា ភិរម្យ ង៉ុយ កវីដ៏កំពូលកេះសាដៀវផង ច្រៀងផងពីកន្លែងមួយទៅកន្លែងមួយរហូតដល់លោកមរណភាព (១៨៦៥–១៩៣៦)។

បើយោងតាមវចនានុក្រម របស់សម្តេចព្រះ សង្ឃរាជ ជួនណាត បានបញ្ជាក់ប្រាប់ថាពាក្យសាដៀវ​ឬសាយ​ដៀវ​ នេះជាពាក្យ សៀម(សាយ=ខ្សែ, ដៀវ=មួយ) និងបានបញ្ជាក់ ថាគួរហៅខ្សែមួយ ឬឯកតន្រ្តីវិញ ទើបបាន​ត្រឹមត្រូវ​៕

អត្ថបទដោយ៖ លោក មនោ វិជ្ជា 

(អ្នកនិពន្ធ និងស្រាវជ្រាវ)

(ឯកសារយោង សៀវភៅ “សម្លងសាដៀវ” និពន្ធដោយ៖ លោក ម៉ៅង អាយុទ្ធ)

ប្រភព៖ knowledgecambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK