គិតគូរប្រទេសម្ល៉េះ? ថៃគ្រោងកម្ទេចយានយន្តចាស់ៗ ដោយផ្ដល់សំណងដល់ម្ចាស់ដែលស្ម័គ្រចិត្តលះបង់ ដើម្បីការពារបរិស្ថាន!
Connect with us

គួរដឹង

គិតគូរប្រទេសម្ល៉េះ? ថៃគ្រោងកម្ទេចយានយន្តចាស់ៗ ដោយផ្ដល់សំណងដល់ម្ចាស់ដែលស្ម័គ្រចិត្តលះបង់ ដើម្បីការពារបរិស្ថាន!

នៅប្រទេសថៃថ្មីៗនេះមានការលើកពីគោលនយោបាយពិសេសមួយ ដោយនាយកដ្ឋានពន្ធដាបានកំពុងសិក្សាអំពីការលើកទឹកចិត្ត និងវិធានការណ៍នានា ដើម្បីបញ្ចុះបញ្ចូលដល់ម្ចាស់យានយន្តចាស់ៗ ឲ្យយល់ព្រមយកយានយន្ដរបស់ខ្លួនមកកំទេចចោលដើម្បីដោះស្រាយការបំពុលបរិស្ថានដែលកំពុងគម្រាមកំហែងខ្លាំង។

ឧស្សាហកម្មផលិតរថយន្តដែលស្ថិតក្រោមសហព័ន្ធឧស្សាហកម្មថៃនឹងជួបជាមួយមន្រ្តីនាយកដ្ឋានពាក់ព័ន្ធនៅសប្ដាហ៍ក្រោយដើម្បីពិគ្រោះ និងស្នើបង្ហាញផែនការ។ យោងតាមប្រភពពីនាយកដា្ឋនបានឲ្យដឹងថា ដំណើរការនេះនឹងត្រូវបានអនុវត្តទៅលើយានយន្តចាស់ៗ ដែលត្រូវបានប្រើប្រាស់យ៉ាងតិចពី ១០ ទៅ ១៥ឆ្នាំ ហើយការកម្ទេចចោលនេះនឹងត្រូវធ្វើឡើងដោយមានការស្ម័គ្រចិត្តពីម្ចាស់យានយន្តប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់យានយន្តទាំងអស់នឹងទទួលបានការលើកទឹកចិត្តជាសាច់ប្រាក់ដើម្បីទិញរថយន្តថ្មីដែលមានតម្លៃទាបល្មម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងបង្កើតមូលនិធិសម្រាប់ការបំផ្លាញរថយន្តមួយទឹកដែលផ្តល់ហិរញ្ញប្បទានដោយការប្រមូលពន្ធនៅពេលអ្នកបើកបរម៉ូតូទិញរថយន្តថ្មី ប៉ុន្តែថ្លៃសេវានឹងស្ថិតក្នុងតម្លៃសមរម្យដូចជា ១០,០០០ បាតក្នុងមួយគ្រឿង។

ចំណែកឯអត្រាសងប្រាក់វិញនឹងដូចគ្នាដោយមិនគិតពីម៉ាកនោះទេ ព្រោះរថយន្តប្រភេទណាក៏ដោយនឹងត្រូវបានគេចាត់ទុកថាជាសំណល់អេតចាយដូចគ្នាទាំងអស់បន្ទាប់ពីវាយកម្ទេចចោលរួច។ ទោះយ៉ាងណាក៏ដោយ ចំពោះផែនការនេះនាយកដ្ឋានរំពឹងថាយានយន្តដែលត្រូវបានកំទេចចោលដោយស្ម័គ្រចិត្តនឹងមានមិនលើសពី ១០% នៃយានយន្តចាស់ដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសថៃនោះទេ ខណៈដែលរថយន្តចំនួន ៣៩.៣ លានគ្រឿងត្រូវបានចុះបញ្ជីជាផ្លូវការគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៩នេះ៕

ប្រភព៖ Thai24

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK