“ជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរ” តើឃ្លានេះមានអត្ថន័យដូចម្តេច? 
Connect with us

គួរដឹង

“ជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរ” តើឃ្លានេះមានអត្ថន័យដូចម្តេច? 

សារពី eBook Cambodia

ចាស់បុរាណតែងតែពោលតគ្នាៗថា “ជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរ” តើពាក្យនេះបង្កប់អត្ថន័យយ៉ាងដូចម្តេច? គាត់ចង់សំដៅដល់គំនិតសន្សំសំចៃមួយកាក់មួយសេន រហូតធ្វើឲ្យចិនក្លាយជាអ្នកមាន មានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ស្រុក​ (ខ្មែរ) ។

សូម្បីតែជនជាតិបារាំងក៏ធ្លាប់និយាយថា “ខ្មែរសម្លឹងមើលស្រូវដុះ លាវដេកស្តាប់ស្រូវដុះ ចំណែកយួនប្រឹងច្រូតប្រឹងកាត់” នេះស្តែងឲ្យឃើញយ៉ាងច្បាស់ថា ខ្មែរក្រោយៗរាប់រយឆ្នាំមកនេះមិនសូវជាខ្វល់ ខ្វាយរឿងចង់មានចង់បានអ្វីទេ ។ កត្តាធម្មជាតិ និងភូមិសាស្ត្រកសិកម្មបង្ករលក្ខណៈងាយស្រួលដល់កសិករធ្វើស្រែមួយដង ដេកហូបផលដំណាំពេញមួយឆ្នាំ ។ “ទីណាមានទឹក ទីនោះមានត្រី” អ្វីៗដូចជា ផ្តល់ភាពងាយស្រួលពេក រហូតជនជាតិមួយនេះ មានទម្លាប់ខ្ជិលច្រអូស ខ្វះការព្យាយាម ។

អ្វីៗក៏ប្រែប្រួល លំហូរនៃជនជាតិចិន និងយួនចូលមកកាន់តែច្រើន ម្ចាស់ស្រុកនៅមិនសុខឡើយ ព្រោះត្រីសាច់ ស្រូវអង្ករក៏មិនសម្បូរសប្បាយដូចពីមុនឡើយ ។ សករាជថ្មីនេះ ខ្មែររត់ចោលស្រុក សំដៅទៅកាន់ប្រទេសដែលធ្លាប់ជាសត្រូវស៊ូពូជ ធ្វើខ្ញុំបម្រើគេទៅវិញ ។ ម្ចាស់អង្គរ ម្ចាស់អាណាចក្រធ្លាក់ខ្លួនដល់កម្រិតនេះទៅហើយ តើមានខ្មែរប៉ុន្មាននាក់ភ្ញាក់រលឹកជម្នះភាពកម្សោយនៃជនជាតិយើង?

បើយើងនិយាយដល់ចំណុចនេះ ខ្មែរបច្ចុប្បន្នតែងតែមានមោទនភាពខុសរឿង ពួកគាត់មិនចូលចិត្តឲ្យនរណាម្នាក់ និយាយថាគាត់អន់ ឬក៏ល្ងង់នោះទេ ។ ត្រូវមិនត្រូវអត្ថបទរបស់ខ្ញុំនេះ អាចនឹងរងការរិះគន់ផងក៏មិនដឹង ។ ណ្ហើយចុះ…! នរណាក៏ដោយបើធ្វើឲ្យជនជាតិមួយ នេះចេះភ្ញាក់រលឹក គេក៏ចោទប្រកាន់ថាជាមនុស្សអាក្រក់ ឬនិយាយ បង្អាប់បន្ទោសទៅវិញ ។

សុភាសិតខ្មែរ “សរសើរស្លាប់ បង្អាប់រស់” គ្មានទៀតឡើយសម្រាប់ជនជាតិយើងនេះ ។ ម្នាក់ៗប្រឹងបំប៉ោងហួសមាឌ អំណួតក្អេងក្អាង រហូតរួញទឹកដីសល់ប៉ុនសំបកក្តាមទៅហើយ ។ មិនដឹងថា ប៉ុន្មានឆ្នាំ ទៅខាងមុខទឹកដីដ៏កំសត់មួយនេះ នៅមានវត្តមាននៅលើផែនទីពិភពលោកទៀតឬក៏អត់ទេ ។

ហេតុអ្វីគំនិតសេដ្ឋកិច្ច និងមុខជំនួញខ្មែរមិនដុះលុះទៅមុខ? តើជនជាតិខ្មែរកើតមកសម្រាប់តែដាំដំណាំស្រូវ ធ្វើកសិកម្ម​ ចិញ្ចឹមសត្វទេឬ?​ នឹកឃើញដល់ទិដ្ឋភាពនេះម្តងៗ ខ្ញុំហូរទឹកភ្នែកមិនដឹងខ្លួន ។ ឱខ្មែរ សំបុរខ្មៅអើយអ្នកកំសត់ណាស់ទៅហើយ ល្មមដល់ពេលដែលអ្នក ត្រូវស្តាមុខមាត់ពូជសាសន៍នេះឡើងវិញហើយ ។ សុំស្លេស៍ត្រឹមនេះ សិនចុះ យើងនឹងនិយាយគ្នានៅសៀវភៅបន្តបន្ទាប់ទៀត ។

ដោយក្រុមការងារ ៖ eBook Cambodia

ប្រភព៖ eBookCambodiaOfficial 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK