ឈប់គិតច្រើន៖ ទោះវ័យ ៣០ ឆ្នាំមិនមានលុយនិងថានៈ ក៏មិនប្រាកដថាមិនជោគជ័យដែរ
Connect with us

បែបផែនជីវិត

ឈប់គិតច្រើន៖ ទោះវ័យ ៣០ ឆ្នាំមិនមានលុយនិងថានៈ ក៏មិនប្រាកដថាមិនជោគជ័យដែរ

ភាគច្រើននៃយុវវ័យ​បច្ចុប្បន្ន ចំណាយវ័យពី ២៥ទៅ៣០ ឆ្នាំដោយគិតព្រួយបារម្ភពីជោគជ័យ​ក្នងជីវិត មុខរបរ​អាជីព កេរ្ត៍ឈ្មោះ ដែលជាផ្នែកមួយ​ដែរ​ក្នុងការ​នាំទៅរកDepression។

​LifeSearch បង្ហាញតួលេខថា  ៧៧% នៃអ្នកដែលមានអាយុ ក្បែរ៣០ឆ្នាំព្រួយបារម្ភ “គ្រប់ពេលវេលា” ថា មិនមានអ្វីគ្រប់យ៉ាងតាមវ័យ​ដែលចម្រើន​មិនឈប់ឈរ ខ្លួន​កាន់តែចាស់ទៅ ហើយនឹងមាន​អ្នកចាប់ផ្តើមនិយាយពីក្រោយខ្នង លើរឿងជោគជ័យ​ឬអស់សង្ឃឹម​ក្នុងជីវិត​។

អានហេតុផល​ដែល​យើង​គួរ​តែ កុំបារម្ភពេក!
១. អាយុ៣០វាមិនមែនគ្រាន់តែជាសញ្ញានៃការចាប់ផ្តើមថ្មីទេ តែវាជាការពេញប្រៀប​ដោយបទពិសោធន៍ និង សក្តានុពល នៃប្រាជ្ញា ការអត់ធ្មត់ ការបន្សាំ និង​ភាពបត់បែន។ ទោះមិត្តភក្តិយើងមាន​ផ្ទះ មានឡាន មានបុណ្យសក្តិ ជាងយើង គេប្រហែលជាបានមកលឿនជាងយើង តែក៏ប្រហែលជា​មិនបានការអត់ធ្មត់ ការបន្សាំ និង​ភាពបត់បែនច្រើនជាងយើងនៅឡើយ។ ជីវិត​ក្រមបានអ្វីពីរយ៉ាងល្អៗមកក្នុងពេលតែមួយណាស់។ ចង់បាន​បទពិសោធន៍ លើផ្លូវដែលក្រាលដោយកុលាប  មិនអាចទេ !​ការតស៊ូ និងការលំបាកនាំមកនូវ​បទពិសោធន៍និងភាពរឹងមាំ ភាពងាយស្រួលនិងសំណាង​នាំមកនូវ​សុទិដ្ឋនិយម​តែក៏ទន់ខ្សោយក្រអឺតក្រទម។

២. ជាការយល់ខុសដែលយ់ើងបង្ខំ​ខ្លួនឯងឱ្យជឿថា មានពេលវេលាកំណត់មួយ ហើយ​រត់តាមវា។ អារម្មណ៍ថា “ ខ្ញុំជិតអស់ពេលហើយ” ជាគំនិតមនុស្ស​បរាជ័យ​ ចំណែក​មនុស្ស​ដែលត្រៀមនឹង​ទទួលបានអ្វីៗគ្រប់យ៉ាង​ គឺតែងតែរកឃើញឱកាស ​ក្នុងគ្រប់កាលៈទេសៈលំបាកណាក៏ដោយ​។​ ការថប់បារម្ភអាចកើតឡើង នៅពេលយើងវាស់វែងខ្លួនយើង និងសមិទ្ធិផលរបស់យើង ដោយ​ផ្សារភ្ជាប់នឹង“ បទដ្ឋានសង្គម” តែ​បើយើង​វៃឆ្លាត គួរប្រៀបធៀបជាមួយ​ជំនាន់​អ្នកមុន ឬខ្លួនយើងពីមុនវិញ។

៣. ជីវិតម្នាក់ៗមាន​គំនូស​ខុសគ្នាតែសុភមង្គលជាទិសដៅរួម

វាមិនអីទេ ប្រសិនបើយើង មិនមាន​បានខ្លាំង នៅក្នុងវ័យសាមសិប ប៉ុន្តែយើងបានធ្វើលទ្ធផល​ច្រើន​ជាប្រយោជន៍​ដែរទេ? មិនចាំបាច់មានការងារក្នុងក្តីសុបិន ផ្ទះឬដៃគូជីវិត​នៅឡើយ  ដោយសារតែអ្វីៗមិនមានដំណើរការលឿន ដូចដែលធ្លាប់បាន​សង្ឃឹម តែក៏មិនមានន័យថា ធ្វើមិនបានរហូត​នោះទេ​។

ចូររីករាយនឹង​អ្វី​ដែលធ្វើបាន ហើយ​កំពុង​បន្តដំណើរទៅ។ សប្បាយចិត្ត​គឺជាសុភមង្គល មានសុភមង្គល គឺជា​ជីវិត​ដ៏ល្អមួយ។ ពេញចិត្តនឹងខ្លួនឯង ថាអ្នកជានរណា ព្រោះ​យើងមិនកើតមក ដើម្បីប្រដូច​ឬធ្វើឱ្យ​ដូចអ្នកណាផ្សេងទេ!​

យើងគឺ​ជាយើង! ការប្រៀបធៀបគឺជាសត្រូវរបស់សេចក្តីសុខ។

គ្រប់គ្នា​អាច រត់ប្រណាំងជាមួយ​ខ្លួនឯងពីមុន កុំ​រត់ទៅប្រណាំង​ជាមួយអ្នកដទៃដែលជា​ចំណុចអូសទាញ ឱ្យធ្លាក់ទឹកចិត្តនិងតូចចិត្ត។

ជីវិតមួយ​ដែលល្អ គឺ​រស់នៅតាមល័ក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ៕

ដោយ៖ Mr Tomorrow

ប្រភព៖ kampucheathmey.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK