ដាឡៃឡាម៉ា ៖ “សូមរកពេល​នៅ​ស្ងាត់​តែ​ម្នាក់​ឯង​ខ្លះ​ ជារៀង​រាល់​ថ្ងៃ​”
Connect with us

បែបផែនជីវិត

ដាឡៃឡាម៉ា ៖ “សូមរកពេល​នៅ​ស្ងាត់​តែ​ម្នាក់​ឯង​ខ្លះ​ ជារៀង​រាល់​ថ្ងៃ​”

ព្រះសង្ឃ “ដាឡៃឡាម៉ា” ដែលគេចំណាំរំលឹក​ដល់នោះ គឺជាព្រះសង្ឃមួយព្រះអង្គដែលមានប្រភពចេញទីខេត្តទីបេនៃ​ប្រទេសចិន។ ពាក្យ “ដាឡៃឡាម៉ា”នេះ ចង់សម្តៅអំពី​ងាររបស់ព្រះសង្ឃដែលកាន់សាសនាព្រះពុទ្ធមហាយាន ខណៈដែលងារនេះ គឺស្មើនឹងឋានៈសម្តេចសង្ឃដែរ​។

ពាក្យ​ទូន្មាន​មួយ​ឃ្លា​របស់​ព្រះ​សង្ឃ​ “ដាឡៃ​ឡាម៉ា” ថា​ «សូម​រក​ពេល​នៅស្ងាត់​​តែ​ម្នាក់​ឯង​ខ្លះ​ ជារៀង​រាល់​ថ្ងៃ​»។​

ការនៅ​តែ​ម្នាក់​ឯង​ ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ឥស្សរភាព​ពិតប្រាកដ ដោយ​ពុំ​ជាប់​ជំពាក់​ជាមួយ​នរណា​ ឬ​រឿង​ណាមួយ​ឡើយ​។ វា​ប្រៀប​ដូច​ជា​យើង​មាន​ពេល​មួយ​រយៈ​នៅ​ដិត​ជាប់​ជាមួយ​អ្វី​ដែល​យើង​ចូល​ចិត្ត​ ឬ​អ្វី​ដែល​យើង​ស្រឡាញ់​។

យើង​មាន​ពេល​វេលា​ត្រិះរិះ​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក​ក្នុង​ថ្ងៃ​នេះ​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​ស្អែក​ ត្រូវ​ឱ្យ​ចិត្ត​បាន​លាង​ជម្រះ​នូវ​ក្ដី​មន្ទិល​ច្របូក​ច្របល់​ឱ្យ​អស់​ និង​ប្រើ​ពេល​នៅ​តែ​ម្នាក់​ឯង​ ពី​ព្រោះ​វា​គឺជា​ពេល​ដែល​ត្រូវ​បន្ថែម​ថាម​ពល​ជីវិត​ដែល​ចុះខ្សោយ​ ឱ្យ​ងើប​ត្រឡប់​មក​មាន​កម្លាំង​កំហែង​សាជាថ្មី​ឡើង​វិញ។

ដូច្នេះ​ ក្នុង​រយៈពេល​មួយ​ថ្ងៃ​អ្នក​គួរតែ​រក​ពេល​ណា​មួយ​ ដែល​​ស្ងប់​ស្ងាត់​នៅ​តែម្នាក់​ឯង​ ដើម្បី​សម្រាក​បន្ធូរ​អារម្មណ៍ដែល​ស្មុគ​ស្មាញ​ទាំង​ប៉ុន្មាន​ឱ្យ​អស់​ ហើយ​បណ្ដោយ​ឱ្យ​ចិត្ត​គិត​អ្វី​ដែល​ល្អៗ ដើម្បី​ទទួល​បាន​សេចក្ដីសុខ​​​ទាំង​កាយ​ និង​ចិត្ត​៕​

អត្ថបទដោយ៖ ចន្ថា កក្កដា

ឯកសារយោង៖ សុភាសិតជោគជ័យ

ប្រភព៖ knowledgecambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK