កូនខ្មែរត្រូវដឹង! ទម្រង់សិល្បៈទាំង ៧ របស់ខ្មែរ
Connect with us

គួរដឹង

កូនខ្មែរត្រូវដឹង! ទម្រង់សិល្បៈទាំង ៧ របស់ខ្មែរ

ទម្រង់សិល្បៈទាំង៧ (ដោយលោក ម៉ៅ វុត្ថា – Mao Vutha)

ទម្រង់សិល្បៈទី១ ៖ សិល្បៈស្ថាបត្យកម្ម


ស្ថាបត្យកម្មជាសិល្បៈក្នុងការសាងសង់ប្រកបដោយការប្រកបដោយការតុបតែង តាមក្បួនខ្នាត និងរចនាបថដែលសំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតាក់តែងលំអរតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។ នៅក្នុងសម័យបុរាណ សិល្បៈស្ថាបត្យកម្មខ្មែរឡើងដល់កម្រិតកំពូល ហើយគេបានចែករចនាបថ ១៣ បែបផ្សេងគ្នា មានលក្ខណៈពិសេសៗខុសគ្នាទៅ តាមសម័យកាលមួយៗ ។ ត្រង់ពាក្យសិល្បៈស្ថាបត្យកម្មគឺសំដៅទៅលើការសាងសង់ផ្សេង ជំនាញ ហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ និងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ ជាដើម។

ទម្រង់សិល្បៈទី២ ៖ សិល្បៈចម្លាក់


ជាប្រភេទសិល្បៈចម្លាក់សូន្យរូបដែលមានរូបារម្មណ៍ចេញជារូបរាង នៅក្នុងអាកាស និងមាឌ។ ហើយភាគច្រើនផ្សារភ្ជាប់ជាមួយនឹងសំណង់ស្ថាបត្យកម្ម។ សិល្បៈចម្លាក់ជាមរតកវប្បធម៌ដែលខ្មែរបានទទួលពីឥណ្ឌា នាដើមស.វទី១នៃគ.ស ការឆ្លាក់ និងបច្ចេកទេសឆ្លាក់រូបរបស់ជនជាតិខ្មែរ គឺជាកត្តាកំណត់ក្នុងការអប់រំ លំអសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងវត្តអារាមជាដើម។ ចម្លាក់ខ្មែរចែកចេញជា៣ប្រភេទ គឺចម្លាក់លឹប ឬក្រឡោត (Bas-relief), ចម្លាក់លៀន (Haut-relief), និងចម្លាក់លោត ឬមូល (Ronde-bose)។ នៅសម័យទំនើបនេះមានសិល្បៈចម្លាក់ឈើ និងគ្រឿងសង្ហារិម ដែលកំពុងពេញនិយម។ សិប្បកម្មចម្លាក់ និងគ្រឿងសង្ហារិមដែលធ្វើឡើងពីឈើប្រណិតៗក្នុងស្រុកខ្មែរ គេអាចទៅរកទិញស្ទើរគ្រប់កន្លែ

ទម្រង់សិល្បៈទី៣៖ សិល្បៈគំនូរ


សិល្បៈគំនូរចែកចេញជាគំនូរមានទម្រតាមលក្ខណៈស្វ័យភាពរបស់ជាងគំនូរ និងសិល្បៈគំនូរសម្រាប់តុបតែងលំអរគូរភ្ជាប់នឹងសំណង់ស្ថាបត្យកម្ម។ សិល្បៈគំនូរ ជាសិល្បៈម្យ៉ាងដែលគេនិយម គូតាងដំណើរសាច់រឿង អច្ឆរិយៈ ហើយបានបង្កប់នូវអត្តសញ្ញាណ និង អត្ថន័យយ៉ាងជ្រៅទៅតាមគំនិតយល់ដឹងរបស់អ្នកវិភាគ។សិល្បៈគំនូរមាន គំនូរគូសវាស គំនូរបៀក គំនូរផាត់ពណ៍ ។ល។

ទម្រង់សិល្បៈទី៤៖ សិល្បៈតន្រ្តី


ជាទម្រង់សិល្បៈ១ប្រភេទដែលប្រើប្រពន្ធ័រូបារម្មណ៍កើតចេញឡើងតាមរយៈភាពតំណគ្នាជាពិសេសការបន្លឺសម្លេងប្រកបដោយចង្វាក់ចុះឡើង។ ភ្លេង ឬ តន្រ្តីគឺជាសិល្បៈប្រភេទសំនៀង ជាលទ្ធផលដែលចេញមកពីបញ្ញាពលកម្ម និងហត្ថពលកម្មរបស់ មនុស្សដោយមានការរៀបចំយ៉ាងត្រឹមត្រូវ សម្រាប់យកមកបកស្រាយនូវមនោសញ្ចោតនារបស់មនុស្ស និង ត្រាប់បើសំឡេងធម្មជាតិតាមរយៈបទភ្លេង និង ចង្វាក់ភ្លេង។

ទម្រង់សិល្បៈទី៥៖ សិល្បៈរបាំ


ជាទម្រង់សិល្បៈកាយវិការ អនុវត្តទៅតាមចង្វាក់បទភ្លេងដោយមនុស្សម្នាក់ ឬច្រើននាក់ដើម្បីជាការល្អមើលផង ពិរោះផង។ របាំជាលក្ខណៈពិសេសមួយរបស់វប្បធម៌ខ្មែរ ទាំងជាសកម្មភាពកំសាន្ត និងជាសញ្ញារបស់វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជាតិ ។ ជនជាតិខ្មែរមានដានលំនាំរបាំតាំងពីមុនសម័យអង្គរ (សតវត្សទី៩-១៤) មកម្ល៉េះ ហើយតែងតែនិយាយពីរបាំថាជា ព្រលឹងនៃប្រជាជន។ យោងទៅតាមសិលាចារឹក ពីសតវត្សទី១២ មាតារបស់ប្រជាជនខ្មែរ គឺឈ្មោះមេរា ដែលជាអប្សរា (ស្រីសួគ៌)។ របៀបរាំជាច្រើន មានរួមបញ្ចូលទាំងការរាំកម្សាន្តជាក្រុម របាំប្រពៃណីតាមតំបន់ និងរបាំបុរាណនិងការរាំក្នុងល្ខោន ដែលលេងពីរឿងព្រេងបុរាណ។
នៅក្នុងឯកសារ “ របាំខ្មែរ” របស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។
របាំក្បាច់បុរាណខ្មែរ គេអាចហៅម៉្យាងទៀតថា របាំព្រះរាជទ្រព្យ ដែលក្នុងនោះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣។
របាំប្រពៃណីខ្មែរ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
របាំប្រពៃណីដែលអ្នកនិពន្ធបានរកឃើញ មានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិននិងរបាំបេះក្រវាញ ជាដើម។
ចំពោះរបាំប្រជាប្រិយខ្មែរវិញ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។

ទម្រង់សិល្បៈទី៦៖ អក្សរសិល្ប៍


អក្សរសិល្ប៍គឺ ជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយ សិល្ប៍នៃភាពប៉ិនប្រសប់ក្នុងការតាក់តែរបស់អ្នកនិពន្ធ ដែលធ្វើឲ្យអ្នកអាន អ្នកស្តាប់ចូលចិត្តចាប់អារម្មណ៍ ឬ មានការរំភើបញាប់ញ័រតាមដំណើរនៃសាច់រឿង។ គេចាត់ទុកអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។
អក្សរសិល្ប៍មាន៣ផ្នែកធំៗ គឺ ៖
អក្សរសិល្ប៍ប្រជាប្រិយ៍ ៖ គឺជារឿងមួយដែលកើតឡើងដោយសារការនិយាយតគ្នា ពីមាត់មួយទៅមាត់មួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីជំនាន់មួយទៅជំនាន់មួយ គ្មានឈ្មោះអ្នកនិពន្ធ គ្មានកាលបរិច្ឆេទត្រឹមត្រូទេ។ រឿងនេះបង្កើតឡើងដើម្បីអប់រំមនុស្សឲ្យនាំគ្នាសិក្សារៀនសូត្រមានចំណេះគ្រប់គ្រាន់សម្រាប់យកទៅទប់ទល់ជាមួយធម្មជាតិ ក្នុងបំណងយកឈ្នះធ្វើម្ចាស់លើធម្មជាតិ ។
អក្សរសិល្ប៍បុរាណ ៖ មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។ អ្នកនិពន្ធតាក់តែងឡើង ដើម្បីទាក់ទាញ់មនុស្សឲ្យគោរពទៅលើសាសនាមានជំនឿស៊ប់ទៅលើសាសនា ។
អក្សរសិល្ប៍ទំនើបសម័យ៖ មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។ អ្នកនិពន្ធបង្កើតឡើងនៅពេលមានកលយុគមានសង្គ្រាម មានការបែងចែកវណ្ណៈ មានការរំលោភឈ្លានពានពីប្រទេសណាមួយ។ ក្នុងដំណើរសាច់រឿងអ្នកនិពន្ធមានគោលគំនិតអប់រំឲ្យមនុស្សដែលជាអ្នកអាន អ្នកទស្សនាឲ្យមានអារម្មណ៍ ឈឺចាប់ មានស្មារតីភ្ញាក់រលឹក មានគំនិតរើបម្រាស់ មានគំនិតរួបរួមសាមគ្គី និង ហ៊ានលះបង់អ្វីៗទាំងអស់ ទាំងអាយុជីវិត ទាំងសេចក្តី សុខផ្ទាល់ខ្លួន នាំគ្នារួបរួមក្នុងចលនាតស៊ូប្រឆាំងនឹងខ្មាំសត្រូវ និង បរទេសឈ្លានពានដើម្បីស្វែងរកសិទ្ធ សេរីភាព និង ឯករាជជាតិ ។

ទម្រង់សិល្បៈទី៧ ៖ ភាពយន្តកុន


ជាសិល្បៈនៃការថតការសម្តែងសម្រាប់យកទៅបញ្ចាំងរូបភាពតាម ឈុតឆាកនៃដំណើររឿងនីមួយៗ។ សិល្បៈភាពយន្តចែកចេញជាសិល្បៈភាពយន្តគំនូរជីវចលភាពយន្តឯកសារ ភាពយន្តរឿង។ ដោយសារវាជាទម្រង់កូនពៅគេ នៅលេខរៀងទី៧ បានជាគេហៅថា សិល្បៈទី៧ ដូច្នេះ។ សិល្បៈទី៧ គឺជាការបញ្ចូលគ្នានូវសិល្បៈទាំង៦ទម្រង់ខាងលើ។ ម្យ៉ាងទៀត ទម្រង់សិល្បៈទី៧នេះ ទើបតែមាននៅក្នុងស.វទី២០៕

(24-08-2016)

ប្រភព៖ ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK