មកដឹងពីប្រវត្តិជើងខ្លាំង ខាន់ ចេសា ដែលមានឈាមជ័រខ្មែរ-ម៉ិចសិច-អាមេរិច ដែលទើបតែឈ្នះមេដាយមាសថ្ងៃនេះ….
Connect with us

ពួកគេជានរណា

មកដឹងពីប្រវត្តិជើងខ្លាំង ខាន់ ចេសា ដែលមានឈាមជ័រខ្មែរ-ម៉ិចសិច-អាមេរិច ដែលទើបតែឈ្នះមេដាយមាសថ្ងៃនេះ….

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៨​​ កីឡា​ការិនី​វ័យ​ក្មេង​​ Jessa Khan បាន​បង្កើត​​ប្រវត្តិ​ឲ្យ​កម្ពុជា​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ក្នុង​ប្រភេទ​កីឡា​ជឺជិតស៊ូ​ ប៉ុន្តែ​មហាជន​កម្ពុជា​ភាគ​ច្រើន​តិច​ណាស់​ដែល​ស្គាល់​​ពី​ប្រវត្តិ​កីឡា​ការិនី​រូប​នេះ។

Jessa Khan កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ឈ្មោះ​ Peter El Khan ដែល​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​លោក​ Peter El Khan ជា​ឪពុក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មិន​មែន​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​​​ទេ។

លោក​ Peter El Khan បាន​ប្រាប់​ថា​ កូន​ស្រី​របស់​លោក​បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ដែល​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៨​នេះ។

ឪពុក​របស់ Jessa Khan បាន​និយាយ​ជុំ​វិញ​មេដាយ​មាស​នេះ​ថា ៖«គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​បំផុត និង​​មោទនភាព​ដែល​កូន​ស្រី​នាំ​មេដាយ​មាស​ជូន​​ប្រជា​ជន​កម្ពុជា។ ទាំង​អស់​​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​កើត​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ការ​ត្រៀម​ខ្លួន និង​ការ​លះ​បង់​របស់​នាង​ទើប​បាន​សម្រេច​ផល​បែប​​នេះ»។

Jessa Khan កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ឈ្មោះ​ Peter El Khan ដែល​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​លោក​ Peter El Khan ជា​ឪពុក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មិន​មែន​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​​​ទេ។

លោក​ Peter El Khan បាន​ប្រាប់​ថា​ កូន​ស្រី​របស់​លោក​បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ដែល​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៨​នេះ។

ឪពុក​របស់ Jessa Khan បាន​និយាយ​ជុំ​វិញ​មេដាយ​មាស​នេះ​ថា ៖«គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​បំផុត និង​​មោទនភាព​ដែល​កូន​ស្រី​នាំ​មេដាយ​មាស​ជូន​​ប្រជា​ជន​កម្ពុជា។ ទាំង​អស់​​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្តែ​កើត​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ការ​ត្រៀម​ខ្លួន និង​ការ​លះ​បង់​របស់​នាង​ទើប​បាន​សម្រេច​ផល​បែប​​នេះ»៕

ប្រភព៖ pressnews.today 

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK