ស្វែងយល់ទាំងអស់គ្នា! តើ​ព្រលា​នយន្តហោះ​ថ្មី​ចំនួន ៣​ នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​​ដូចម្តេច?
Connect with us

គួរដឹង

ស្វែងយល់ទាំងអស់គ្នា! តើ​ព្រលា​នយន្តហោះ​ថ្មី​ចំនួន ៣​ នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​​ដូចម្តេច?

ភ្នំពេញ​៖ ប្រទេស​កម្ពុជា​នឹង​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ចំនួន៣​ បន្ថែម​ទៀត​ នា​ពេល​អនាគត​ ដើម្បី​ឆ្លើយតប​ទំ​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​សមត្ថភាព​យន្តហោះ​ចុះចត​កាន់តែ​ធំជាង​មុន​ច្រើនជាង​មុន​។

ព្រលា​នយន្តហោះ​ទាំង ៣ នោះ​រួមមាន​ ទី១​ ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​4F ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ ស្ថិតនៅ​ខេត្តកោះកុង​ដែល​បាន​និង​កំពុង​សាងសង់​ ទី២​ នៅ​ខេត្តសៀមរាប​ ដែល​សម្តេច​តជោ​ គ្រោង​នឹង​ញ្ជើញ​ទៅ​បើក​រដ្ឋា​ននា​ពេល​ខាងមុខ​ដ៏​ខ្លី​។ ព្រលា​នយន្តហោះ​នេះ​ វិនិយោគ​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេរិក​ ស្ថិត​ក្នុង​សូទ្រនិគម​ ខេត្តសៀមរាប​ និង​ទី៣​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​OCIC​ លើ​ផ្ទៃដី ២៦០០ហិ​កតា​ ក្នុង​តម្លៃ ១៥០០លាន​ដុល្លារ​អាមេរិក​។

​ព្រលា​នយន្តហោះ​នេះ​ នឹង​សាងសង់​នៅចន្លោះ​ព្រំប្រទល់​ខេត្តកណ្តាល​ និង​តាកែវ​ ដែល​អជ្ញា​ធរ​កំពុងតែ​ដុត​ជើង​ដុត​ដៃ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​ជា​ អូន​ រដ្ឋលេខាធិការ​ប្រចាំការ​ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តជាតិ​បន្ថែម​នេះ​ ​ដោយសារ​បច្ចុប្បន្ន​នេះ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ អាច​ឱ្យ​យន្តហោះ​ដែល​ប្រើ​រយៈពេល ៦ម៉ោង​ចុះក្រោម​ចុះចត​បាន​ ពោល​គឺ​យន្តហោះ​ក្នុង​តំបន់​ ប៉ុន្ដែ​មិន​អាច​ឱ្យ​យន្តហោះ​ផ្លូវ​ឆ្ងាយ​មក​ពី​ទ្វីប​ ផ្សេង​ៗចុះចត​កើត​នោះ​ទេ​។

លោក​បាន​បន្ដ​ថា​ ព្រលា​នអន្តរជាតិ​ថ្មី​ពីរ​កន្លែង​ទៀត​ នៅចន្លោះ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ និង​មួយ​កន្លែង​ទៀត​នៅ​ ខេត្តសៀមរាប​អាច​ឱ្យ​ហោះ​យន្តហោះ​ឆ្លង​ទ្វីប​អាច​ចុះចត​បាន​។ ដូច្នេះ​រាល់​យន្តហោះ​ ដែល​ហោះ​ឆ្លង​ទ្វីប​ក្នុងរយៈពេល១២​ ទៅ ១៦ម៉ោង​ អាច​ហោះ​ត្រង់​មក​ចុះចត​នៅ​ព្រលា​នយន្ដហោះ​អន្តរជាតិ​ថ្មី​ នៅ​ភ្នំពេញ​ និង​ព្រលា​នយន្ដហោះ​អន្តរជាតិ​ថ្មី​នៅ​សៀមរាប​បាន​។

លោក​បញ្ជាក់​ថា​ តែ​ទោះបី​យ៉ាងណា​សព្វថ្ងៃ​ក្រុមហ៊ុន​វិនិយោគ​កំពុង​ សិក្សា​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ មុននឹង​ចុះ​កិច្ច​ព្រមព្រៀង​បោះទុន​វិនិយោគ​ជា​ផ្លូវការ​ក្នុង​ការ​ សាង​សង់​ព្រលា​នយន្ដហោះ​ក្នុង​ស្រុក​។ ជាមួយគ្នា​នេះ​ នៅពេល​មានការ​កសាង​សង់​ព្រលា​នយន្ដហោះ​ក្នុង​ស្រុក​បាន​កាន់តែ​ច្រើន​ នឹង​ធ្វើ​ឱ្យ​ធុរជន​ដែល​មានការ​ងារ​បន្ទាន់​ ងាយស្រួល​ធ្វើដំណើរ​បាន​លឿន​ទៅកាន់​ខេ​ត្ត​ឆ្ងាយ​ៗ និង​មាន​សុវត្ថិភាព​ជាង​ការ​ធ្វើដំណើរ​តាមផ្លូវគោក​។

រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​ កម្ពុជា​អាច​ទទួល​បាន​អ្នកដំណើរ​ឆ្លងកាត់​តាមផ្លូវអាកាស​ចំនួន៣០លាន​នាក់​នៅ​ឆ្នាំ២០៣០​ខាងមុខនេះ​៕

ដោយ៖ ​គង់​ សូ​រិយា​

ប្រភព៖ www.propertyarea.asia 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK