“ស្ទឹងពពក” តំបន់ទេសចរណ៍ជាតិ កំពុងអង្រួនបេះដូងប្រជាជនខ្មែរ ប្រៀបបាននឹងឋានសួគ៌ក្រោមមេឃ 
Connect with us

ទេសចរណ៍

“ស្ទឹងពពក” តំបន់ទេសចរណ៍ជាតិ កំពុងអង្រួនបេះដូងប្រជាជនខ្មែរ ប្រៀបបាននឹងឋានសួគ៌ក្រោមមេឃ 

ស្ទឹងពពក​ តំបន់​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមានមួយ ដែលកូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ ជាក់ស្តែងយោងតាមហ្វេសបុកផេចឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាព ក៏ដូចជាវីដេអូផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពក​ និងបានរៀបរាប់ថា:

“តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា​ដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពក​ដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យេីងគឺស្រុកស្រែអំបិល​ ខេត្តកោះកុង​ ”។

អ្វីដែលស្ទឹងពពកស្អប់ជាងគេមិនចង់ឃេីញគឺបញ្ហាសំរាមប្រសិនអ្នកទាំងអស់គ្នាចូលរួមរក្សាបរិស្ថានកាត់បន្ថយការប្រេីប្រាស់ផ្លាស្ទិចរឺការទុកដាក់សំរាមដែលបានប្រេីប្រាស់រួចអោយបានត្រឹ​មត្រូវនៅតំបន់ស្ទឹងពពកមិនបានទេ​ សូមកុំមកជួបស្ទឹងពពកអីព្រោះអ្នកនឹងមានទោសក្នុងការចូលរួមបំផ្លាញបរិស្ថានធម្មជាតិស្រស់ស្អាតមួយនេះដោយគ្មានថ្ងៃបានចូលតំបន់ស្ទឹងពពកមួយនេះទៀតទេ ត្រូវចងចាំថាបេីស្រលាញ់ត្រូវចេះតែរក្សា”៕

ប្រភពហេស្វប៊ុក៖ River Cloud-Stueng PorPok ស្ទឹងពពក

មតិយោបល់

Trending

Copyright © 2019 ANARCHAK