នេលសុន មេនដេឡា៖ ផ្តល់ទស្សនៈអប់រំ​ ១១ ឃ្លា​ទុកជាយាន្តក្នុងជីវិត
Connect with us

បែបផែនជីវិត

នេលសុន មេនដេឡា៖ ផ្តល់ទស្សនៈអប់រំ​ ១១ ឃ្លា​ទុកជាយាន្តក្នុងជីវិត

នេលសុន មេនដេឡា ជាអតីតប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង និងជាបុគ្គលម្នាក់ដែលសកម្ម​នឹងតស៊ូក្នុង​ឆាក​នយោបាយ ការពារ​សិទ្ធិមនុស្ស សេរីភាព និង​ជា​អ្នក​សិន្ត​ភាព​ដំបូង​គេ នៅ​ប្រទេស​អាហ្រ្វិក។

អតីតប្រធានាធិបតី​រូបនេះ ត្រូវបាន​ប្រជាជន​អាហ្រ្វិក គោរព ស្រឡាញ់ និងកោតសរសើរ​រូបលោក​ស្ទើរគ្រប់ៗគ្នា។

កាល មេនដេឡា នៅមានជីវិត លោកមានកេរ្តិ៍ឈ្មោះ និងកិត្តិសព្ទល្បីល្បាញ នៅលើពិភពលោក។ លោកត្រូវបាន​ប្រជាជន​អាហ្វ្រិក ដាក់​រហស្សនាមថា វីរបុរស​នៃសន្តិភាព។

១១ឃ្លា ខាង​ក្រោមនេះ ជាកម្រង​ទស្សនៈល្អៗ និង​មានតម្លៃ ដែលលោក​នៅមានជីវិត និង​ត្រូវបាន​គេអនុវត្ត និងនិយាយ​តៗគ្នា​រហូត​ដល់​បច្ចុប្បន្ននេះ ៖

១. ប្រទេសជាតិមួយមិនអាចអភិវឌ្ឍ និងរីកចម្រើនបានឡើយ បើសិនប្រជាជនទាំងនោះគ្មានចំណេះដឹង។

២. មេដឹកនាំពិតប្រាកដ គឺប្រើគ្រប់មធ្យោបាយទាំងអស់ ទោះបីមធ្យោបាយ ឬចំណុចទាំងនោះធ្ងន់ធ្ងរ ឬក៏រសើបយ៉ាងណាក្ដី ប៉ុន្តែអ្វីដែលសំខាន់បំផុត អ្នកដឹកនាំ​ត្រូវចេះពិភាក្សា និងរួបរួមគ្នាជានិច្ច នោះអ្នកដឹកនាំទាំងអស់នឹងកាន់តែខ្លាំង និងមានប្រសិទ្ធភាព។

៣. អ្នកដែលធ្វើអ្វីៗដោយឈរលើគោលការណ៍សីលធម៌ គុណធម៌ ស្មោះត្រង់ និងតក្កវិជ្ជា ជាបុគ្គលដែលគ្មានភាពភ័យខ្លាចពីអំណាចអមនុស្សធម៌ និងអំពើឃោឃៅឡើយ។

៤. រឿងដ៏សំខាន់នៅក្នុងជីវិត មិនមែនត្រឹមតែការដកដង្ហើម និងមានជីវិតរស់ប៉ុណ្ណោះទេ។ តែអំពើល្អ នឹងផ្លាស់ប្ដូរជីវិតអ្នកឱ្យប្រសើរឡើង នោះទើបជីវិតមានន័យ។

៥. មនុស្សម្នាក់ៗសុទ្ធតែអាចឈរនៅទីខ្ពស់ ហើយអាចចេញពីការលំបាក និងទទួលជោគជ័យបាន លុះត្រាតែពួកគេមានការតាំងចិត្តខ្ពស់ និងធ្វើអ្វីៗដែលខ្លួនចង់បាន។

៦. មេដឹកនាំដ៏ពិតប្រាកដ គឺជាអ្នកដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ក្ដីសុខខ្លួនគ្រប់យ៉ាង ដើម្បីសេរីភាពរបស់ប្រជាជន។

៧. ការអប់រំដ៏ត្រឹមត្រូវ គឺជាអាវុធដ៏មុតស្រួចបំផុត ដែលអាចផ្លាសប្ដូរពិភពលោកបាន។

៨. យើងអាចអត់ឱនបាន ប៉ុន្តែមិនអាចបំភ្លេចចោលឡើយ។

៩. ប្រសិនបើអ្នកចង់សាងសន្តិភាពជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ នោះសត្រូវទាំងឡាយនឹងក្លាយជាមិត្តដ៏ល្អរបស់អ្នក។

១០. បុគ្គលឈ្នះ គឺជាបុគ្គល ដែលមិនព្រមបោះបង់ក្ដីសុបិនរបស់ខ្លួនចោលឡើយ។

១១. សម្រស់ដ៏អស្ចារ្យនៃជីវិត គឺមិនស្ថិតនៅត្រង់អ្នកមិនធ្លាប់បរាជ័យឡើយ តែស្ថិតនៅត្រង់ថា អ្នកបរាជ័យហើយ គឺចេះក្រោកឈរឡើងវិញ។

គួរជម្រាបថា លោក នេលសុន មេនដេឡា កើតនៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩១៨។ លោកបាន​ទទួល​មរណភាព នៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៣ កន្លង​ទៅថ្មីៗ​នេះ ដោយ​សារ​ជំងឺ​មហា​រីក​សួត៕

បកប្រែ និងកែសម្រួលពី៖ www.brainyquote.com

ដកស្រង់ដោយ៖ knowledgecambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK