កំពូលមនុស្សទាំង៥ បង្ហាញយើងថា "កុំចុះញ៉មនឹងវាសនាឱ្យសោះ! ឧបសគ្គបំបាក់យើងបានលុះត្រាយើងចុះចាញ់វា!"
Connect with us

គួរដឹង

កំពូលមនុស្សទាំង៥ បង្ហាញយើងថា “កុំចុះញ៉មនឹងវាសនាឱ្យសោះ! ឧបសគ្គបំបាក់យើងបានលុះត្រាយើងចុះចាញ់វា!”

មនុស្សយើងខ្លះចាប់កំនើតមកជាមួយនិងពិការភាព ហើយក្លាយទៅជាជនពិការព្រោះព្រំលិខិតដែលគ្មានមេត្តាឲ្យធ្លាក់ខ្លួនពិការព្រោះជួបគ្រោះថ្នាក់អ្វីមួយ។ក៏ប៉ុន្តែពួកគេមិនចុះចាញ់ក្នុងការបង្កើតស្នាដៃទៅតាមជំនាញរបស់​ខ្លួន​ ហើយជំរុញទឹកចិត្តមនុស្សជុំវិញពិភពលោកទៀតផង​ ថ្ងៃនេះខ្ញុំសូមណែនាំបុគ្គលជោគជ័យបំផុតបើទោះជាពិការអវៈជីវៈយ៉ាងណាក៏ដោយ ដែលរួមមានដូចជា៖

១,FranklinD.Roosevelt

លោកធ្លាប់ជាមេធាវីនិងជាអក្ននយោបាយអាមេរិក ហើយក៏ជាប្រធានាធិបតីអាមេរិកទី៣២ផងដែរ។ខណៈពេលមុនការកាន់អំនាចក្រោយពីការធ្វើវិសមកាលនៅប្រទេសកាន់ណាដាក្នុងឆ្នាំ១៩២១លោកបានធ្វើរោគវិនិឆ័យ រកឃើញរោគខួរឆ្អឹងខ្នងហើយស្លាប់មួយកំណាត់ខ្លួនចាប់ពីចង្កះចុះក្រោម​។ទោះជាយ៉ាងណាវាមិនអាចរារាំងឆន្ទះរបស់គាត់ក្នុងការចូលកាន់តំណែងនោះបានឡើយ ដោយសម្ថភាពរបស់គាត់បានទទួលស្គាល់ពីពលរដ្ធអាមេរិក ហើយលោកក៏បានជាប់ឆ្នោតជាប្រធានាធិបតី។លោកក៏ធ្លាប់ដឹកនាំអាមេរិកឆ្លងកាត់សង្រ្គៀមលោកលើកទី២ផងដែរ។

២,Helen Keller

ធ្លាប់ជាកវីនិពន្ធនិងសកម្មជននយោបាយអាមេរិក ថ្វីបើកើតមកមានកាយធម្មតា ប៉ន្តែនៅអាយុមួយខួបកន្លះអក្នស្រីបានកើតនៅជំងឺដ៏ធ្ងន់ធ្ងរមួយប្រភេទដែលបណ្តាឲ្យថ្លង់និងពិការភ្នែក។អក្នស្រីជាមនុស្សថ្លង់ ខ្វាក់ ដំបូងគេបំផុតដែលទទួលបានបរិញាបត្រិផ្នែកសិល្បៈ អ្នកស្រីអាចស្តាប់ពួកគេបានដោយគ្រាន់តែដាក់ដៃខ្លួនឯងទៅលើមាត់របស់ពូកគេ រួចវិភាគពាក្យដែលពួកគេនិនាយ។ក្រោយមកអក្នស្រីបានក្លាយទៅជាសកម្មជនសំរាប់ជនពិការ​ និងធ្វើដំនើរជុំវិញពិភពលោកដើម្បីរាយអគ្គៀសថវិការជួយដល់ពួកគាត់ផងដែរ។

៣,​ Jonh Milton

លោកគឺជាកវីនិពន្ធជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ​និងជាបុគ្គលដ៏ជោគជ័យម្នាក់ដែលពិការភាព។ដោយលោកត្រូវគេចាប់ទុក្ខជាកវីជនជាតិអង់គ្លេសដ៏លេចធ្លោរមួយ ជាពិសេសស្នាដៃកំនាព PARADISE LOST គួរឲ្យដឹងថាការមើលឃើញរបស់លោកបានធ្លាក់ចុះជាច្រើនឆ្នាំ លុះដល់ឆ្នាំ១៦៥៤គាត់ក៏បានពិការភ្នែកទាំងស្រុង។ហើយក៏ជាបុគ្គលគំរូដែលបានបំផុសទឹកចិត្តមនុស្សជាច្រើនមិនឲ្យចុះចាញ់ទៅនិងកង្វះខាត់កាយសម្បទា។

៤,Nicholas Jame Vujicic

គឺជាវាក្មិនជុំរុញទឹកចិត្តជនជាតិអូស្រ្តាលីម្នាក់ដែលកើតមកជាមួយអាការៈដ៏កម្ររមួយដែលខ្វះអាវៈជីវៈទាំងដៃទាំងជើងតាំងពីកំនើត។ហើយតាំងពីកុមារភាពមកលោកត្រូវបានគេធ្វើបាបនិងបំបាក់ទឹកចិត្តនៅសាលា បើទោះជាយ៉ាងណាលោកបានចាប់ផ្តើទទួលស្គាល់ការពិត និងចាប់ផ្តើមបំពេញមុខងារដោយ

ឯក្យរាជ ថ្វីបើបានកើតរឿងរ៉ាវបែបនេះ តែលោកក៏បានបញ្ចប់ការសិក្សាផ្នែកពានិជ្ជកម្មជាមួយឯកទេសរៀបចំផែនការហិរញ្ញវត្ថុ បច្ចុប្បន្នលោកជាវាក្មិនបំផុសទឹកចិត្តដ៏ល្បីល្បាញបំផុតលើពិភពលោក។ក្នុងឆ្នាំ១៩៩០ លោកបានទទួលពានរង្វាន់ពលរដ្ធវ័យក្មេងអូស្រ្តាលី និងបន្តជុំរុញទឹកចិត្តមនុស្សរហូតមកដល់សព្វថ្ងៃនេះ។

៥,Stephen Hawking

លោកជារូបវិទូអង់គ្លេសនិងជាអ្ននិពន្ធដ៏ល្បីល្បាញមួយរូបនៅក្នុងពិភពលោក ស្នាដៃនិងទ្រឹស្តីល្បីៗរូមមានតំបន់ប្រហោងខ្មៅក្នុងលំហ ការបកស្រាយពីពហុពិភពលោក រូបធាតុវិទ្យា រលកទំនាញ យន្តការបរិមាណ្រ និងទ្រឹស្តីទូទៅ សៀវភៅដ៏ល្បីរបស់លោកគឺប្រវត្តសង្ខេបនៃពេលវាលាដែលបានជាប់ជាសៀវភៅដែលលក់ដាច់បំផុត។

តែជាអកុសលលោកទទួលរងអាការៈដ៏កម្រមួយដែលធ្វើឲ្យស្លាប់អាវៈជីវៈអស់រយៈពេលជាច្រើនឆ្នាំ វិធីប្រស្រ័យទាក់ទង់របស់លោកគឺប្រើសាច់ដុំថ្ពាល់តែមួយភ្ជាប់ទៅនិងឧបករណ៍បញ្ចេញសំលេង ទោះជាយ៉ាងណាស្ថានភាពកាយសម្បទានេះមិនបានរៀរាំងលោកពីការទទួលកិតិ្តយសនិងចែករំលែកគំនិតជាច្រើនទៅកាន់ពិភពលោកនោះឡើយ។

(businesscambodia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK