អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ "បន្ទះឈីប"បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល!
Connect with us

គួរដឹង

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

កន្លង​មក​នៅក្នុងរឿង​កុនហូលីវូដបែបវិទ្យា​សាស្ត្រ​ យើង​ប្រហែលជាធ្លាប់​បានទស្សនាហើយនូវ​រឿង​មួយចំនួនដែលមានបច្ចេកវិទ្យា​ផ្ទេរចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់យ៉ាង​ងាយស្រួល​ដោយប្រើប្រាស់ឧបករណ៍ពាក់នៅលើក្បាល ឬ​បង្កប់បន្ទះឈីបចូលទៅក្នុង​ខួរ​ក្បាលជាដើម។

ប៉ុន្តែឥឡូវ​នេះបច្ចេកវិទ្យា​ធ្លាប់តែឃើញនៅក្នុង​កុនទាំង​នោះចាប់ផ្ដើមក្លាយទៅជាការ​ពិត​បន្តិចម្ដងៗហើយ ដោយកន្លង​មកនេះ អ្នកវិទ្យាសាស្ត្រ​នៅមន្ទីរ​ពិសោធន៍ HRL នារដ្ឋ California របស់សហរដ្ឋអាមេរិក បានស្រាវជ្រាវ​ឃើញ​វិធី​បញ្ចូន​ចំណេះដឹង​ឱ្យមនុស្ស​ប្រើប្រាស់រយៈពេលខ្លី មិនចំណាយពេលហាត់រៀនយូរ។

អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍នោះបានបង្កើត​ជាឧបករណ៍​មានសណ្ឆាណជា​មួក​ ដើម្បីយកទៅពាក់​ឱ្យមនុស្ស​ដែលពួកគាត់យកពិសោធន៍ ហើយចំណេះដឹង​ដែលបញ្ចូនឱ្យនោះគឺការ​រៀនបើកយន្ត​ហោះ ដោយជំនាញមួយនេះចាយពេលមិនក្រោមពីរឆ្នាំនោះទេក្នុងការ​រៀន។ក្រោយពីបញ្ចូនតាមឧបករណ៍នោះរួច​មកក្រុមអ្នកវិទ្យាសាស្ត្រ​នោះមើលឃើញថា មនុស្ស​ដែលគាត់យកពិសោធន៍នោះ គាត់អាច​បើកយន្ត​ហោះ​សាកល្បង​នៅលើកម្មវិធីបើកយន្តហោះសម្រាប់ពីឡុតបានយ៉ាង​ល្អ មិនចាញ់ពីឡុត​អាជីពនោះទេ។

យ៉ាងណាក៏ដោយ ការរកឃើញនេះកំពុង​តែស្ថិត​ក្នុងការ​ពិសោធន៍បន្ត​បន្ទាប់គ្នានៅឡើយ គេពុំទាន់និយាយថាវិធីនេះសុវត្ថិភាព ១០០% ឬមានផលប៉ះពាល់យ៉ាង​ណាសម្រាប់ខួរក្បាលនៅឡើយនោះទេ ដោយសារតែ​ដំណើរ​ការ​បញ្ចូនចំណេះដឹង ក៏ដូចជាទិន្នន័យ​ទៅខួរ​ក្បាល​ត្រូវប្រើប្រាស់ Signal អគ្គិសនី។

គូសបញ្ជាក់ផងដែរថា កន្លងមកនេះក៏មានការស្រាវជ្រាវស្រដៀងគ្នានេះដែរក្នុងគោលបំណងឱ្យមនុស្សអាចរៀននិងទទួលចំណេះដឹង​​បានលឿន តាមរយៈ​ការ​បញ្ចូល​បន្ទះឈីបចូលទៅក្នុងខួរក្បាល ហើយគម្រោង​ដ៏ធំនេះត្រូវបានគេឱ្យឈ្មោះថា Neuralink ដែលផ្ដួចផ្ដើមគំនិត​ដោយ Elon Musk៕

(businesscambodia)

គួរដឹង18 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ18 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង19 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ19 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ19 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK