​គតិអប់រំ៖​ ពាក្យដែលមនុស្សគួរនិយាយប្រាប់ខ្លួនឯងនៅពេលព្រឹក
Connect with us

បែបផែនជីវិត

​គតិអប់រំ៖​ ពាក្យដែលមនុស្សគួរនិយាយប្រាប់ខ្លួនឯងនៅពេលព្រឹក

ថ្ងៃចន្ទជាការចាប់ផ្តើមនៃដើមសប្តាហ៍និមួយៗ។ សប្តាហ៍និមួយៗជា​សកម្មភាព​នៃខែនិមួយៗ។ ខែទំាង​១២​នាំមកនូវ​លទ្ធផលប្រចាំឆ្នាំ។ មួយ​ជីវិត​មាន​១០ឆ្នាំប៉ុន្មាន​ដង?

ពាក្យទំាង​នេះ​ជួយយើងពី​ការបាក់ទឹកចិត្ត ខ្ចិលច្រអូស​និងស្មុគស្មាញ​​ រាល់ពេល​ដែលត្រូវ​ប្រឈមនឹង​កាតាព្វកិច្ចនៃសប្តាហ៍ថ្មី!

១ បំណុលជីវិតធ្ងន់ណាស់ មានតែមនុស្ស​ខ្លាំងប៉ុណ្ណោះដែលសងវារួច!

គ្រប់គ្នាមាន​បំណុល មិនថា​ជំពាក់មាត់ ជំពាក់ចិត្ត ​ជំពាក់គុណ ជំពាក់លុយ ​ជំពាក់ផលិតផល ​ជំពាក់សេវាកម្ម និងជំពាក់កម្មពារវេរា។ មិនសងពេលនេះ​តើចាំពេលណា។ បើពេលដង្ហើមយើងនៅមាន ភ្នែក​យើង​នៅមើលឃើញ ប្រជា្ញយើងនៅអានអក្សរយល់ ម៉េចមិនខំ​ឡើងថែមទៀត? ​ប្រញាប់ចុះចាញ់ម៉េះ? ប្រសិនជំពាក់ចិត្ត យកចិត្ត​ទៅនិយាយដោះស្រាយ!​ជំពាក់ការងារ ខំធ្វើវា​ឬរកអ្នកមកជួយ ព្រោះជីវិត​ជាការជួយគ្នា កុំចង់ជោគជ័យម្នាក់ឯង​ព្រោះ​ពេលបរាជ័យម្នាក់ឯងអ្នកនឹងស្លាប់។ បើជំពាក់គុណស្រ័យ ឆាប់រំលឹក ហើយ​ចចារ។ បើជំពាក់ថវិកា សងមិនបានច្រើន​ ប្រឹង​សងម្តងបន្តិច ។ កុំគិតថា អង្គុយសងគេ តើថ្ងៃណាមានបាននឹង​គេ? ជីវិត​តាមពិតទទេស្អាត​។ ស្លាប់និងកើតមក គ្មានអ្វី​យកតាមបានទេ តែ​ស្លាប់ដោយគ្មានឈ្មោះ​ថា ជាអ្នកមានទ្រព្យ៧ពាន់លានដូច ស្ទីវចប ក៏បិទភ្នែកជិតជាង​ទៅជាមួយបំណុល។ កុំឱ្យមាន​បំណុលបន្ថែមនៅជាតិថ្មី​ណាពុទ្ធសាសនិក។  ​

២ ទុកគ្រប់គ្នា​ថាមានស្ថានភាពដូចយើង ឬលំបាកជាងអ្វីដែលយើង​ធ្លាប់ដឹង

មនុស្ស​គ្រប់គ្នាតែងតស៊ូនឹងអ្វីម្យ៉ាង មិនថាភាពល្ងង់ខ្លៅ ក្រីក្រ ជម្ងឺ ឬសម្ពាធគ្រួសារ គំនាបវប្បធម៌ សាសនា សង្គម។ល។ លោកនេះ គ្មាន​សុភមង្គល ណា​ដែល​បានមកដោយឯកឯងដោយមិនបានតតាំងឆ្លងកាត់ទឹកភ្នែក​ទឹកសម្បោរនោះទេ។ បើមិនដែលឃ្លាន ម៉េចដឹងឆ្ងាញ់ ? មិនដែល​ស្រលាញ់ ម៉េចបានសុខ? ពាក្យទំាងនេះ​ដកស្រង់ចេញពីសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ ​របស់ លោកស្រី ម៉ីសន​សុធារី កុំភ្លេច​អានឱ្យបានម្តងក្នុងជីវិត។ មនុស្ស​គ្រប់គ្នា​ដែលឆ្លងកាត់នៅពីមុខយើង ពួកគេ​កំពុង​តែ​ប្រឹងប្រែង​ដើម្បីអ្វីមួយ​ដែលកំពុង​សង្កត់ជីវិត​ពួកគេ គ្រាន់តែយើង​មិនបានដឹង ចូរ​គិតថា គ្រប់គ្នា​ចង់បានសុខ គ្មានអ្នកណា​ចង់​មកធ្វើបាបយើង​ដោយចេតនា​គ្រាន់តែ​ពេលខ្លះគេមិនយល់ និងមិនចេះ​បង្វឹក ពត់ចិត្ត​សង្រួមអារម្មណ៍។ បើគេ​ធ្វើខុសច្បាប់ ច្បាប់និងដាក់ទោសគេ បើគេ​បំពាន​ធម៌ គេ​និង​រស់នៅក្រៅព្រះធម៌​មិនយូរមិនឆាប់។ មនុស្ស​ក្រៅធម៌​គឺ​អវចិយ៍។ នរកពិតជាមាននៅលើផែនដី មិនចាំបាច់ស្លាប់ទៅនោះទេ (ឌីឡៃឡាម៉ា ឆ្នាំ​២០០១)។

៣ កើតមកមួយជាតិ​ រក្សា​ក្តីមេត្តាធម៌​រក្សាស្រលាញ់សន្តិភាព និង​បូជា​​ គ្រប់យ៉ាង​ដើម្បីជាតិ

មនុស្ស​យើងមិនរស់បាន១០០ឆ្នាំ​ទេ! កុំបំផ្លាញ​ជាតិដែល​ផ្តល់ជីវិត​មកឱ្យយើង កុំ​ចាំំបាច់ជោគជ័យលើខ្នង​មនុស្ស​ខ្សោយ។ ​ពិភពលោកនេះ មិនត្រូវការបុគ្គលជោគជ័យ​ថែមទៀត​នោះទេ ព្រោះមនុស្ស​ជាច្រើន​កំពុង​ស្លាប់ដោយសារ​ការច្បាំងគ្នា​ផ្នែក​សេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​វិទ្យាសាស្ត្រ និងនយោបាយរួចហើយ! ប្រទេសជាច្រើន​កំពុង​ដាច់បាយ! ទឹកកំពុង​លែងមាន តំណក់ចុងក្រោយ​ជិតមកដល់ហើយ  ព្រៃឈើជិត​រំលើងអស់ពីផែនដី អេកូឡូជីកំពុងឈានដល់ប្រកាសអាសន្ន គ្រប់គ្នាត្រូវ​ការ​មនុស្ស​ដែលបរិច្ចាគសេចក្តីខុស​របស់ខ្លួន​ការពារ​បរិស្ថាន​ទុកឱ្យ​មនុស្ស​ជំនាន់ក្រោយ​មានដង្ហើមដក។ យើងមិនត្រូវការមនុស្ស​ជោគជ័យ​ដែលរកបាន មួយពាន់លាន​បរិច្ចាក១០លាន​ហើយ​បង្កើតភាពក្រីក្រដល់មនុស្ស​២ពាន់លាននាក់ទេ។

ភ្ញាក់ខ្លួនឡើង។ ចែកចាយអត្ថបទនេះប្រសិនអ្នកស្រលាញ់វា!

ប្រភពអត្ថបទ៖​ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK