ចំនុចពិសេសៗមួយចំនួនរបស់ Facebook ដែលអ្នកលេងភាគច្រើនមិនសូវចាប់អារម្មណ៍
Connect with us

គួរដឹង

ចំនុចពិសេសៗមួយចំនួនរបស់ Facebook ដែលអ្នកលេងភាគច្រើនមិនសូវចាប់អារម្មណ៍

មកដល់ឆ្នាំ ២០១៧ នេះទៅហើយ ប្រសិនបើនិយាយពីបច្ចេកវិទ្យាក្នុងការទំនាក់ទំនងគ្នា គ្មាននរណាម្នាក់ដែលអាចនិយាយរំលងពី Facebook នោះទេ។ ប៉ុន្តែជាទូទៅ មនុស្សជាច្រើនមិនបានយល់ពីមុខងារតូចៗដ៏ច្រើនដែលផ្តល់ឱ្យដោយ Facebook នោះទេ។ អាណាចក្រថ្ងៃនេះ នឹងលើកឡើងនូវចំណុចតូចៗមួយចំនួនដែល លោក Zuckerberg បង្កើតឡើង សម្រាប់ជម្រុញបទពិសោធន៏នៃការប្រើប្រាស់ Facebook ប៉ុន្តែមិនសូវមានអ្្នកស្គាល់។

១. សំណើរជាសារ (Message Request)

គ្រប់គ្នាសុទ្ធតែដឹងថា Facebook មានប្រអប់សំបុត្រឆ្លើយឆ្លង ដែលគេស្គាល់ជាទូទៅថាជា Messenger។ ប៉ុន្តែ តាមពិតទៅ ប្រអប់សំបុត្រក្នុង Facebook មានដល់ទៅ ២ ដែលប្រអប់សំបុត្រមួយទៀត គឺសម្រាប់អ្នកដែលមិនមែនជាមិត្តភក្តិរបស់អ្នកលើ Facebook។ នៅពេលដែលអ្នកណាដទៃមិនមែននៅក្នុងបញ្ជីមិត្តភក្តិ (Friend List) របស់អ្នកផ្ញើរសារមកអ្នកនោះ វានឹងចូលទៅកាន់ប្រអប់សំបុត្រទីពីរនេះ។

២. ពិនិត្យមើលការចូលទៅកាន់គណនីរបស់អ្នក

អ្នកអាចមើលដឹងថាតើគណនីរបស់អ្នក កំពុងត្រូវបានប្រើពីឧបករណ៏ណាខ្លះ ដោយចូលទៅកាន់ “Setting” រួចយក “Security” ហើយចូលទៅមើលក្នុង “Where You’re Logged In”។ នៅក្នុងនោះ អ្នកនឹងឃើញមានឧបករណ៏ទាំងអស់ដែលកំពុងភ្ជាប់ទៅនឹងគណនី Facebook របស់អ្នក ហើយក៏អាចបញ្ជាឱ្យឧបករណ៏ណាមួយ ធ្វើការ Log out ពីគណនីរបស់អ្នកផងដែរ។

៣. កុំអោយភ្លាត់ស្នៀង Password

បើអ្នកគិតថា Password តែមួយមិនគ្រប់គ្រាន់សម្រាប់ការពារគណនី Facebook របស់អ្នក។ អ្នកអាចសាកល្បង យកឧបករណ៏ណាមួយដែលអ្នកទុកចិត្ត ធ្វើជាឧបករណ៏ដើម្បីបញ្ជាក់រាល់ការចូលទៅគណនីរបស់លោកអ្នកផងដែរ។ ក្នុងករណីនេះ ដើម្បីចូលទៅកាន់គណនី Facebook លើឧបករណ៏ប្លែក វានឹងទាមទារឱ្យអ្នកវាយបញ្ចូលលេខសម្ងាត់ដែលបានផ្ញើរទៅកាន់ឧបករណ៏ទុកចិត្តរបស់អ្នក។ អ្នកអាចចូលទៅប្រើប្រាស់វិធីនេះ នៅក្នុង “Setting” រួចចូលទៅកាន់ “Security and Login”។

៤. យកមិត្តភក្តិជិតស្និទ្ធដើម្បីការពារគណនី

ក្នុងករណីដែលគណនីរបស់អ្នកខានប្រើប្រាស់យូរ ហើយអ្នកភ្លេចលេខសម្ងាត់ ឬវិធីសម្រាប់ចូលទៅកាន់គណនី Facebook នោះ អ្នកអាចសាកល្បងការរៀបចំនេះ។ Facebook អនុញ្ញាតឱ្យអ្នកជ្រើសរើសមនុស្សមួយចំនួនធ្វើជា “Trusted Contacts” ដែលមាននៅក្នុង “Security” ដូចគ្នា។ 

៥. មើលអនុស្សាវរីយ៏រួមគ្នា

នៅពេលខ្លះ ខានបានជួប ឬខានលេខជាមួយនឹងមិត្តចាស់ណាមួយជាច្រើនខែ ច្រើនឆ្នាំនោះ អ្នកអាចចូលទៅមើលអនុស្សាវរីយ៏ចាស់ៗសម្រាប់អ្នកទាំងពីរ ។ ដើម្បីធ្វើដូចនេះបាន អ្នកត្រូវចូលទៅកាន់ icon ស្នាមចុចៗបីរាងអេលីប ដែលនឹងបង្ហាញនូវទំនាក់ទំនងដ៏ស្អិតរមួតរបស់អ្នក និងមិត្តភក្តិអ្នកដែលបានកើតឡើងកន្លងមក។

៦. តាមដានសកម្មភាព Like, Cmt and Share នៅលើគណនីរបស់ខ្លួន

បើចង់ដឹងថា អ្នកចំណាយពេលរាប់ម៉ោងធ្វើអីខ្លះ លើ Facebook ទៅលើរឿងអ្វីខ្លះ ឬក៏ទៅលើការចូលចិត្ត (Like) ឬ​ក៏សរសេរ (Comment) និងចែករំលែកបន្ត (Share) ទាក់ទងនឹងអ្វីខ្លះ អ្នកអាចចូលទៅមើលសកម្មភាពរបស់អ្នកបានទាំងអស់នៅក្នុង View Activity Log។ 

៧. របៀបមើលគណនីខ្លួនឯង ពីលើគណនីអ្នកដទៃ

ប្រសិនបើអ្នកមាន ការផុសជាលក្ខណៈផ្ទាល់ខ្លួន ហើយចង់ដឹងថាតើ អ្នកដទៃមើលមក Wall របស់អ្នកនឹងឃើញអ្វីខ្លះនោះ សូមចូលទៅមើលបានតាមរយៈ View Activity Log ប៊ូតុង ហើយបន្ទាប់មកក៏ចូលទៅកាន់ View As។

៨. មើលទំព័រ Facebook ផ្សេងៗឆាប់រហ័ស

មុខងារនេះ គឺសម្រាប់អ្នកដែលចង់តាមដាន ឬចង់លេងជាមួយនឹងមិត្តភក្តិ ឬនរណាម្នាក់លើ Facebook ណាមួយឱ្យបានទាន់ចិត្ត។ ប៊ូតុង “Close Friend”នឹង update អ្នករាល់ពេលដែលអ្នកទាំងនោះមានបង្កើតផុសអ្វីមួយលើ Facebook ដោយផ្តល់ឱ្យអ្នកជា Notification។ ចំណែកឯប៊ូតុង “See First” នឹងឱ្យអ្នកមើលឃើញនូវផុសរ​បស់អ្នកទាំងនោះមុខគេបង្អស់ ពេលដែលអ្នកបើក Facebook៕ 

ចុចអានផ្សេងៗ៖ អាថ៌កំបាំងទាំង ១៧ យ៉ាងនៅលើពិភពលោកដែលយើងមិនធ្លាប់បានរៀនក្នុងសាលា

ចុចអានផ្សេងៗ៖ កន្លែងទាំង ៥ នៅលើផែនដីដែលពិតជាក្ដៅរកលេខដាក់សឹងពុំបាន! លេខ ៥ ពិតជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល!

ដោយ៖ នី អាទិគុណ
ប្រភព៖ BrightSide

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK