“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង"
Connect with us

បែបផែនជីវិត

“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”

មនុស្សរឹងមាំ មិនមែនជាមនុស្សដែលពូកែលាក់ការឈឺចាប់ទេ។ វាក៏មិនមានន័យថា យើងមិនត្រូវការឲ្យនរណាដឹងពីការឈឺចាប់ ឬមិនត្រូវការជំនួយនោះឡើយ។ មនុស្សរឹងមាំ មិនមែនជាមនុស្សដែលតែងតែបដិសេធការជួយពីនរណាម្នាក់នោះទេ ហើយក៏មិនមែនជាមនុស្សដែលចង់តស៊ូចំពោះបញ្ហាតែម្នាក់ឯងនោះដែរ។

មនុស្សរឹងមាំមិនមែនជាមនុស្សដែលអាចគេចផុតពីបញ្ហាទេ ប៉ុន្តែជាមនុស្សដែលហ៊ានប្រឈមជាមួយបញ្ហានៅចំពោះមុខ។ មនុស្សរឹងមាំនឹងមិនបង្កើតបញ្ហាមួយទៀតដើម្បីលាក់បាំងបញ្ហាដែលបានកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ គេជាមនុស្សដែលហ៊ានទទួលយកការពិតនៅចំពោះមុខ។ មនុស្សរឹងមាំ ក្លាហានដើម្បីសុំជំនួយពីនរណាម្នាក់ បន្ទាប់ពីខ្លួនបានខិតខំប្រឹងបែងអស់លទ្ធភាពហើយ។
ចង់ធ្វើជាមនុស្សរឹងមាំម្នាក់ដែរមែនទេ? មិនបាច់ញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះនោះទេ។ បើមានអារម្មណ៍ថា វាចង់ស្រក់ចុះមកហើយ សូមអនុញ្ញាតឲ្យវាស្រក់ឲ្យអស់ចិត្តមក។ អ្វីដែលយើងត្រូវធ្វើ គឺជូតទឹកភ្នែកចេញ រួចហើយញញឹមសារជាថ្មីម្ដងទៀត។

ធម្មជាតិបង្កើតមនុស្សមក គ្រប់គ្នាអាចសើច អាចយំ អាចមានទុក្ខ អាចឈឺចាប់ អាចរីករាយ។ ដូច្នេះ សូមគ្រាន់តែអនុញ្ញាតឲ្យភ្នែករបស់យើងអាចបង្ហូរទឹកភ្នែក ពេលដែលមាត់របស់យើងមិនអាចនិយាយបាន។ វាមិនអីទេ យើងមិនមែនជាមនុស្សទន់ជ្រាយទេ បើគ្រាន់តែយើងយំ ដោយសារតែពិបាកទ្រាំនោះ។

“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”៕

ដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK