អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលី ​ខេត្តកំពង់​ឆ្នាំង​ទទួលជោគជ័យខ្លាំង និង​អំពាវនាវ​ពលរដ្ឋ​ឲ្យ​សាកល្បង​ចិញ្ចឹម​បង្កង
Connect with us

គួរដឹង

អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលី ​ខេត្តកំពង់​ឆ្នាំង​ទទួលជោគជ័យខ្លាំង និង​អំពាវនាវ​ពលរដ្ឋ​ឲ្យ​សាកល្បង​ចិញ្ចឹម​បង្កង

កំពង់ឆ្នាំង ៖ កសិដ្ឋាន​ចិញ្ចឹម​បង្កង​ដង្កៀប​ក្រហម ឬ​បង្កង​អូស្ត្រាលី មួយ​កន្លែង​ នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ទទួល​បាន​ជោគជ័យ បន្ទាប់ពី​បាន​ចាប់​មុខរបរ​ចិញ្ចឹម​បង្កង​នេះ បាន​រយៈ​ពេល​៦​ខែ​រួចមក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​កុំ​ទុក​ដី​នៅ​ទំនេរ ឆ្លៀតពេល​ចិញ្ចឹម​បង្កង​ដូច​គាត់​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម តែ​អាច​ទទួលផល​បានល្អ​ប្រសើរ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​បាន​ធូរធារ។

លោក នង ណា​រិ​ទ្ធ ហៅ​ចិត្ត ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង រស់នៅ​ជិត​ផ្សារ​ពង្រ ក្នុង​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា រយៈពេល​ត្រឹមតែ​៦​ខែ គាត់​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ អាច​រកចំណូលបាន​ច្រើន​សម្រាប់​ដោះស្រាយ​ជីវភាព​នៅ​ក្នុង​គ្រួសារ។

លោក នង ណា​រិ​ទ្ធ បានបញ្ជាក់​ឲ្យ​ដឹងពី​បច្ចេកទេស​ នៃ​ការ​ចិញ្ចឹម​ដោយ​ត្រួសៗ​ថា​ បើ​បងប្អូន​មាន​ដី​ទំនេរ​មិន​ចង់​ចំណាយ​ដើម​ទន់​ច្រើន បងប្អូន​អាច​ចិញ្ចឹម​បង្គង​នៅ​ក្នុង​ស្រះ​ក៏បាន តែ​បើ​ចង់​ងាយ​ស្រួល​ជាង​នេះ​ ក៏​អាច​ចិញ្ចឹម​បង្កង​ក្នុង​អាង ឬ​ក្នុង​លូ​អណ្ដូង​ក៏បាន​ដែរ។

ដោយឡែក​គាត់ ​បច្ចុប្បន្ន​មាន​ចិញ្ចឹម​បង្កង​ទាំង​ក្នុង​ស្រះ ក្នុង​អាង និង​ក្នុង​លូ ក៏​មាន​ដែរ ចំពោះ​ចិញ្ចឹម​គឺ​មិន​លំបាក​ទេ លក្ខខ័ណ្ឌ​សំខាន់​ជាងគេ គឺ​កម្រិត ប៉េហាស់​ទឹក និង​អុកស៊ីហ្សែន​ជា​ជំនួយ។​ បើសិន​អាច​ដាំ​ស្រូវ​ក្នុង​អាង​ ក៏​ជា​ការល្អ​ដែរ ព្រោះស្រូវ​បាន​បញ្ចេញ​អុកស៊ីហ្សែន​ធម្មជាតិ​ឲ្យ​ទៅ​សត្វ​បង្កង។ ចំណែក​ពូជ​បង្កង​អូស្ត្រាលី​ ឬ បង្កង​ដង្កៀប​ក្រហម មិន​ធំ​ប៉ុន្មាន​ទេ សម្រាប់​ពូជ​យកទៅ​ចិញ្ចឹម​ដែល​មាន​អាយុ​ជាង​៣​ខែ ក្នុង​១​គីឡូក្រាម មាន​ចំនួន​ជាង​២០​ក្បាល មានតម្លៃ​៣០​ដុល្លារ។ ចំណែក​បង្កង​សម្រាប់​យក​ទៅ​បរិភោគ មាន​អាយុ​ជាង​៥​ខែ និង​១​គីឡូក្រាម ថ្លៃ​៣៥​ដុល្លារ ដែល​មាន​ចំនួន​ជាង​១០​ក្បាល។

លោក នង ណា​រិ​ទ្ធ ជា​កសិករ​ចិញ្ចឹម​បង្កង​បានបញ្ជាក់​ទៀត​ថា​ កន្លងមក​លោក​បាន​ទៅ​រៀន​ចិញ្ចឹម​បង្កង​នៅ​ខេត្ត​បាត់ដំបង ដែល​បង្កង​ប្រភេទ​នេះ​មិន​ពិបាក​ចិញ្ចឹម​ទេ​ ព្រោះ​វា​ដើរ​នៅ​បាត​ក្រោម ហើយ​ចំណី​របស់​វា​ងាយ​បំផុត ​គឺ​ផ្លែឈើ​ទុំៗ ដូចជា​ ផ្លែ​ចេកទុំ​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ការពារ​ធ្វើ​របង​ ឬ​ដាក់​សំណាញ់​ឲ្យ​ជិត ការពារ​សត្វ​ក្តាម សត្វ​កង្កែប អន្ទង់ ពិសេស ​គឺ​សត្វ​គីង្គក់​បើ​វា​ចូល​មក​វា​នឹង​ស៊ី​កូន​បង្កង​ក្នុង​ស្រះ ឬ​ក្នុង​អាង​អស់​ជាមិនខាន។

ដូច្នេះ ​គាត់ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​មាន​ពេលទំនេរ មាន​ដី​ទំនេរ ​អាច​ឆ្លៀតឱកាស​ចិញ្ចឹម​បង្កង​នៅ​ក្នុង​គ្រួសារ​ក៏​ជា​ការ​ល្អ​ដែរ ព្រោះ​ការ​ចិញ្ចឹម​ គឺ​ងាយស្រួល​ ដោយ​មិនសូវ​រវល់​នឹង​វា​ប៉ុន្មាន​ទេ ដែល​យើង​អាចធ្វើ​ការងារ​ផ្សេង​នៅ​ខាងក្រៅ​បាន​គ្រប់ពេលវេលា ដោយ​គ្រាន់តែ​ឆ្លៀតឱកាស​មើលថែ​វា ពេល​វា​ពង ​ត្រូវ​ចាប់ផ្ដើម​បំបែក​ដាក់​ទៅ​ក្នុង​កន្ត្រ​ក​មួយ​ដោយឡែក ​ដើម្បី​ឲ្យ​វា​កើតកូន រួច​យក​មេ​មក​បង្កាត់​ពូជ​សាជាថ្មី​តែប៉ុណ្ណោះ។ ហើយ​បើ​បងប្អូន​មាន​ចំណាប់អារម្មន៍​ចង់​ចិញ្ចឹម​បង្កង​តាម​គាត់ គាត់​នឹង​បង្ហាត់បង្រៀន​បាន​ដោយ​ឥតគិតថ្លៃ​ឡើយ៕

ប្រភពអត្ថបទ៖ kampuchethmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK