ថ្មីៗ
នោះ! ប្រទេសម៉ាឡេស៊ី ព្រាងច្បាប់ថ្មី កំណត់អាណិត្តនាយករដ្ឋមន្ត្រីត្រឹម ២អាណត្តិ

រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃទី៣ ខែធ្នូ បានដាក់សេចក្តីព្រាងច្បាប់មួយទៅសភា ដើម្បីកម្រិតរយៈពេលកាន់ តំណែងរបស់នាយករដ្ឋមន្ត្រីមកត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។ ការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបែបនេះ គឺធ្វើឡើងតាមការសន្យារបស់រដ្ឋបាលនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ក្នុងគោលបំណងទប់ស្កាត់អំពើពុករលួយ និងការរំលោភអំណាច។
ប្រសិនបើគ្មានការប្រែប្រួលទេ សេចក្តីព្រាងច្បាប់ស្តីពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវបានសភាតំណាងរាស្ត្រលើកយកមកពិភាក្សានៅក្នុងខែមីនា ឆ្នាំ២០២០ខាងមុខ។ ដើម្បីកែប្រែមាត្រានៃច្បាប់កំពូល ដែលមានចែងពីអាណត្តិរបស់នាយករដ្ឋមន្ត្រីនេះបាន វាត្រូវការសំឡេងសំឡេងភាគច្រើនដោយធៀប ឬសំឡេង២ភាគ៣នៃសមាជិកសភាតំណាងរាស្ត្រម៉ាឡេស៊ីចំនួន ២២២រូប។
ការដាក់សេចក្តីព្រាងច្បាប់ទៅសភាលើកនេះ គឺធ្វើឡើងតាមការសន្យារបស់សម្ពន្ធមិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ កាលពីយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១៨។ ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីលើកនេះ គឺដើម្បីទប់ស្កាត់អំពើពុករលួយ និងការកម្រិតអំណាចរបស់នាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្មអាណត្តិនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកត្រឹមពីរអាណត្តិនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ បានឆ្លើយតបយ៉ាងវិជ្ជមានថា៖ « ខ្ញុំមានអាយុ ៩៤ឆ្នាំហើយបច្ចុប្បន្ននេះ។ តើអ្នកចង់ឲ្យខ្ញុំនៅតែជានាយករដ្ឋមន្ត្រី រហូតដល់ខ្ញុំអាយុ១០០ឆ្នាំឬ? នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail។
ជាការពិត នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំរូបនេះ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីម្តងហើយ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ២០០៣ ទើបលោកចុះចេញពីតំណែង។ ពោលគឺលោក មហាធៀ បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីរហូតដល់ ២២ឆ្នាំ ដែលជារយៈពេលដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ រហូតមកដល់ឆ្នាំ ២០១៨ លោក មហាធៀ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីម្តងទៀតក្នុងវ័យ ៩៣ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា ឆ្នាំ ២០១៨ លោកមហាធៀ បានយកឈ្នះលើលោក អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។ ការឈ្នះឆ្នោតឆ្នាំ២០១៨នោះ គឺដោយសារតែលោក ណាជីប រ៉ាហ្សាក់ បានប្រព្រឹត្តអំពើពុករលួយ ជាពិសេសការលួយលុយពីមូលនិធិរដ្ឋ 1MDB និងការលាងកខ្វក់។ ជាពិសេស ក្រោមការដឹកនាំរបស់លោក ណាជីប សង្គមម៉ាឡេស៊ី បានបង្កឲ្យមានការចំណាយក្នុងការរស់នៅខ្ពស់ និងបញ្ហាផ្សេងជាច្រើនទៀត៕
ប្រភព៖ www.thecambodiatimes.com
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត3 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?