រឿងសំខាន់ទាំង ១០យ៉ាង ដែលចាំបាច់ធ្វើជាប្រចាំថ្ងៃរបស់មនុស្ស
Connect with us

គួរដឹង

រឿងសំខាន់ទាំង ១០យ៉ាង ដែលចាំបាច់ធ្វើជាប្រចាំថ្ងៃរបស់មនុស្ស

ពេលខ្លះ​មនុស្សយើង​ មាន​អារម្មណ៍​ដូចជា​ជាប់​ក្នុង​អន្ទាក់​នៃ​ការងារ​និង​ភាព​មមាញឹក​រក​ពេល​រស់​គ្មាន​។ ទោះជាយ៉ាងណា​ មាន​កិច្ចការ​មួយចំនួន​ដែល​លោកអ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​គុណភាព​ជីវិត​ ដោយ​មិន​ចាំបាច់​បង់​ការងារ​ចោល​៖

​១. ទទួលទាន​អាហារ​ឆ្ងាញ់​

តើ​លោកអ្នក​ធ្លាប់​មាន​អារម្មណ៍​ចង់​ទទួលទាន​អាហារ​អ្វីមួយ​ខ្លាំង​ទេ​ក្នុង​ពេល​ថ្មី​ៗនេះ​? បើ​បែបនេះ​មែន​ ជា​រឿង​ល្អ​ហើយ​ គឺ​ដល់ពេល​ដែល​លោកអ្នក​ត្រូវ​ផ្តល់​រង្វាន់​ឱ្យ​ខ្លួនឯង​តាមរយៈ​ការ​ទទួលទាន​អាហារ​ដែល​ចង់​យូរ​មក​ហើយ​។

២. ចាប់ផ្តើម​វិនិយោគ​ពេលវេលា​លើ​ទម្លាប់​ផ្ទាល់ខ្លួន​

តើ​លោកអ្នក​ចូលចិត្ត​អាន​សៀវភៅ​ ឬគូររូប​មែន​ ហើយ​មិន​មាន​ពេល​សម្រាប់​ទម្លាប់​ដែល​ចង់​ធ្វើ​ទាំងអស់​នេះ​មែនទេ​? ការពិត​គឺ​លោកអ្នក​តែងតែមាន​ពេល​សម្រាប់​ទម្លាប់​ផ្ទាល់ខ្លួន​ទាំងអស់​នេះ​ ដោយ​លោកអ្នក​មិន​ចាំបាច់​បង្កើត​ពេលវេលា​ទេ​។ លោកអ្នក​អាច​ ហើយ​គួរតែ​មាន​ពេល​សម្រាប់​ទម្លាប់​ដែល​ខ្លួនឯង​ស្រឡាញ់​ ពីព្រោះ​ជីវិត​នេះ​មិនមែន​សម្រាប់​តែ​ការងារ​ទេ​។  ​

៣. រៀន​ជំនាញ​ថ្មី​

តើមាន​ជំនាញ​ឬចំណេះ​អ្វីមួយ​លោកអ្នក​តែងតែ​ចង់​រៀន​ទេ​? ប្រហែល​លោកអ្នក​ចង់​រៀន​និយាយ​ភាសាបរទេស​ ឬចង់​រៀន​លេង​ឧបករណ៍​ភ្លេង​ ប៉ុន្តែ​មិនដែល​មានឱកាស​។ ចាប់ផ្តើម​ចុះឈ្មោះ​នៅ​ថ្ងៃនេះ​ តើ​លោកអ្នក​រង់ចាំ​អ្វី​ទៀត​?  ​

៤. បង្កើត​បញ្ជីរឿង​គ្រប់យ៉ាង​ដែល​ត្រូវ​ដឹងគុណ​

ប្រហែល​លោកអ្នក​យល់ថា​គន្លឹះ​មួយ​នេះ​មាន​លក្ខណៈ​សាសនា​ឬហួសសម័យ​បន្តិច​។ ប៉ុន្តែ​ការ​មានទម្លាប់​ដឹងគុណ​ជា​មធ្យោបាយ​អស្ចារ្យ​បំផុត​ដើម្បី​បង្កើន​ស្មារតី​។ ពេល​មនុស្ស​មនុស្សយើង​ត្រូវការ​មាន​អ្វីមួយ​ដើម្បី​រំឭក​ថា​យើង​មានសំណាង​យ៉ាងណា​ដែល​មានជីវិត​និង​រស់នៅ​សព្វថ្ងៃ​នេះ​។

៥. មើល​អ្វីមួយ​ដើម្បី​កម្សាន្ត​

តើ​លោកអ្នក​ដឹង​ទេ​ថា​ការ​សើច​ពិតជា​ល្អ​សម្រាប់​លោកអ្នក​? ការ​សើច​ជួយ​កាត់បន្ថយ​កម្រិត​នៃ​សម្ពាធ​អារម្មណ៍​ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ និង​ថែម​ទាំង​ជុយ​ដុត​បំ​ផ្លា​សថាមពល​ដែល​លើស​ក្នុង​ខ្លួន​ទៀតផង​។ ​

៦. រៀបចំផ្ទះ​សម្បែង​

ភា​ពរ​ញេ​រញ៉ា​យនៅក្នុង​ផ្ទះ​និង​ជុំវិញ​ផ្ទះ​របស់​លោកអ្នក​មិន​ត្រឹមតែ​ជា​ទិដ្ឋភាព​មិន​គួរ​ឱ្យ​ទាក់ទាញ​ប៉ុណ្ណោះទេ​។ ការសិក្សា​បាន​បង្ហាញថា​ កង្វះ​សណ្តាប់​ធ្នាប់​ក្នុង​ផ្ទះ​ពិតជា​នាំទៅរក​កម្រិតខ្ពស់​នៃ​អារម្មណ៍​តានតឹង​។ ចាប់ផ្តើម​រៀបចំផ្ទះ​របស់​លោកអ្នក​ បន្ទាប់មក​លោកអ្នក​នឹង​ភ្ញាក់ផ្អើល​ថា​លោកអ្នក​ពេញចិត្ត​នឹង​ខ្លួនឯង​កម្រិត​ណា​។

៧. រៀបចំផែនការ​

ពេលខ្លះ​ យើង​ធ្វើការ​ទៅតាម​តែ​ស្ថានភាព​ដែល​កើតឡើងវិញ​ខ្លួន​ប៉ុណ្ណោះ​ គឺ​ចាំតែ​ប្រតិកម្ម​តប​។ ប៉ុន្តែ​ការពិត​ បើ​លោកអ្នក​មាន​ផែនការ​សម្រាប់​ថ្ងៃ​នី​មួយ​ៗ លោកអ្នក​មាន​ភាព​ច្បាស់លាស់​ និង​ធ្វើជា​ម្ចាស់ការ​លើ​ជីវិត​របស់​ខ្លួនឯង​បាន​ច្រើន​។ ទោះជាយ៉ាងណា​ ក្នុង​ផែនការ​នោះ​លោកអ្នក​កុំ​ភ្លេច​ទុ​កច​ម្លោះ​ពេល​សម្រាប់​សម្រាក​ផង​។

៨. ដើរ​ក្នុង​ធម្មជាតិ​

ចេញទៅ​ក្រៅ​ផ្ទះ​ឬអគារ​ និង​ស្រូប​យក​ធម្មជាតិ​។ លោកអ្នក​អាច​នឹង​យក​ម៉ាស៊ីន​ថត​មួយ​គ្រឿង​តាម​ខ្លួន​ និង​សៀវភៅ​មួយ​ក្បាល​ទៅ​អង្គុយ​អាន​នៅក្នុង​ធម្មជាតិ​ ហើយ​សម្រាក​ឱ្យ​ពេញលេញ​ដោយ​មិនបាច់​ខ្វល់​រឿង​អ្វី​ទាំងអស់​។

៩. អភិវឌ្ឍជាប្រចាំ

ការអានសៀវភៅផ្សេងៗ ការសែត និងព័ត៌មាន សុទ្ធតែអាចផ្តល់ចំណេះដឹងដល់យើង ពិសេសបង្កើតសមត្ថភាព បណ្តុះគំនិត ប្រាជ្ញារបស់យើងឲ្យកាន់តែឈ្លាសវស​និងឆ្លាតជាងមុនផងដែរ។

១០. ផ្តល់ក្តីស្រឡាញ់មនុស្សជុំវិញ

ហេតុអ្វីក្តីស្រឡាញ់ចាំចាច់សម្រាប់មនុស្ស? ក្តីស្រឡាញ់បង្កើតនូវសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងទំនាក់ទំនងល្អថែមទៀត។ ហេតុនេះហើយ ទើបមនុស្សយងើចាំបាច់បង្កើតក្តីស្រឡាញ់ជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើនជាងការស្អប់អ្នកដទៃ​ឬច្រណែនអ្នកដទៃ នាំឲ្យចិត្តរបស់យើងមិនសប្បាយចិត្ត មួរមៅជាដើម៕

ប្រភព៖ knowledgecambodia.com

មតិយោបល់

ពីនេះពីនោះ2 hours ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK