កូនខ្មែរកុំរំលង! មកដឹងប្រវត្តិខ្លះៗ ពីស្ពានជ្រោយចង្វាទី១
Connect with us

គួរដឹង

 កូនខ្មែរកុំរំលង! មកដឹងប្រវត្តិខ្លះៗ ពីស្ពានជ្រោយចង្វាទី១

រាជធានីភ្នំពេញ ៖ ជា​ប្រវត្តិស្ពាន​ជ្រោយចង្វា​ទី​១ ត្រូវ​បាន​កាត់​ផ្តាច់​ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​ជួប​ភ្លើង​សង្គ្រាម ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ។ ក្នុង​អំឡុង​នៃ​ពេល​ដាច់​នោះ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ត្រូវ​ជិះទូក ជិះ​កាណូត ​ឆ្លងកាត់​ទន្លេ​ដ៏​ធំ​មួយ​នេះ ។

តាម​កំណត់​ប្រវត្តិសាស្ត្រ ​នា​ហេតុការណ៍​នោះ​ត្រូវ​បាន​គេ​ដឹង​ថា នៅ​ឆ្នាំ​១៩៧២ ទ័ពព្រៃ​ចំនួន​១០១​នាក់ ​បាន​ប្រើប្រាស់​រថយន្ត​កា​មី​ញ៉ុ​ង​១​គ្រឿង បើក​មក​លើ​ស្ពាន​ពេល​យប់ និង​បាន​បំផ្ទុះ​គ្រាប់​ផ្តាច់​ស្ពាន​បាក់​ធ្លាក់​ក្នុង​ទឹក​អស់​២​កង់​ផ្នែក​កណ្តាល ។ ទោះបី​ជា​បែប​ណា ពួក​កុម្ម​ង់​ទ័ពព្រៃ​ទាំង​១០១​នាក់ ត្រូវ​បាន​ទាហាន​សា​ធារណរដ្ឋ​ខ្មែរ​សម្លាប់​ទាំងអស់ ។ ចាប់តាំងពី​ពេល​នោះ​មក ស្ពាន​ជ្រោយចង្វា​ មិន​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​នោះ​ទេ ។

រហូត​មក​ដល់​ឆ្នាំ​១៩៩២ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព រក​ការ​រួបរួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ​ពី​គ្រប់​ភាគី​ជម្លោះ​នោះ ស្ពាន​ជ្រោយចង្វា​ទី​១ ក៏​ត្រូវ​បាន​ជួសជុល និង​ត​ភ្ជាប់​ឡើង​វិញ​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ហើយ​នៅ​ឆ្នាំ​១៩៩៦ ក៏​បើក​ឲ្យ​ដំណើរការ​ជា​ថ្មី និង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះ​មហា​វីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ នរោត្ដម សីហ​នុ ។

លុះ​មក​ដល់​ចុងឆ្នាំ​២០១៧ ដោយសារ​តែ​ស្ពាន​នេះ ​មាន​អាយុកាល​កាន់តែ​ច្រើន ហើយ​ស្របពេល​កំណើន​សេដ្ឋកិច្ច និង​លំហូរ​ចរាចរណ៍​កើន​ឡើងជា​លំដាប់​នោះ ក៏​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ។ តាម​ការ​គ្រោងទុក ស្ពាន​នេះ​នឹង​ត្រូវ​បញ្ចប់​ការ​ជួសជុល​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ។ ប៉ុន្តែដោយសារ​ការ​ប្រឹងប្រែង​ជួសជុល ទាំងភាគី​ជប៉ុន​ និង​កម្ពុជា ដោយ​ធ្វើការ​ទាំងថ្ងៃទាំងយប់​នោះ ក៏​ធ្វើ​ឱ្យ​ការ​ជួសជុល​រួច​មុន​កាលកំណត់ និង​ជ្រើស​យក​ថ្ងៃ​ទី​៣ ខែមេសា ដាក់​ឱ្យ​ដំណើ​រការ​ឡើង​វិញ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ដំណើ​រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

ការ​ជួសជុល​ស្ពាន​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ថា ការ​ជួសជុល​ស្ពាន​នេះ គឺ​មានគុណ​ភាពរឹងមាំ​ល្អប្រសើរ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជប៉ុន និង​កម្ពុជា ៕

ប្រភព៖ kohsantepheapdaily.com.kh                                                                                                                                                             

មតិយោបល់

ពីនេះពីនោះ3 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង15 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង15 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ16 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ20 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK