ហេតុតែស្រលាញ់ប្រពន្ធ ពេក ថមមី ដល់ថ្នាក់សាក់រូបភរិយានៅលើដើមទ្រូងខ្លួនឯង ថែមទាំងពោលពាក្យដ៏មានន័យថា…
Connect with us

ពីនេះពីនោះ

ហេតុតែស្រលាញ់ប្រពន្ធ ពេក ថមមី ដល់ថ្នាក់សាក់រូបភរិយានៅលើដើមទ្រូងខ្លួនឯង ថែមទាំងពោលពាក្យដ៏មានន័យថា…

ពិធីមង្គលការបស់អ្នកនាង សួស វីហ្សា និងលោក ថមមី បានបញ្ចប់ទៅដោយរលូន ហើយគូស្វាមីភរិយាថ្មីនេះ មានគម្រោងដឹកដៃគ្នានៅកំសាន្តនៅប្រទេសប៉ែកអឺរ៉ុប ដែលមានដូចជា ប្រទេស​បារាំង​ ប្រទេស​ស្វីស​​ ប្រទេស​ហូឡង់​ ប្រទេស​អេស្ប៉ាញ​​ ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ដាណឺម៉ាក និងមានប្រទេសផ្សេងទៀតដែលអ្នកទាំងពីរមិនទាន់បានបញ្ជាក់ប្រាប់។

យ៉ាងណាមុននឹងទៅប្រទេសក្រៅដើរកំសាន្ត គូស្នាមីភរិយាថ្មីមួយគូនេះ បានទៅធ្វើបុណ្យយ៉ាងជ្រះថ្លា ក្នុងទឹកមុខញញឹមរីករាយ ជាមួយក្រុមគ្រួសារ ដែលមើលទៅពិតជាមានសុភមង្គលណាស់។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺ អ្នកនាង សួស វីហ្សា និងលោក ថមមី កាលពីយប់ម្សិលមិញ ពួកគេបានចំណាយពេលកំសាន្តនៅឯខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយ ជាមួយគ្រួសារ ហើយលោក ថមមី ក៏បានបង្ហោះរូបផ្អែមល្ហែមជាមួយភរិយា ហើយមហាជនបានសង្កេតឃើញនៅលើទ្រូងរបស់ លោក ថមមី មានសាក់រូប ភរិយារបស់ខ្លួនទៀតផង ក្នុងនោះលោកក៏បានពោលពាក្យថា:

“ស្រលាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះគឺបញ្ចាក់ថាអូននៅក្បែរបងគ្រប់វេលាប្រពន្ធសំឡាញ់ រាត្រីសួរស្តី ដំណើរកម្សាន្តលក្ខណះសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ ”៕

ប្រភព៖ hotnew.me

មតិយោបល់

ពីនេះពីនោះ3 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង15 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង15 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ16 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ20 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK