ចែកគ្នាដឹងបងប្អូន! ទិញមាន់ បើតាមសាច់ដុំមាន់មានស្នាមផ្នត់ដូចនេះ​ កុំទិញមកទទួលទានអោយសោះ!
Connect with us

អន្តរជាតិ

ចែកគ្នាដឹងបងប្អូន! ទិញមាន់ បើតាមសាច់ដុំមាន់មានស្នាមផ្នត់ដូចនេះ​ កុំទិញមកទទួលទានអោយសោះ!

បើយោងតាមគេហទំព័រ healthytipsworld បានចុះផ្សាយថា ជាតិខ្លាញ់នៅក្នុងសាច់មាន់​មានការកើន​ឡើងរហូតដល់ទៅ ២២៤ភាគរយ ខណ:ដែលប្រូតេអ៊ីនមានការថយចុះយ៉ាងខ្លាំង។ បញ្ហានេះ គេសង្កេតឃើញនៅលើសាច់មាន់ដែលមានស្នាមឆ្នូតសៗជាពិសេសសាច់មាន់ដែលមានឆ្នូតសៗកាន់តែច្រើន។

អ្នកជំនាញនៅសាកលវិទ្យាល័យ Italian scientific journal បានបង្ហាញថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាច់មាន់ដែលមានគុណភាពទាបបានកើនឡើងកាន់តែខ្លាំងនៅលើទីផ្សារ។ ហេតុដូច្នេះ ប្រសិនបើអ្នកឃើញសាច់មាន់ដែលមានស្នាមឆ្នូតសៗ កុំទិញមកបរិភោគអ៊ី ព្រោះវាគ្មានប្រូតេអ៊ីនគ្រប់គ្រាន់ ហើយញ៉ាំច្រើនអាចប៉ះពាល់ដល់សុខភាពថែមទៀត។

ក្នុងការធ្វើតេស្តសាកល្បងទៅលើសត្វមាន់ចំនួន ២៨៥ក្បាល គឺមាន ៩៦ក្បាលដែលមានឆ្នូតសៗនៅលើសាច់។ សាច់ប្រភេទនេះហើយ ដែលមានគុណភាពទាបបំផុត ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកមិនដឹងនោះទេ ហើយចូលចិត្តទទួលទានច្រើនជាងសាច់ផ្សេងៗទៀត។មូលហេតុដែលបណ្តោលឲ្យសាច់មាន់មានគុណភាពទាប គឺដោយសារតែបច្ចុប្បន្ននេះ មាន់ត្រូវបានគេចិញ្ចឹមឲ្យស៊ីចំណីច្រើន ព្រមទាំងចាក់ថ្នាំឲ្យឆាប់ធំ។ ដូច្នេះ ក្នុងរយ:ពេលដ៏ខ្លី មាន់នឹងរីកលូតលាស់ធំលឿនហួសពីការស្មាន។

ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអាចអ្នកគួរតែកាត់បន្ថយការទទួលទានមាន់ដែលចិញ្ចឹមឲ្យស៊ីចំណី ហើយគួរជ្រើសមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិវិញ ទើបសម្បូរប្រូតេអ៊ីន វីតាមីន B ជាតិដែក និងវីតាមីន B12 ដែលរាងកាយត្រូវការរាល់ថ្ងៃ។

បើសិនជាឃើញនៅតាមសាច់ដុំរបស់សត្វមាន់មានស្នាមផ្នត់ដូចរូបខាងក្រោមនេះហើយចូរកុំទិញវាមកទទួលទានអោយសោះ។ វាជាសញ្ញាបញ្ជាក់ថាមាន់នោះកើតរោគសាច់ដុំ។ តាមពិតទៅវាមិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរនោះទេតែ លក្ខខណ្ណបែបនេះវានឹងកាត់បន្ថយគុណភាពនៃសាច់ហើយបង្កើនបរិមាណជាតិខ្លាញ់ 224 ភាគរយដែលជាហេតុធ្វើអោយអ្នកទទួលទានកើតជម្ងឺបេះដូង។

មូលហេតុដែលសាច់មាន់កើតរោគនោះក៏ដោយសារតែម្ចាស់ករសិដ្ឋានប្រើថ្នាំដើម្បីបង្ខំអោយវាឆាប់ធំនឹងអាលចាប់លក់យកលុយ។ សត្វមាន់តែមានទម្ងន់ 3 គីឡូក្រាមគឺគេចិញ្ចឹមត្រឹមតែ 47 ថ្ងៃប៉ុននោះ៕

ប្រភព៖ freedomnewskh.com  

មតិយោបល់

ពីនេះពីនោះ2 hours ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK