ផ្ទុះការពិភាក្សាកក្រើក Facebook ក្រោយនៅស្រុកថៃដាក់ផ្លាក "ហាមចោលសម្រាម" ជាភាសាខ្មែរ!
Connect with us

ថ្មីៗ

ផ្ទុះការពិភាក្សាកក្រើក Facebook ក្រោយនៅស្រុកថៃដាក់ផ្លាក “ហាមចោលសម្រាម” ជាភាសាខ្មែរ!

ថ្មីៗនេះមានការបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Facebook ដោយភ្ជាប់ជាមួយចំណងជើងសួរថា  “ហេតុអ្វីបានជាគេសរសេរអក្សរ ” ហាម! ចោលសំរាម” នៅប្រទេសថៃ?”។ ភ្លាមៗនោះមានការចែករំលែករាប់រយដងនៅក្នុងប្រទេសកម្ពុជាដោយមានការសម្ដែងមតិយល់ឃើញខុសៗគ្នា។

អ្នកខ្លះថា ការសរសេរនេះគឺប្រហែលនៅម្ដុំនោះសម្បូរពលករឬបងប្អូនខ្មែររស់នៅធ្វើការ ហើយគេចង់ឱ្យបងប្អូនខ្មែរដែលធ្វើការនៅថៃអាចអានយល់ព្រោះពួកគាត់មិនចេះអក្សរថៃ ដើម្បីចៀសវាងការចោលសម្រាមផ្ដេសផ្ដាស។

អ្នកខ្លះទៀតយល់ថាដោយសារសម្បូរអ្នកទេសចរខ្មែរនៅម្ដុំនោះ ហើយគេចង់ឱ្យយល់អត្ថន័យទាំងអស់គ្នា ឬផ្ដល់តម្លៃដល់ភាសាយើងជាដើម។

ឯអ្នកខ្លះទៀតហាក់មានគំនិតអវិជ្ជមានបន្តិច ដោយចំអកថាដោយសារខ្មែរយើងមួយចំនួនទៅដល់ទីណាចូលចិត្តចោលសម្រាមទីនោះទើបគេសរសេរជាភាសាខ្មែរតែម្ដងទៅ!

ទោះយ៉ាងណាទាំងនេះសុទ្ធជាការយល់ឃើញរបស់បងប្អូនមួយចំនួនប៉ុណ្ណោះ ហើយយើងក៏មិនច្បាស់ពីបំណងពិតរបស់អ្នកដាក់ផ្លាកនេះដែរ។ ចុះប្រិយមិត្តវិញមានចំណាប់អារម្មណ៍ ឬមតិយោបល់យ៉ាងណាដែរ?

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK