រំជួលចិត្ត! ទើបអាយុ១០ ឆ្នាំបាត់បង់សមាជិកគ្រួសារទាំងអស់ តែតស៊ូរស់មិនឱ្យគេជួយចឹញ្ចឹមឡើយ!
Connect with us

បែបផែនជីវិត

រំជួលចិត្ត! ទើបអាយុ១០ ឆ្នាំបាត់បង់សមាជិកគ្រួសារទាំងអស់ តែតស៊ូរស់មិនឱ្យគេជួយចឹញ្ចឹមឡើយ!

ដំណឹងខូចចិត្តនៃក្មេងប្រុសអាយុ ១០ ឆ្នាំនៅទីជនបទប្រទេសវៀតណាមម្នាក់ ដែលបដិសេធមិនធ្វើកូនចិញ្ចឹមរបស់គេ បន្ទាប់ពីបាត់បង់គ្រួសារទាំងមូល ដោយសុខចិត្តរស់នៅខ្លួនឯងនិងធ្វើការនៅលើវាលស្រែពេញៗមួយថ្ងៃ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកទន់ចិត្តគ្រប់គ្នា។

 ខណៈក្មេងអាយុ ១០ ឆ្នាំភាគច្រើនគ្មានអីត្រូវបារម្ភ ក្រៅពីទៅសាលារៀននិងរីករាយនឹងកុមារភាពរបស់ពួកគេ កុមារាឈ្មោះ Dang Van Khuyen ចំណាយពេលរាល់ថ្ងៃធ្វើស្រែចម្ការនៅជុំវិញផ្ទះដ៏សាមញ្ញរបស់គាត់នៅក្នុងភូមិដាច់ស្រយាលមួយនៅប្រទេសវៀតណាម ដោយដាំបន្លែនិងរកចំណីអាហារសម្រាប់បំពេញក្រពះរបស់គាត់។

ជីវិតរបស់គាត់មិនដែលងាយស្រួលទេដោយបាត់បង់ម្តាយតាំងពីនៅតូចហើយត្រូវរស់នៅជាមួយជីដូនខណៈឪពុកចេញទៅរកការងារធ្វើនៅតាមការដ្ឋានសំណង់។ ទោះយ៉ាងណា រឿងរ៉ាវកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់នៅកន្លែងធ្វើការ ហើយជីដូនរបស់គាត់បានរៀបការម្តងទៀតនៅក្នុងភូមិមួយផ្សេងទៀត ខណៈគាត់ត្រូវទុកចោលដោយគ្មានការទ្រទ្រង់អ្វីទាំងអស់។

Khuyen ពឹងផ្អែកលើការឧបត្ថម្ភថវិកាពីឪពុករបស់គាត់ដែលតែងផ្ញើមកផ្ទះសម្រាប់ទិញម្ហូបអាហារសម្លៀកបំពាក់និងរបស់ចាំបាច់ផ្សេងៗ និងពឹងលើជីដូនរបស់គាត់សម្រាប់ចម្អិនអាហារ ប៉ុន្តែឥឡូវនេះពួកគេបានចាកចោលអស់ទៅហើយ ដូច្នេះគាត់ត្រូវធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។

នៅក្នុងវីដេអូបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយវៀតណាម ក្មេងប្រុសអាយុ ១០ ឆ្នាំនេះដាំបន្លែនៅតាមចម្ការជុំវិញផ្ទះរបស់គាត់ ហើយប្រមូលទំពាំងដើម្បីចម្អិន។ គាត់ចំណាយពេលទាំងយប់ទាំងថ្ងៃនៅក្នុងខ្ទមដំបូលប្រក់ស្បូវ ប៉ុន្តែគាត់មិនចង់ឱ្យគ្រួសារផ្សេងទៀតមកជួយចិញ្ចឹមគាត់ទេ។

បន្ទាប់ពីបានទទួលដំណឹងអំពីការស្លាប់ឪពុករបស់ Khuyen គ្រូរបស់គាត់បានរៃអង្គាសប្រាក់បានគ្រប់គ្រាន់ដើម្បីយកសាកសពទៅផ្ទះដើម្បីបញ្ចុះ ហើយបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីស្ថានភាពក្មេងប្រុសនេះ។

ខណៈជីដូនជីតារបស់គាត់មិនបានបង្ហាញបំណងចង់យកកូនប្រុសចូលទៅក្នុងផ្ទះចិញ្ចឹម ការបញ្ជូនទៅមណ្ឌលកុមារកំព្រានិងការយកទៅឱ្យគេជួយចិញ្ចឹមគឺជាដំណោះស្រាយតែមួយគត់ ប៉ុន្តែគាត់បានបដិសេធ ដោយអះអាងថាគាត់អាចមើលថែខ្លួនឯងបាន៕ 

(khmeread)

មតិយោបល់

ពីនេះពីនោះ27 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK