ប្រយ័ត្ន! បើមិនចង់គ្រោះថ្នាក់ធំ ដាច់ខាតកុំដាក់ទូរស័ព្ទនៅទីតាំងទាំងនេះ
Connect with us

គួរដឹង

ប្រយ័ត្ន! បើមិនចង់គ្រោះថ្នាក់ធំ ដាច់ខាតកុំដាក់ទូរស័ព្ទនៅទីតាំងទាំងនេះ

ទូរសព្ទ​ដៃ​គឺ​ជារបស់​ប្រើប្រាស់​ដ៏​សំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ យ៉ាងណាក្ដី ចំណុច​ទាំង​ ៤​ខាង​ក្រោម​នេះ សុទ្ធ​សឹង​តែ​ជា​ទីតាំង​ដ៏​គ្រោះ​ថ្នាក់​បំផុត បើ​ដាក់​ទូរសព្ទ​ដៃ​នៅ​ក្បែរ ដូច​នេះ​អ្នក​គួរ​ជៀស​វាង​ដាច់​ខាត។

១. នៅ​មុខ​ទ្រូង ឬ​លើ​ពោះ

មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ពាក់​កាបូប​ដាក់​ទូរសព្ទ​នៅ​មុខ​ពោះ ឬ​ហោប៉ៅ​អាវ នៅ​មុខ​ទ្រូង។ យ៉ាងណាក្ដី អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា កន្លែង​២​នេះ​គឺ​គ្រោះ​ថ្នាក់​បំផុត​ព្រោះ​អាច​ប៉ះពាល់​គ្រឿង​ក្នុង និង​បេះដូង។ ទោះ​បី​ជា​នៅ​ពេល​ទូរសព្ទ​មិន​រោទិ៍​ ក៏​វា​បញ្ចេញ​វិទ្យុ​សកម្ម។ បើ​ចំពោះ​មនុស្ស​ស្រី​គឺ​អាច​ធ្វើ​ឲ្យ​រដូវ​ដើរ​មិន​ទៀង​ទៀត​ផង។

២. ដាក់​ទូរសព្ទ​នៅ​ហោប៉ៅ​ខោ​មុខ

ទុក​ទូរសព្ទ​នៅ​ហោប៉ៅ​ខោ​ខាង​មុខ នឹង​ប៉ះពាល់​ដល់​មេជីវិត​របស់​មនុស្ស​ប្រុស។ តាម​នោះ​ដែរ វិទ្យុ​សកម្ម​ដែល​បញ្ចេញ​ពី​ទូរសព្ទ  នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្កើត​មេជីវិត​របស់​មនុស្ស​ប្រុស ធ្វើ​ឲ្យ​វា​លូតលាស់​មិន​គ្រប់គ្រាន់ ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​ក្នុង​ការ​បន្តពូជ។

៣. ដាក់​ទូរសព្ទ​នៅ​ហោប៉ៅ​ខោ​ក្រោយ

បើ​សិន​បើ​អ្នក​ឧស្សាហ៍​ឈឺ​ចង្កេះ ឈឺ​ខ្នង ហើយ​មាន​ទម្លាប់​ដាក់​ទូរសព្ទ​នៅ​ហោប៉ៅ​ខោ​ខាង​ក្រោយ​នោះ នេះ​គឺ​ជា​មូលហេតុ​នៃ​ការ​ឈឺ​របស់​អ្នក​ហើយ។ ត្បិត​រាល់​ពេល​ទូរសព្ទ​រោទិ៍​ម្ដង​ៗ វា​នឹង​រំញោច​ទៅ​ឆ្អឺង​ទាំង​២​ខាង​លើ។ ប្រសិន​ជា​ស្រាល វា​គ្រាន់​តែ​ឈឺ​មួយ​ពេល​ៗ​ប៉ុណ្ណោះ បើ​ធ្ងន់​អាច​បង្ករ​ឲ្យ​វៀច​ឆ្អឹង។

៤. ដាក់​ក្បែ​ដំណេក

មនុស្ស​ជាច្រើន​មាន​ទម្លាប់​ដាក់​ទូរសព្ទ​ដៃ​នៅក្បែរ​ដំណេក ពេល​ចូល​គេង​ដើម្បី​ងាយ​ឈោង​រក​ពេល​ងើប​ឡើង។ យ៉ាងណាក្ដី វិទ្យុ​សកម្ម​ដែល​បញ្ចេញ​ពេល​អ្នក​គេង​នេះ នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្កប់ គេង​ភ្ញាក់​ៗ និង​បង្ករ​ឲ្យ​ឈឺ​ក្បាល វិល​មុខ ​ក្រោយ​ងើប​ពី​គេង​ជា​ដើម។ ដូច​នេះ នៅ​ពេល​គេង អ្នក​គួរ​គប្បី​ដាក់​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ដើម្បី​គេង​ឲ្យ​បាន​មាន​គុណភាព​ល្អ៕

ប្រភព៖ kanha.sabay.com.kh

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK