បរិបទបច្ចុប្បន្ន៖ ការកំទេចសត្រូវខាងក្នុង​ ជារឿងដំបូងគេដែលអ្នកត្រូវធ្វើ ក្នុងដំណើរផ្សងព្រេងនៃសង្គមមួយនេះ
Connect with us

បែបផែនជីវិត

បរិបទបច្ចុប្បន្ន៖ ការកំទេចសត្រូវខាងក្នុង​ ជារឿងដំបូងគេដែលអ្នកត្រូវធ្វើ ក្នុងដំណើរផ្សងព្រេងនៃសង្គមមួយនេះ

~ គោលដៅដំបូង គឺកំទេចសត្រូវខាងក្នុង

ប្រសិនបើយើងប្រាថ្នាចង់បានរបស់អ្វីមួយ មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួន វាចាំបាច់ទាល់តែមានរបស់អ្វីទៅដោះដូរ ។ មួយវិញទៀត បើយើងចង់បាននូវសេចក្ដីសុខតាមផ្លូវកាយ និងផ្លូវចិត្ត ចាំបាច់ត្រូវកំទេចសត្រូវខាងក្នុង ដែលកំពុងតែព្យាយាម ប៉ុនប៉ង យាយី បំផ្លាញសេចក្ដីសុខរបស់យើងឱ្យបានជាមុនសិន ។ ទន្ទឹមនឹងនេះ វិធីសាស្រ្ដដែលអាចកំទេចសត្រូវខាងក្នុងបាននោះ គឺទាមទារឱ្យយើងចេះពីយុទ្ធវិធីជាច្រើន បូករួមទាំងការហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាថ្នូរយកជ័យជម្នះ ។

​យើងត្រូវវិភាគរកមូលហេតុដែលជាឫសគល់ចម្បង ថាតើចំណុចខ្លាំង និងចំណុចខ្សោយរបស់វាស្ថិតនៅត្រង់ណា ?

កាលណាយើងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់វាបានហើយ គឺពិតជាឱកាសដ៏ល្អមួយសម្រាប់យើង ក្នុងការកំទេចឱ្យចំគោលដៅ ។ នៅក្នុងខ្លួនរបស់យើងមានសត្រូវ ដែលកំពុងតែសម្ងំលាក់ខ្លួនប្រឆាំងនឹងការលូតលាស់នៃបញ្ញាដ៏ធំបំផុតនោះគឺ “អវិជ្ជា” ។

អ្វីៗទាំងអស់ដែលកំពុងតែបំផ្លាញយើងសព្វថ្ងៃ គឺផ្ដើមចេញពីវា ។ តើអវិជ្ជាពួនសម្ងំស្ថិតនៅត្រង់ផ្នែកណាមួយនៃដងខ្លួនមនុស្ស ? យើងប្រាកដជាពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់វាបន្តិចមែន ។ ក៏ប៉ុន្តែ យើងអាចកត់សម្គាល់ពីសញ្ញាណរបស់វាបានស្ថិតនៅត្រង់ថា អវិជ្ជាវាតែងតែទំនៅជាមួយនឹងមនុស្សណាខ្ជិលច្រអូស និយាយច្រើន ដេកច្រើន និងស៊ីច្រើនគ្មានដឹងប្រមាណ ។

​ពេលណាអវិជ្ជាវាយលុកលុយទន្ទ្រានយករូបយើងបានហើយ មិនយូរទេវានឹងទំពារស៊ីចូលដល់ខួរក្បាល ដែលជាឃ្លាំងផ្ទុកដ៏មានតម្លៃរបស់យើងជាក់ជាមិនខាន ។ ពេលនោះ ប្រាជ្ញាស្មារតីរបស់យើងនឹងត្រូវធ្លាក់ចុះគិតអ្វីមិនលុះ លែងដឹងខុសត្រូវ យល់អាក្រក់ថាជាល្អ សជាខ្មៅ ខ្លៅជាប្រាជ្ញ លាមកថាជាផ្កាល្អស្រស់ ថែមទាំងហ៊ានប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ដោយមិនខ្លាចញញើតទៀតផង ។

តើយើងគួរតែបណ្តែត បណ្ដោយខ្លួន ដោយទុកឱ្យអវិជ្ជាក្លាយទៅជាម្ចាស់នៃជោគវាសនារបស់យើងទៀត ឬយ៉ាងណា ? យើងត្រូវចងចាំថា ថ្នាំដែលពូកែស័ក្តិសិទ្ធិបំផុត ដែលអាចជួយអ្នកសម្រាប់កំចាត់ភាពអវិជ្ជាបាន គឺមានតែខ្លួនអ្នកប៉ុណ្ណោះ ។

​ដូច្នេះ ដើម្បីសម្រេចជោគជ័យទៅលើរឿងអ្វីមួយបាន លុះត្រាតែយើងកម្ចាត់សត្រូវ ដែលមាននៅខាងក្នុងខ្លួនរបស់យើង ឱ្យអស់ជាមុនសិនទើបជាជម្រើសដ៏ល្អប្រសើរ ហើយពេលនោះអវិជ្ជាពោល គឺសេចក្ដីល្ងង់ខ្លៅនឹងរត់ចោលយើង ដោយឯកឯងគ្មានថ្ងៃវិលត្រឡប់មកវិញឡើយ៕

ប្រភពអត្ថបទ៖​ នឹម នីបូណា

រូបភាព : Pinterest
រក្សាសិទ្ធ : #បណ្ណាគារOnline

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK