កញ្ញា មាន សុនីតា ប្រតិកម្មឆ្លើយតបទៅលើការរិះគន់ពេលកញ្ញា ពាក់ស្បែកជើងចូល​ក្រាបបង្គំគាល់​ ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ ថា…
Connect with us

ពីនេះពីនោះ

កញ្ញា មាន សុនីតា ប្រតិកម្មឆ្លើយតបទៅលើការរិះគន់ពេលកញ្ញា ពាក់ស្បែកជើងចូល​ក្រាបបង្គំគាល់​ ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ ថា…

តារាសម្តែងមានសម្រស់ស្រស់សោភា និងត្រូវបានមហាជនស្គាល់ថាជា រាជនីក្រម៉ាខ្មែរ គឺកញ្ញា មាន សុនីតា កំពុងតែបន្តភាពជោគជ័យរបស់ខ្លួនជាបន្តបន្ទាប់ក្នុងវិថីសិល្បះ ព្រោះតែកញ្ញាទទួលបានការគាំទ្រកាន់តែច្រើនឡើងៗមិនចេះឈប់នាពេលបច្ចុប្បន្ន។

ហើយកាលពីពេលថ្មីៗនេះ កញ្ញា មានសូនីតា ពិតជារំភើបជាខ្លាំង ក្រោយពេលទទួលបានការ​សព្វ​ព្រះរាជហឫទ័យ​​ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​ ឱ្យ​ចូល​ក្រាបបង្គំគាល់​ដល់​ក្នុង​ព្រះបរមរាជវាំង​ ក្នុងនោះ កញ្ញា មាន សុនីតា ក៏បាននាំយកនៅក្រមា​ខ្មែរ​ចំនួន​ ​២០០០​ ​ក្រមា ​ពី​ផ្ទះ​ស្រឡាញ់​ ​ថ្វាយ​ទ្រង់​នៅក្នុង​ព្រះបរមរាជវាំង​ផងដែរ​។


ប៉ុន្តែគួរឲ្យចាប់អារម្មណ៍មួយត្រូវបានមហាជនមួយចំនួន ចាប់បាន ដោយនាំគ្នារិះគន់ទៅលើកញ្ញា មាន សូនីតា ដោយកញ្ញាបានពាក់ស្បែកជើង ពេលជួប និងក្រាបថ្វាយបង្គំ ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​ យ៉ាងណាភ្លាមៗក្រោយដឹងរឿងបែបនេះ ញ្ញា មាន សូនីតា បានបង្ហោះសារបញ្ជាក់ប្រាប់ទៅកាន់បងប្អូនដែលរិះគន់ថា:

“នាងខ្ញុំ​ មាន​ សូនីតា​ សូមជំរាបដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា នាងខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​ រួមជាមួយប្រតិភូដទៃទៀត​ ដោយមានពិធីការនៃបរមរាជវាំងណែនាំនិងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួននៃព្រះបរមរាជវាំង។
ការចូលគាល់របស់នាងខ្ញុំនិងប្រតិភូនេះគឺគោរពបែបបទពិធីការត្រឹមត្រូវតាមការណែនាំរបស់ពិធីការរបស់ព្រះបរមរាជវាំងទាំងអស់ ករណីខ្ញុំពាក់ស្បែកជេីងនេះ​ ពុំមានខុសអ្វីឡេីយ​ បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជវាំងប្រាកដជាណែនាំជាមិនខាន។
សូមបងប្អូនមួយចំនួនដែលបានរិះគន់ នឹង មិនពេញចិត្ត សូមពិចារណាអោយច្បាស់លាស់សិន។
បញ្ជាក់ : មើលឱ្យជាក់ចាំញាក់ចិញ្ចើមកុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំងមិនមែនចេះតែចូលងាយស្រួលហើយធ្វើអ្វីតាមចិត្តចង់ទេ 

សុំ share ម្នាក់១ផងណាដើម្បីអោយបងប្អូនជ្រាបកាន់តែច្បាស់ណា៎”៕


ប្រភព៖ hotnew.me

មតិយោបល់

ពីនេះពីនោះ2 mins ago

ក្រុមបាត់ទាល់ខ្មែរប្រកួតជាមួយរៀតណាម! ថន លក្ខិណា​ ឆ្លៀតពេលបង្ហោះសារលើកទឹកចិត្ត កីឡាករកម្ពុជា ដើម្បីកាន់តែមានទឹកចិត្តប្រកួត…

ពីនេះពីនោះ5 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ18 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

Trending

Copyright © 2019 ANARCHAK