ចងចាំគាត់ទេ? ប្រវត្តិលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាវីរបុរសក្នុងដួងចិត្តកូនខ្មែរគ្រប់រូប
Connect with us

ពួកគេជានរណា

ចងចាំគាត់ទេ? ប្រវត្តិលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាវីរបុរសក្នុងដួងចិត្តកូនខ្មែរគ្រប់រូប

ប្រជាជនខ្មែរទូទាំងប្រទេសមានការសោកស្តាយបំផុត នៅពេលបានលឺដំណឹងថា បិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ លោកវេជ្ជបណ្ឌិត Beat Richner ជាបុគ្គលមួយរូបដែលលះបង់ស្ទើរពេញមួយជីវិត ដើម្បីស្រោចស្រង់កុមារកុមាររាប់លាននាក់ ដោយមិនមានការរើសអើសជាតិសាសន៍ ឋានៈ ពណ៌សម្បុរ ឬអ្វីផ្សេងៗនោះទេ។

លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

ទន្ទឹមនឹងការលះបង់បែបនេះ គ្រប់់គ្នាប្រហែលជាចង់ដឹងពីប្រវត្តិរបស់លោកវេជ្ជបណ្ឌិតជាក់ជាមិនខានឡើយ។ ដូចនេះ ក្រុមការងារដែនដីនៃការចែករំលែក សូមលាតត្រដាងពីប្រវត្តិសង្ខេបរបស់លោក ដើម្បីឱ្យអ្នកទាំងអស់បានដឹងដូចខាងក្រោមនេះ៖

លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដ៏ធំបំផុតឈ្មោះ Zurich នៃប្រទេសស្វីស។ លោកទទួលបានសញ្ញាបត្រពេទ្យនៅឆ្នាំ១៩៧៣ ជំនាញផ្នែកថែទាំកុមារនៅមន្ទីរពេទ្យកុមារទីក្រុង Zurich។ បន្ទាប់មកទៀត លោកវេជ្ជបណ្ឌិតបានធ្វើការនៅកាកបាទក្រហមស្វីស ក្រោយមកលោកត្រូវបានគេបញ្ជូនមកកម្ពុជា ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

កាលដើមឡើយមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យសម្តេចនរោត្ដមគន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាឈ្មោះបុត្រីរបស់ព្រះមហាក្សត្រនរោត្តមសីហនុ ដែលបានស្លាប់ទាំងវ័យក្មេង។

នៅពេលរបបប៉ុលពតចូលមកដល់ លោកវេជ្ជបណ្ឌិតបានត្រឡប់ទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅក្នុងមន្ទីរពេទ្យដដែលរបស់លោកទៀត។ ក្រៅតែពីជំនាញខាងពេទ្យ លោកវេជ្ជបណ្ឌិតក៏ចាប់អារម្មណ៍លើតន្ត្រីផងដែរ ដូចនេះ លោកវេជ្ជបណ្ឌិតបានហាត់លេងតន្ត្រីផ្នែកវីយូឡុង។ លោកវេជ្ជបណ្ឌិតក៏បាននិពន្ធ និងបោះពុម្ភសៀវភៅតន្រ្តីសម្រាប់កុមារផងដែរដែលមានឈ្មោះថា “Beatocello”។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត បានទៅសំដែងនៅប្រទេសជាច្រើនពីផ្នែកតន្រ្តីរបស់លោកផងដែរ។

នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិតបានត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងពេលដែលកម្ពុជានៅមានជម្លោះជាមួយខ្មែរក្រហម និងវៀតណាមនៅឡើយ។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីខ្មែរបានស្នើសុំឱ្យលោកបើកមន្ទីរពេទ្យ និងសាងសង់ឡើងវិញ ដើម្បីបន្តការងារជួយកុមារកម្ពុជាទៀត។ នៅខែមីនា ឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិតបានបង្កើតមូលនិធិ Zurich ក្នុងប្រទេសស្វី រួចត្រឡប់មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញនៅកម្ពុជា ដូចនេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ១៩៩២។ ចាប់ពីពេលនោះមក មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានពង្រីកខ្លួនចំនួន ៥សាខា។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង ដែលមន្ទីរពេទ្យគន្ធបុប្ផាទី១-២ (មន្ទីរពេទ្យគន្ធបុប្ផាទី ២ ត្រូវបានសម្ពោធនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៦) នៅទីក្រុងភ្នំពេញ រីឯគន្ធបុប្ផាទី៣ ស្ថិតនៅខេត្តសៀមរាបនៅឆ្នាំ១៩៩៨។ មន្ទីរពទ្យគន្ធបុប្ផាទី ៤ ត្រូវបានសាងសង់ឡើងនៅខែធ្នូ ឆ្នាំ២០០៥ និងមន្ទីរពេទ្យទី ៥ ត្រូវបានសាងសង់ ដោយបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០៧។

ក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយនេះមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសំរាកពេទ្យចំនួន ១៣ លាននាក់ និងកុមារដែលមានជំងឺធ្ងន់ចំនួន ១,៥៦ លាននាក់ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែលធ្លាប់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក និងអរគុណគ្រប់យ៉ាងជ្រាលជ្រៅជាទីបំផុតដែលវីរបុរសម្នាក់នេះ សុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីស្រោចស្រង់ជីវិតកុមារកម្ពុជារាប់លាននាក់បែបនេះ៕

ដកស្រង់ដោយ៖ freedomnewskh.com

មតិយោបល់

ពីនេះពីនោះ18 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK