ថ្មីៗ
អបអរសាទរ! អ្នកខេត្តបន្ទាយមានជ័យ នឹងមានសេវាឡានក្រុងសាធារណៈ ក្នុងពេលឆាប់ៗនេះ

ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងពេលឆាប់ៗនេះ។
លោក អុំ រាត្រី បានអភិបាលខេត្តបន្ទាយបានថ្លែងថា ខេត្តបានសម្រេច ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ២០នាទីម្ដង ដែលតភ្ជាប់ចរាចរណ៍ប្រជុំជនទាំងពីរ ប្រើប្រាស់មុនគេបង្អស់ បន្ទាប់ពីក្រុងភ្នំពេញ ដោយផ្ដល់ជួនប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល ៣ខែ។ គោលបំណងនៃការដាក់ឱ្យដំណើរនេះ គឺសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែភាពល្អប្រសើរ។
លោកថា សេវារថយន្តក្រុងខាងលើនេះទទួលបានការឧបត្ថម្ភ គាំទ្រពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនឹងរថយន្ត ១៥ គ្រឿង និងអាចដាក់ឱ្យដំណើរការនៅឆ្នាំ២០២០។ ជំហានបន្ទាប់នឹងអាចដាក់ឱ្យដំណើរការពីក្រុងប៉ោយប៉ែតឆ្ពោះមកក្រុងសិរីសោភ័ណបន្ថែមទៀត។ លោកបានគាំទ្រទាំងស្រុងចំពោះគម្រោងរថយន្តក្រុងនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់សេវានេះទាំងអស់គ្នា។ ការធ្វើដំណើរពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ។ ទីតាំងចំណតបានរៀបចំរួចជាស្រេចហើយ អាចដំណើរការអាចដើមឆ្នាំក្រោយនេះ។
នេះគឺជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ប្រសិនចង់ធ្វើដំណើរទៅកាន់គោលដៅណាមួយនឹងមិនអស់ថវិកាឡើយ៕
ប្រភព៖ kampucheathmey.com
មតិយោបល់
-
ថ្មីៗ1 year ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
បែបផែនជីវិត2 months ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
បែបផែនជីវិត1 year ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង2 years ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង6 months ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
គួរដឹង3 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
គួរដឹង8 months ago
តោះ! សូមមកដឹងទាំងអស់គ្នា តើរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី “ឆ្នាំកុរ” មានអ្វីខ្លះ?