ប្រវត្តិដ៏ព្រឺព្រួចរបស់បិសាចសក់ពស់ Medusa​ ដែលជា Logo ដ៏ល្បីរបស់ផលិតផល Versace!
Connect with us

គួរដឹង

ប្រវត្តិដ៏ព្រឺព្រួចរបស់បិសាចសក់ពស់ Medusa​ ដែលជា Logo ដ៏ល្បីរបស់ផលិតផល Versace!

លោកអ្នកទាំងអស់គ្នាប្រហែលជានឹងស្គាល់យ៉ាងច្បាស់នៅផលិតផលដ៏ល្បីម៉ាកVERSACE ដែលជាប្រ៊េនរបស់ប្រទេសអ៊ីតាលី ដែលមានអាយុកាលជាង41ឆ្នាំមកហើយ។ គួរបញ្ចាក់ផងដែលថា ចាត់ពីមួយកំណាត់ក្បាលរបស់បិសាចសក់ពស់Medusa ត្រូវបានក្រុមហ៊ុនរបស់ប្រទេសអីុតាលីមួយក្នុងស្រុក បានសំរេចជ្រើសរើសយកមកធ្វើជាLogo នោះគឺVERSACE ។ ខាងក្រោមនេះគឺរឿងរ៉ាវដ៏កំសត់របស់ Medusa បិសាចសក់ពស់៖ 

Medusa ជាភាសាក្រិចគេសរសេរថា Μέδουσα មានន័យថា ខ្ញែរសមុទ្រ តំណាងអោយភាពជាអ្នកការពាររួចហើយប្តូរឈ្មោះទៅជា Gorgon ដែលមានរូបរាងជាបិសាច ខ្លួនមនុស្សកន្ទុយនិងសក់ជាពស់ ដែលត្រូវគេជឿរថាមានពិតមែននាសម័យបុព្វកាល។ បើយោងទៅតាមទេវកថារបស់ក្រិចដែលនិទានឡើងដោយជនជាតិដើមម្នាក់កើតអំឡុងឆ្នាំ 760BC(មុនគ.ស) លោក  Hesiod បានឲដឹងថា៖

ដើមឡើយ Medusa គឺជាក្មេងស្រីដ៏មានសម្រស់ស្រស់ស្អាតម្នាក់ក្នុងចំណោមនារីរាប់មុឺននាក់នាសម័យនោះ។ ឥទ្ធិពលនៃសម្រស់របស់នាងបានធ្វើឲបុរសៗអស់ទាំងពួងមិនថាចាស់ឬក្មេងលង់ចិត្តដកមិនរួចសុខចិត្តរត់ចេញពីគ្រួសារ អ្នកខ្លះលែងប្រពន្ធ ក៏ដើម្បីតាមសុំស្រលាញ់នាង។ ប៉ុន្តែគ្មានអ្នកណាម្នាក់សំណាងបានខ្លួន មេសា ឡើយក៏ព្រោះថានារីវ័យក្មេងរូបនេះសុខចិត្តថ្វាយខ្លួនធ្វើជាបុព្វជិកក្នុងវិហាររបស់ ព្រះនៃសេចក្តីបរិសុទ្ធ Athena ។

មេសា ត្រូវបានគេដឹងថាជាម្នាក់ក្នុងចំណោមបីនាក់ ដែលជាកូនស្រីរបស់ស្តេចបិសាចសមុទ្រ Phorcys និង Ceto ហើយមានតែនាងទេមានភាពជាមនុស្សមិនអមតៈ ដូចបងស្រីទាំងពីរឡើយ។ ថ្ងៃមួយ ព្រះនៃសមុទ្រ ដែលត្រូវជាជីលួតរបស់ អារក្សទឹក ឈ្មោះថា Poseidon បានប្រទះឃើញកញ្ញារូបស្រស់ដោយចៃដន្យក្នុងវិហារខាងលើ បានធ្វើឲចិត្តទ្រង់លង់ដកមិនរួចឡើយ ក៏កើតគំនិតស្មោកគ្រោគចាប់រូបនាងឆ្លងភាពបរិសុទ្ធក្នុងយប់នោះតែម្តង។ ជាក្មេងស្រីគ្មានលទ្ធភាពអ្វីអាចតស៊ូជាមួយព្រះអង្គនេះឡើយ មានតែបណ្តោយតាមយថាកម្មទៅចុះ ប៉ុន្តែភាពក្តៅក្រហាយមួយបានកើតឡើយទៅលើក្មួយស្រីនៃព្រះ Poseidon ព្រះនាង Athena ដែលយល់ឃើញថាសាវករបស់ខ្លួនបានប្រមាថ តាមរយៈការប្រព្រឹត្តិទង្វើមិនគប្បីនៅក្នុងវិហារដែលជាសក្ការៈបូជានៃមនុស្សទាំងពួងផងនោះ។

Athena បានដាក់បណ្តាសា Medusa ពីក្មេងស្រីដែលមានចរឹកស្លូតបូតម្នាក់ឲក្លាយទៅទៅជាបិសាចដែលមានឈ្មោះថា Gorgon មានលក្ខណៈដូចការរៀបរាប់ខាងលើបន្ថែមឲមាន ស្បែកគ្រៀមដុះស្រកា មុខអាក្រក់បំផុតហើយប្រសិនបើនាងសម្លឹងមើលម្នាក់ណាម្នាក់នោះនឹងក្លាយជាដុំថ្មភ្លាម និយាយរួមឲតែអ្វីមានជីវិត។ Gorgon បានភៀសខ្លួនទៅនៅរស់នៅលើកោះក្នុងរូងភ្នំមួយដោយមិនមានចិត្តចង់បៀតបៀនអ្នកណាឡើយ ប៉ុន្តែមនុស្សទាំងពួកតែងតែរំខានដល់ការរស់នៅនឹងចង់យកជីវិតរបស់នាងជានិច្ច បើទោះបីជាកញ្ញាម្នាក់នេះខំពួនដល់ណាក៏ដោយ។ ដើម្បីជាការការពារខ្លួនអតីត នារីរូបស្រស់ម្នាក់នេះ បានសំរេចចិត្តប្រើភ្លែកមរណៈក្នុងការសម្លាប់បុគ្គលណាដែលហ៊ានឈ្លានពានទឹកដីនាងចោលទាំងអស់។

ការស្លាប់របស់ Medusa

មិនខុសពីសាច់រឿង Clash of the Titans 2010, Percy Jackson 2010, Game God of War នោះទេ Gorgon តែងត្រូវបានគេនិទានថាបានស្លាប់ដោយសារគេកាត់ក្បាលជានិច្ច។ ជាពិសេសក្រោមផ្លែដាវ កូនប្រុសបង្កើតរបស់ អាទិទេពរន្ទះ Zeus ឈ្មោះថា Perseus ដើម្បីយកទៅបញ្ចប់សង្រ្គាមដ៏វឹកវររវាង អាទិទេព នឹងមនុស្ស ចាំបាច់តម្រូវឲកូនកាត់ព្រះអង្គនេះ ទៅកាត់ក្បាលរបស់ មេសា យកមកប្រើប្រាស់ដោយមានការចង្អុលបង្ហាញពីបងស្រីខ្លួន Athena នេះតែម្តង(Athena និង Perseus គឺជាប្អូនបង្កើតឳពុក Zeus តែមួយម្តាយផ្សេងគ្នា)។

ប្រភព៖ Ann Narak Jihoo

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK