ប្រយ័ត្នឱ្យមែនទែន! ស្រាក្រហមមិនទាន់ផុត ពេលនេះស្ករត្នោតក្លែងក្លាយយ៉ាងច្រើន ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប​ និងបំផ្លាញចោល
Connect with us

ថ្មីៗ

ប្រយ័ត្នឱ្យមែនទែន! ស្រាក្រហមមិនទាន់ផុត ពេលនេះស្ករត្នោតក្លែងក្លាយយ៉ាងច្រើន ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប​ និងបំផ្លាញចោល

ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖

– ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង – កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ – ម៉ូទ័រ ចំនួន ១១គ្រឿង – រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង – រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង – ខ្ទះកូ ចំនួន ២០ – ជញ្ជីង ចំនួន ៤ – ធុងដែក ចំនួន ៤ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត សម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណៈកម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕

ប្រភព៖ Khmer Note

មតិយោបល់

ពីនេះពីនោះ2 hours ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK