គន្លឹះ! ភ្លេច​លេខ​សម្ងាត់ iCloud ដោះស្រាយ​​ខ្លួន​ឯង​​តាម​វិធី​នេះ មិន​បាច់​​រក​ជាង​នាំ​អស់​លុយ
Connect with us

គួរដឹង

គន្លឹះ! ភ្លេច​លេខ​សម្ងាត់ iCloud ដោះស្រាយ​​ខ្លួន​ឯង​​តាម​វិធី​នេះ មិន​បាច់​​រក​ជាង​នាំ​អស់​លុយ

ប្រិយមិត្ត​មិន​តិច​នាក់​ទេ ដែល​តែង​ភ្លេច​លេខ​សម្ងាត់ iCloud មិន​ដឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច។ មាន​វិធី​មួយ​ងាយ​ស្រួល​ អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ​មិន​បាច់​ចំណាយ​ប្រាក់​ឲ្យ​ជាង​ជួយ​ដោះ iCloud ឡើយ។

ដំបូង​ចូល​ទៅ​កាន់ Safari លើ iPhone ហើយ​វាយ iforgot.apple.com។ បន្ទាប់​មក​វាយ​អ៊ីមែល iCloud របស់​អ្នក​ក្នុង​ប្រអប់​ដាក់​ថា name@example.com រួច​វាយ​តួអក្សរ​និង​លេខ​កូដ​ក្នុង​រូប ចូល​ប្រអប់ Type the character in the image រួច​ចុច Next នៅ​​លើ​ផ្នែក​ខាង​ស្តាំ​ក្បែរ​ពាក្យ Apple ID។

ចុច​ជ្រើស​យក​ត្រង់ I need to reset my password ហើយ​ចុច​ Next។ ជ្រើស​យក Get an email ហើយ​ចុច​ Next។

បន្ទាប់​មក​បើក​អាសយដ្ឋាន​អ៊ី​មែល​​​ដែល​អ្នក​​​ស្មើ​សុំ​​ប្ដូរ​លេខ​សម្ងាត់​លើ iPhone (​ឬ​លើ​កុំព្យូទ័រ​ក៏​បាន) នោះ​នឹង​ឃើញ​សារ​ពី Apple ដើម្បី Reset លេខ​សម្ងាត់​របស់​អ្នក។

បញ្ជាក់៖ អាសយដ្ឋាន​អ៊ីម៉ែល​​ដែល​អ្នក Sign in លើ iPhone និង iCloud គឺ​តែ​មួយ។

ពេល​អ្នក​បើក​សារ​របស់ Apple ចុច​លើ​ពាក្យ Reset now > បន្ទាប់​មក​វាយ​លេខ​សម្ងាត់​ថ្មី​សម្រាប់​គណនី​ iCloud របស់​អ្នក។ លេខ​សម្ងាត់ យ៉ាង​ហោច​ណាស់ ៨ ខ្ទង់​ ហើយ​គួរ​មាន​លេខ​លាយ​អក្សរ​ធំ​តូច។ ក្រោយ​វាយ​លេខ​សម្ងាត់​ថ្មី​រួចរាល់ ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​ស្តាំ​ពាក្យ Apple ID។

ពេល​​នេះ​អ្នក​អាច​យក​លេខ​សម្ងាត់​ថ្មី​នេះ​ទៅ​ប្រើប្រាស់​លើ iCloud របស់​អ្នក​បាន​ហើយ។

អត្ថបទ៖ ផាន់និត

ប្រភព៖ news.sabay.com.kh

មតិយោបល់

ពីនេះពីនោះ3 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង15 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង15 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ16 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ20 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK