គន្លឹះពិសេស​ ៥ វិធីដើម្បីជួយបង្កើនគុណភាពការងាររបស់អ្នក
Connect with us

គួរដឹង

គន្លឹះពិសេស​ ៥ វិធីដើម្បីជួយបង្កើនគុណភាពការងាររបស់អ្នក

ការ​ចំណាយ​ពេល​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃៗ និងការ​ខិតខំ​ធ្វើការ​ដោយ​មិន​គិត​ទៅ​ដល់​ពេលសម្រាក វាមិន​មែន​សុទ្ធ​តែ​នាំយើង​ឲ្យ​ចំណេញ​ពេល​វេលា ប្រាក់​ចំណូល និង​សុខភាពរបស់​​អ្នក​បានឡើយ។ កត្តា​ដ៏​សំខាន់​មួយ​ដែល​ពេល​ខ្លះ​លោក​អ្នក​មួយចំនួនបាន​មើល​រំលង គឺ​ការ​សង្កត់​ធ្ងន់​លើ​ការ​ប្រើ​ខួរក្បាល​ឲ្យ​ឆ្លាត​វាងវៃ មិន​មែន​អាង​តែ​លើ​កម្លាំង​បាយមួយមុខ។​ ហើយខាង​ក្រោម​នេះ ជា​គន្លឹះ​ងាយៗ​ ៥ ​យ៉ាងដែលអាចឱ្យលោកអ្នកសាកល្បងប្រើប្រាស់បាន៖

-គេង​ឲ្យ​បាន​គ្រប់​គ្រាន់ 

​ធម្មជាតិ​តម្រូវ​ឲ្យ​ធ្វើ​ដូចម្តេច​ត្រូវ​ធ្វើ​តាម​វា ត្រូវ​បណ្ដោយ​ចិត្ត​ទៅ​តាម​តម្រូវ​ការ​នៃ​ជីវិត​ធម្មជាតិ​របស់​មនុស្ស។ ពេល​ខ្លះ​យើង​គិត​ថា​ប្រឹង​ធ្វើការ​ក្រែង​ចំណេញ​ពេល តែ​វា​បែរជា​មិន​ចំណេញ​ទៅ​វិញ។ ឧទាហរណ៍ថា មនុស្ស​ម្នាក់​ខំ​ធ្វើការ​នោះ​ខំ លុះ​ដល់​ថ្ងៃ​មួយ ធ្លាក់​ខ្លួន​ឈឺ​គ្រឹប​ ត្រូវ​ចំណាយ​លុយ​ដែល​ខំ​រក​បាន​នោះ​ ឬ​មិន​ត្រឹម​ប៉ុណ្ណឹង​លក់​ផ្ទះ​លក់​សម្បែង​មើល​ខ្លួន​ថែម​ទៀត ហើយ​ខាត​ទាំង​ពេល​វេលា​រកស៊ីទៀត។ ដូចមានពាក្យមួយគេនិយាយថា «ថយ​ក្រោយ​មួយ​ជំហាន ដើម្បី​ទៅ​មុខ​១០​ជំហាន» លោក​អ្នក​ត្រូវ​យក​ពេល​សម្រាក​ខ្លះ​ នឹង​អាច​បាន​ថាមពល​កាយ និង​​ចិត្ត​មក​វិញ នឹងត្រូវ​ចាំ​ថា កោសិកា​ខួរក្បាល តែ​កាលណា​ស្លាប់​ហើយ​មិន​ដុះ​ឡើង​វិញ​ដូច​កោសិកា​សរីរាង្គ​ដទៃ​ទៀត​ទេ ដូច​នេះ​លោក​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ខួរក្បាល។

-គេង​១៥នាទី

ការគេងមួយស្របក់ជាវិធីសាស្រ្តមួយ​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ជំរុញ​ឲ្យ​ខួរក្បាល​បំពេញ​មុខងារ​របស់​ខ្លួន​យ៉ាង​សកម្ម។ ការ​សិក្សា​ស្រាវជ្រាវ​មួយបានបង្ហាញ​ថា​ការ «គេង​មួយ​ស្របក់» ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ផ្នែក​ពុទ្ធិ ផ្នែក​គិត និង​ផ្នែក​ចងចាំ។ ជា​ពិសេស ចំពោះ​សិស្ស/និស្សិត​ដែល​កំពុង​សិក្សា ការ​គេង​មួយ​ស្របក់ ផ្ដល់​គុណ​តម្លៃ​សម្រាប់​ការ​សិក្សា ព្រោះ​វា​ធ្វើ​ឲ្យ​អារម្មណ៍​មូល​ ស្ដាប់​គ្រូ​ពន្យល់​ឆាប់​ចូល ហើយ​ក៏​មិន​ងាយ​ភ្លេច​ទៅ​វិញ​ដែរ។ វាក៏ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​ប្រមូល​ការ​ចងចាំ​បាន​ល្អដែរ។ លទ្ធផល​បាន​មក​ពី​ការ​ពិសោធន៍​មួយ​នៅ​ក្នុង​ការ​ប្រឡង​៖ សិស្ស​ខ្លះ​គេង​មួយស្របក់​សិន​មុន​នឹង​ធ្វើ​លំហាត់​ប្រឡង រីឯ​សិស្ស​មួយ​ក្រុម​ទៀត​ខំ​ប្រឹង​ទន្ទេញ​មេរៀន អត់​គេង​ទេ។ លទ្ធផល​បង្ហាញ​ថា​សិស្ស​ដែល​គេង​​មួយ​ស្របក់​ មាន​សមត្ថភាព​ដោះស្រាយ​វិញ្ញាសា​ប្រឡង​បាន​ប្រសើរ​ជាង​សិស្ស​មិន​គេង។

-ចំណាយ​ពេល​ចូល​ក្នុង​​បរិស្ថាន​ធម្មជាតិ

យើងគួរ​ចំណាយ​ពេល​ក្នុង​ពិភព​ធម្មជាតិ​ ដើម្បី​សម្រួល​ ឬ​ផ្លាស់​ប្ដូរ​បរិយាកាស​ និង​លម្ហែ​ចិត្ត។ សាក​ស្រមៃ​ថា​ប្រសិន​បើ​លោក​អ្នក​ដើរ​នៅ​លើ​ដង​ផ្លូវ​នៅ​តំបន់​ទីប្រជុំជន​ ធៀប​នឹង​ដើរ​នៅ​ក្នុង​សួន​ច្បារ​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់​សម្រាប់​ការ ​សង់ទីម៉ង់។
ការ​សិក្សា​ស្រាវជ្រាវមួយបាន​បញ្ជាក់​ថាការ​ដើរ​នៅ​តាម​ផ្លូវ​អ៊ូអរ ខួរក្បាល​នៅ​តែ​មិន​បាន​សម្រាក​ដដែល ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លាច​រថយន្ត​បុក​ខ្លាច​ម៉ូតូ​បុក​ខ្លាច​ ចោរ​ឆក់​កាបូប។ល។ ផ្ទុយទៅវិញ ប្រសិន​បើ​លោក​អ្នក​ដើរ​នៅ​ក្នុង​សួន​ឬ​ឧទ្យាន​ លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ថា​បាន​ល្ហែល្ហើយ​ចិត្ត។ ចំពោះ​សិស្ស​ សិស្ស​មាន​អារម្មណ៍​ជាប់លាប់​នឹង​ការ​សិក្សា​រៀន​សូត្រ​ពេល​បាន​ស្ថិត​នៅ​ ក្នុង​បរិស្ថាន​ធម្មជាតិ ជាជាង​នៅ​តែ​ក្នុង​ថ្នាក់រៀន​តែ​មួយ​មុខ។

-ផ្លាស់ទី​កន្លែងអោយច្រើន

លោក​អ្នក​អាច​បំពេញកិច្ច​ការ​នៅ​តាមហាង​លក់​របស់​ហូបចុក ដូច​ជា​ស្តាម៉ាត ហាង​កាហ្វេ ឬកន្លែងផ្សេងៗទៀត ដែលធ្វើអោយការគិត និងប្រសិទ្ធភាពការងាររបស់លោកអ្នករឹតតែល្អ​ នឹងអាច​បញ្ចប់​ដោយរលូន។ ប៉ុន្តែប្រសិនបើ​លោក​អ្នក​ធ្វើការ​តែមួយ​កន្លែងទេ ចូរចាប់ផ្តើម​បំបែក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ជា​ចម្រៀកតូចៗដើម្បី​ងាយ​ស្រួល​បញ្ចប់​។ ពេល​បញ្ចប់​មួយ​គន្លាក់​ហើយ លោក​អ្នក​អាច​សម្រាក​មួយ​ភ្លែត​សិន ​សឹម​បន្ត​ទៅ​កិច្ច​ការ​មួយទៀត។

-ពេលព្រលឹមបើក​អ៊ីមែល​មើល​​

លោក​អ្នក​គួរ​ឆែក​អ៊ីមែល​សិន​មុន​នឹង​ចាប់​ផ្ដើម​ការ​ងារ​ដទៃ​ទៀត​នៅ​ពេល​ ព្រឹក ធ្វើ​ដូចនេះ​នឹង​មាន​ប្រយោជន៍ ព្រោះថាការឆែកអ៊ីមែលមើលពេលព្រលឹម យើងអាចដឹងពីបញ្ហា ឬដំណឹងផ្សេងៗទៀតដែលពាក់ព័នទៅនិងការងាររបស់យើងបាន។ ធ្វើដូចនេះយើងអាចមានវិធានការក្នុងការដោះស្រាយបញ្ហាជាមុនប្រសិនបើមាន។

 អត្ថបទ៖ វិសាល

ប្រភពអត្ថបទ៖ business-record.com  

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង15 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង15 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK