យុវវ័យគួរអាន! តើគួរជ្រើសរើសបែបណា រវាងខួរក្បាល និងបេះដូង?
Connect with us

បែបផែនជីវិត

យុវវ័យគួរអាន! តើគួរជ្រើសរើសបែបណា រវាងខួរក្បាល និងបេះដូង?

យុវវ័យគឺជាពេលមួយដែលមនុស្សចាប់ផ្ដើមចង់ចេះចង់ដឹង និងចង់ស្គាល់អ្វីថ្មីៗជាច្រើន។ ហើយក៏ជាពេលដ៏ល្អសម្រាប់ការរៀនសូត្រ និងដកយកពិសោធន៍ដែលត្រូវឆ្លងកាត់ជាច្រើននៅក្នុងជីវិតដូចគ្នា។

អ្វីដែលសំខាន់នោះគឺក្នុងនាមជាយុវជនត្រូវព្យាយាមរៀនសូត្រព្រោះថាពួកគេជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិមួយ ដ្បិតសង្គមជាតិមួយខ្លាំងទៅបានដោយសារមានយុវជនដែលមានចំណេះដឹងជ្រៅជ្រះ បូករួមនឹងបទពិសោធន៍ដើម្បីមកលើកស្ទួយឱ្យសង្គមមួយរីកចម្រើនបាន។​ តែបើយើងក្រឡែកមកវិញ នេះជាពេលដែលយុវវ័យចាប់ផ្ដើមចង់មានស្នេហាផងដែរ។ ដោយហេតុថាពួកគេកំពុងតែត្រេកត្រអាលចង់ដឹងចង់ស្គាល់ពីស្នេហាហ្នឹងគេនោះអី។

មែនទែនទៅខួរក្បាលត្រូវការចំណេះដឹងមកជួយបំពេញ រីឯស្នេហាវិញជាចំណង់របស់បេះដូង។ បើជ្រើសយកការសិក្សាពិតជាសំខាន់ចំពោះយើង តែបែរជាទុកបេះដូងឱ្យក្រៀមស្វិតអស់ព្រោះថាបានដាក់កំហិតខ្លួនឯងថាមិនត្រូវមានស្នេហាជាដាច់ខាត ដោយអាចនិយាយបានថាចាក់សោរបេះដូងខ្លួនឯងទុកមិនឱ្យជ្រួលជ្រើមក្នុងភាពជាយុវវ័យជាដាច់ខាត។ ចុះបើរវល់តែគិតរឿងបេះដូងបានចំណេះដឹងមកពីណាដើម្បីបំពេញឱ្យខួរក្បាលទៅ។ ពិតជាពិបាកក្នុងការសម្រេចចិត្តថាយកមួយណាចោលមួយណាឱ្យប្រាកដ ចុះបើយកទាំងពីរកើតឬក៏អត់?

ស្នេហាអាចនឹងប៉ះពាល់ដល់ការសិក្សាបានព្រោះដល់ពេលនោះប្រហែលមិនដឹងថាបំពេញតម្រូវការបេះដូងឬក៏ខួរក្បាលទេ​ ហើយធ្វើឱ្យច្របូកច្របល់ដែលនាំឱ្យការសម្រេចចិត្តភាគច្រើនគឺ ទោរទន់ទៅតាមបេះដូងខ្លួនឯងដោយទុកការសិក្សាមួយឡែកសិនគឺ មិនសូវបានគិតវែងឆ្ងាយពីអនាគតប៉ុន្មានទេ។ មិនមែនឱ្យតែមានស្នេហាក្នុងពេលសិក្សាសុទ្ធតែមិនល្អឡើយ។ ជួនកាលស្នេហាជម្រុញឱ្យមនុស្សម្នាក់ខិតខំប្រឹងប្រែងសិក្សាដើម្បីសម្រេចគោលដៅ ហើយមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្រឡាញ់មើលថែនរណាម្នាក់បាន។ នៅពេលដែលបេះដូងពុះកញ្ជ្រោលខ្លាំងវាមានឥទ្ធិពលជាងខួរក្បាលទៅទៀត ដែលជាហេតុអាចបញ្ជាឱ្យខួរក្បាលព្យាយាមធ្វើតាមតម្រូវការរបស់វា។ ដូចទស្សនៈមួយលើកឡើងថា “Behind Every Successful Man there is a Women” ឬ “នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្រ្ដី” ដែលនេះអាចបង្ហាញថាស្នេហាជាកម្លាំងជម្រុញចិត្តមួយឱ្យយើងខិតខំសិក្សាហើយសម្រេចគោលដៅឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតទៀតផង។ នៅពេលមនុស្សម្នាក់ប្រឹងប្រែងដើម្បីអ្នកដទៃ កម្លាំងចិត្តរបស់គេខ្លាំងជាងមនុស្សដែលប្រឹងដើម្បីតែខ្លួនឯងឆ្ងាយណាស់

ផ្ទុយទៅវិញស្នេហាក៏អាចធ្វើឱ្យមនុស្សម្នាក់ឆ្កួតវង្វេងភ្លេចអស់ការសិក្សារៀនសូត្រអ្វីទាំងអស់ព្រោះរវល់តែ Take Care (បារម្ភ) ពីសំណព្វចិត្តរបស់ខ្លួនពេក។ នេះជាបញ្ហាដែលយុវវ័យគួរពិចារណាឡើងវិញព្រោះបើចេះតែបណ្ដោយខ្លួនយូរៗទៅក៏ក្លាយទៅជាមេរោគបំពុលដល់ខួរក្បាលបាន ហើយនឹងធ្វើឱ្យយើងស្ដាយក្រោយនៅថ្ងៃណាមួយបើសិនជាយើងនៅតែបណ្ដែតបណ្ដោយបែបនេះ។ ដូចដែល Mark Twainជាអ្នកនិពន្ធដ៏ល្បីមួយរូបបាននិយាយថា បន្ទាប់ពីរយៈពេល២០ឆ្នាំកន្លងផុតទៅអ្នកនឹងស្ដាយក្រោយមិនមែនលើអ្វីដែលអ្នកបានធ្វើនោះទេ តែអ្នកនឹងស្ដាយនូវអ្វីដែលអ្នកមិនបានធ្វើ ឬ“After 20 years you will be regret not about things you did, but those you didn’t”។ អ្នកនឹងស្ដាយក្រោយបើសិនជាមិនបានខិតខំរៀនសូត្រ និងព្យាយាមឱ្យអស់ពីសមត្ថភាពដែលខ្លួនមាននៅថ្ងៃនេះដើម្បីសម្រេចក្ដីស្រមៃរបស់អ្នក។

ខួរក្បាលមានចំណេះដឹង ឯបេះដូងមានមនោសញ្ចេតនា ហើយនេះជាអ្វីដែលមនុស្សគ្រប់រូបមិនអាចខ្វះបានឡើយ។ បើសិនគ្មានស្នេហានៅវ័យសិក្សាវាជាការល្អដែលយើងអាចហាមឬបញ្ជាលើបេះដូងខ្លួនឯងបាន​ ហើយខិតខំសិក្សាស្វែងយល់ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់។ តែបើជ្រុលជាមានស្នេហាហើយត្រូវយកវាមកធ្វើជាកម្លាំងចិត្តដើម្បីឱ្យខ្លួនឯងប្រឹងប្រែងតស៊ូមិនដកថយ ទោះបីជួបឧបសគ្គនៅចំពោះមុខក៏ដោយ។ ជួនកាលក្ដីស្រឡាញ់ជាកម្លាំងចិត្តដ៏ធំ ហើយនឹងធ្វើឱ្យយើងព្យាយាមបន្តទៀតដើម្បីមនុស្សដែលយើងស្រឡាញ់ និងអ្នកមានគុណទាំងពីរដោយសារថាវាជាក្ដីស្រឡាញ់ដ៏ពិតប្រាកដផុសចេញពីបេះដូងដ៏ពិតប្រាកដដូចគ្នា។

សរុបមកអ្នកត្រូវតែរក្សាលំនឹងរវាងបេះដូង និងខួរក្បាលពោលគឺធ្វើយ៉ាងណាឱ្យវាអាចដើរទន្ទឹមគ្នាបានព្រោះថានៅពេលខួរក្បាល និងបេះដូងមិនមានស្ថេរភាពរវាងគ្នានោះនឹងធ្វើឱ្យមានបញ្ហាចំពោះខ្លួនឯងជាមិនខាន។ បើចង់មានស្នេហាត្រូវមានចំណេះដឹងជាមុនសិន តែបើមានចំណេះដឹងហើយពិតជាមិនអាចខ្វះមនោសញ្ចេតនាបេះដូងបានទេ។ មនុស្សណាដែលមានតែចំណេះគ្មានក្ដីស្រឡាញ់ពួកគេប្រាកដក្លាយជាមនុស្សសាហាវឃោរឃៅជាមិនខាន៕

អត្ថបទដោយ : ស្រមោចក្រហម

ត្រួតពិនិត្យ និង កែសម្រួលដោយ : Book5.biz

មតិយោបល់

ពីនេះពីនោះ9 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ11 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង12 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង16 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ19 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK