ស្វែងយល់ទាំងអស់គ្នា! ភាពខុសគ្នារវាងពាក្យថា «​អ្នកនាង​»,«​អ្នកស្រី​»,«​លោកស្រី​» និង​«​លោកស្រី​ជំទាវ​»
Connect with us

គួរដឹង

ស្វែងយល់ទាំងអស់គ្នា! ភាពខុសគ្នារវាងពាក្យថា «​អ្នកនាង​»,«​អ្នកស្រី​»,«​លោកស្រី​» និង​«​លោកស្រី​ជំទាវ​»

នៅសម័យដើម មុនជំនាន់១៩៧៥ ពាក្យថា អ្នកនាង ជាភាសាសុជីវធម៌សម្រាប់ហៅនារីក្មេងៗដែលមិនទាន់រៀបការ ឬចំពោះនារីដែលយើងមិនដឹងថារៀបការហើយឬនៅ។ ប៉ុន្តែនារីដែលចង់បង្ហាញថាខ្លួននៅលីវមិនទាន់រៀបការ ច្រើនប្រាប់អ្នកស្រុក អោយហៅថាខ្លួនគេថា កញ្ញា ។

ប៉ុន្តែនៅសម័យនេះ មនុស្សច្រើនគិតភាន់ច្រឡំថា ពាក្យ អ្នកនាង មានន័យថាស្រីមេម៉ាយ ទើបមាននារីខ្លះនាំគ្នាប្រកែកដើម្បីបង្ហាញភាពលីវរបស់ខ្លួន។ តាមពិតនៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរជំនាន់មុន ឬសូម្បីតែចម្រៀងរបស់លោកស៊ីនស៊ីសាមុត អ្នកស្រីរស់សិរីសុទ្ធា ក៏ប្រើពាក្យថា អ្នកនាង យកមិនអស់ដែរ ដែលសំដៅទៅលើនារីក្មេង ទោះបីជានៅលីវ ឬមិននៅលីវក៏ដោយ។

ពាក្យថា លោកស្រី ប្រើសម្រាប់ស្ត្រីដែលរៀបការជាមួយបុរសដែលមានឋានន្តរសក្តិ មានមុខការងារក្នុងក្រសួង ជាមន្ត្រីរាជការ ឬអ្នកមានមុខមាត់ក្នុងសង្គម តែស្ត្រីទាំងនេះច្រើនជាមេផ្ទះមិនមានការងារ មុខនាទីការងារក្នុងសង្គមអ្វីឡើយ។ ចំណែកពាក្យថា អ្នកស្រី គឺសម្រាប់សំដៅទៅស្ត្រីដែលរៀបការហើយ ហើយដែលមានកាន់ការងារ មានមុខនាទីទទួលខុសត្រូវ ជាបុគ្គលិកមួយ ឬជានាយកក្នុងក្រសួង ឬក្រុមហ៊ុន ឬមានមុខរបរដោយខ្លួនឯង។

ស្ត្រីមេម៉ាយក៏អាចហៅថា អ្នកស្រី បានដែរអោយតែមានមុខនាទីកាន់ការងារអ្វីមួយក្នុងនាមខ្លួនជាបុគ្គលិកដោយខ្លួនឯង តែមិនមែនស្ត្រីដែលទទួលឋានៈតាមរយៈស្វាមីដែលមានឋាននន្តរសក្តិ។

ចំពោះស្ត្រីសាមញ្ញទូទៅដែលពុំមានមុខរបរ ឬមុខមាត់ក្នុងសង្គម នៅក្នុងកិច្ចសម្ភាសន៍អ្វីមួយយើងហៅគាត់ថា អ្នកស្រី ដដែល។ ប៉ុន្តែទម្លាប់ខ្មែរពីដើម គេច្រើនហៅជាញាតិទៅវិញដូចជា អ្នកបង អ្នកមីង លោកអ៊ំ លោកយាយ ជាដើម គឺសំដៅទៅអ្នកស្រុកធម្មតា រាប់គ្នាទៅមកជាញាតិភូមិផងរបងជាមួយ។

លោកស្រីជំទាវ សំដៅទៅភរិយាមេផ្ទះរបស់សមាជិកគណរដ្ឋមន្ត្រី ឬភរិយាមេផ្ទះរបស់ឧត្តមសេនិយ៍ជាដើម។ ចំណែក អ្នកស្រីជំទាវ សំដៅទៅលើស្ត្រីដែលកាន់នាទីការងារធំៗ ដូចបុរសដែរក្នុងគណរដ្ឋមន្ត្រី ឬក្រសួងរដ្ឋាភិបាលផ្សេងៗ។

ដូច្នេះពាក្យថា លោកស្រី គឺសំដៅទៅភរិយាមេផ្ទះរបស់លោកគេហបតី សេដ្ឋី ឬមន្ត្រីតែម៉្យាងប៉ុណ្ណោះ។ ស្រី្តខ្លះបានសំដែងនូវការអាក់អន់ចិត្តពេលគេហៅខ្លួនថាអ្នកស្រី មិនមែនលោកស្រី។ នោះព្រោះមកពីគេឃើញពាក្យ លោក នៅពីមុខពាក្យ ស្រី ទើបគិតច្រឡំថាពាក្យលោក មានកម្រិតខ្ពស់ជាងពាក្យថា អ្នក រួចហើយក៏មានចិត្តលោភចង់បានបុណ្យខ្ពស់អោយគេគោរព ដោយភ្លេចគិតអំពីអត្ថន័យដើមដ៏ត្រឹមត្រូវរបស់ពាក្យ។
របៀបចំណាំ៖ លោកស្រី៖ ស្ត្រីដែលជាភរិយារបស់លោក និងអ្នកស្រី៖ ស្រ្តីដែលជាអ្នកធ្វើការ

បើយោងតាមសៀវភៅ​អរិយធម៌​ខ្មែរ ដែល​និពន្ធ​ដោយ​អ្នកស្រី ត្រឹង ងា បាន​ពន្យល់ថា «​អ្នកនាង​» ជា​ភាសា​សុជីវធម៌ សម្រាប់​ហៅ​ទៅ​នារី​ក្មេងៗ ដែល​មិនទាន់​រៀបការ​។ ពាក្យ​ថា «​អ្នកនាង​»​ក៏​អាច​ហៅ​ម្យ៉ាង​ទៀតថា «​កញ្ញា​» ផងដែរ​។ សម្រាប់​សម័យ​បច្ចុប្បន្ន គេ​និយម​ប្រើពាក្យ​«​កញ្ញា​» ជាង​«​អ្នកនាង​»​។ សូមកុំ​យល់ច្រឡំ​ថា «​អ្នកនាង​» ថា​ជា​ស្ត្រី​មេម៉ាយ​។ ការពិត​«​អ្នកនាង​» សំដៅលើ​នារី​ដែល​នៅ​លីវ​។​

​ចំពោះ​ពាក្យ «​អ្នកស្រី​» គឺ​សំដៅលើ​ស្ត្រី​ដែល​រៀបការ​ហើយ មានមុខ​នាទី ក្នុង​ក្រសួង ស្ថាប័ន ឬ​មាន​មុខរបរ​ខ្លួនឯង​។ និយាយ​ឲ្យ​ខ្លី​ទៅ ពាក្យ​អ្នកស្រី សំដៅលើ​មនុស្ស​ស្រី​ដែល​ធ្វើការ​។ ​រីឯ​«​លោកស្រី​» គឺ​ប្រើ​សម្រាប់​ស្ត្រី​ដែល​រៀបការ​ជាមួយ​អ្នក​ដែលមាន​ឋានន្តរសក្តិ មានមុខ​ងារ​ជា​មន្ត្រីរាជការ ឬ​អ្នកមាន​មុខមាត់​។ ប៉ុន្តែ​លោកស្រី​ទាំងនោះ មិនមាន​ការងារ ឬ​មុខងារ​ជា​ស្ត្រី​ធ្វើ​ការងារ​ក្នុងសង្គម​ឡើយ​។

​ចំណែក ​«​លោកស្រី​ជំទាវ​» សំដៅលើ​ភរិយា​របស់​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី ឬ​ភរិយា​ជា​មេផ្ទះ ឧ​ត្ត​ម​សេនីយ៍ ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ត្រឹង ងា ដដែល​៕

ប្រភព៖ kromanews.com

មតិយោបល់

ពីនេះពីនោះ1 hour ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ3 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ5 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត5 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ8 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK