សង្ឃដីការលោកសង្ឃជប៉ុន ៣០០ ឆ្នាំមុន អាចបំភ្លឺជីវិតអ្នកដូចគោមក្នុងពេលរាត្រី!
Connect with us

គួរដឹង

សង្ឃដីការលោកសង្ឃជប៉ុន ៣០០ ឆ្នាំមុន អាចបំភ្លឺជីវិតអ្នកដូចគោមក្នុងពេលរាត្រី!

Ryokan Taigu គឺជា​លោកសង្ឃ​ជនជាតិ​ជប៉ុន​មួយ​អង្គ ដែល​បាន​រស់នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៧៥៨​ដល់​ឆ្នាំ​១៨៣១។ ទ្រង់​ត្រូវ​បាន​គេ​ចងចាំ​ចំពោះ​ស្នាដៃ​របស់​ទ្រង់​នៅ​ក្នុង​កំណាព្យ​និង​ការ​សរសេរ​អក្សរ​ផ្ចង់។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សង្ឃដីកា​ចំនួន​៧​របស់​ទ្រង់ បើ​អ្នក​អាន​យល់ នោះ​សង្ឃដីកា​ទាំងនេះ​នឹង​អាច​ជួយ​បំភ្លឺ​ជីវិត​អ្នក​បាន៖

«ហេតុអ្វី​បាន​ជា​អ្នក​ស្វះស្វែង​រក​ការ​ពិត​នៅ​ទី​កន្លែង​ឆ្ងាយ ? ចូរ​រក​មើល​ការ​បំភ័ន្ត​និង​ការ​ពិត​នៅ​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​អ្នក។»

«បើ​មាន​ភាព​ស្រស់​ស្អាត តែង​មាន​ភាព​អាក្រក់។ បើ​មាន​ត្រឹមត្រូវ តែង​មាន​ខុស។ បញ្ញា​និង​ល្ងង់ខ្លៅ​បំពេញ​គ្នា​ទៅវិញទៅមក។ រីឯ​ការ​បំភ័ន្ត​និង​ការ​ត្រាស់​ដឹង​មិន​អាច​នៅ​ដាច់​ពី​គ្នា​បាន​នោះ​ឡើយ។ នេះ​គឺជា​ការ​ពិត​ដ៏​យូរ​លង់​ណាស់​មក​ហើយ កុំ​គិត​ថា​វា​ទើបតែ​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ​នេះ។ «ខ្ញុំ​ចង់​បាន​នេះ ខ្ញុំ​ចង់​បាន​នោះ» មិនមែន​ជា​អ្វី​ទាំងអស់​ក្រៅតែ​ពី​ភាព​ល្ងង់ខ្លៅ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាថ៌កំបាំង​មួយ​ថា «អ្វី​គ្រប់​យ៉ាង​សុទ្ធតែ​មិន​ឋិតថេរ។» 

«ខ្ញុំ​មិន​បាន​ប្រាប់​ពិភពលោក​ដែល​អាប់អួ​នេះ​ឲ្យ​ប្រែ​ជា​បរិសុទ្ធ​នោះ​ទេ។ ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួនឯង​បរិសុទ្ធ​រួច​ហើយ​ពិនិត្យ​មើល​ចំណាំង​ផ្លាត​របស់​ខ្លួនឯង​នៅ​ក្នុង​ទឹក​ជ្រោះ។»

) «ខ្ញុំ​មិន​បាន​មើល​ឃើញ​ជីវិត​ខ្លួនឯង​ថា​ខ្វះខាត​នោះ​ទេ។ នៅ​ក្នុង​ទ្វារ​របង​ដែល​ធ្វើ​ពី​មែក​ឈើ​តូចៗ​មាន​នូវ​ព្រះចន្ទ និង​ផ្កា។»

«ជាប់ជំពាក់​នឹង​ការ​ពិត​ហើយ​វា​នឹង​ប្រែ​ក្លាយ​ជា​ភាព​ក្លែងក្លាយ។ យល់​ពី​ភាព​ក្លែងក្លាយ​ហើយ​វា​នឹង​ប្រែ​ក្លាយ​ជា​ការ​ពិត។»

) «បើ​អ្នក​ជួបប្រទះ​មនុស្ស​អាក្រក់ ទុច្ចរិត ល្ងង់ខ្លៅ ល្ងីល្ងើ មាន​ផ្នែក​ណាមួយ​នៃ​រូប​រាងកាយ​ដែល​លូតលាស់​ខុស​ប្រក្រតី ពិសពុល មាន​ជំងឺ​ធ្ងន់ធ្ងរ ឯកា អភ័ព្វ ឬ​ពិការ អ្នក​គួរ​គិត​ថា «តើ​ខ្ញុំ​អាច​ជួយ​ពួកគេ​បាន​ដោយ​របៀប​ណា ?» 

) «ភ្លៀង​បាន​រាំង ពពក​បាន​រសាត់​ទៅ​ឆ្ងាយ ហើយ​អាកាសធាតុ​ក៏​បាន​ជ្រះ​ស្រឡះ​ម្ដង​ទៀត។ បើ​បេះដូង​របស់​អ្នក​បរិសុទ្ធ នោះ​គ្រប់​យ៉ាង​នៅ​ក្នុង​លោក​នេះ​គឺ​សុទ្ធតែ​បរិសុទ្ធ ពេល​នោះ​ព្រះចន្ទ​និង​ផ្កា​នឹង​ណែនាំ​អ្នក​នៅ​តាម​ផ្លូវ។»

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK