ស្វែងយល់ទាំងអស់គ្នា! តើ Trademark និង Copyright មានសារៈសំខាន់អ្វីខ្លះចំពោះអាជីវកម្មរបស់លោកអ្នក?
Connect with us

គួរដឹង

ស្វែងយល់ទាំងអស់គ្នា! តើ Trademark និង Copyright មានសារៈសំខាន់អ្វីខ្លះចំពោះអាជីវកម្មរបស់លោកអ្នក?

ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នករឹតតែមានភាពស្របច្បាប់ និងទទួលបានការការពារ ទៅតាមផ្លូវច្បាប់ រឿងដល់សំខាន់នោះលោកអ្នកត្រូវស្វែងយល់ឱ្យច្បាស់អំពីអ្វីខ្លះដែលធ្វើឱ្យអាជីវកម្មរបស់លោកអ្នករឹងមាំក្នុងផ្លូវច្បាប់។ ថ្ងៃនេះក្រុមការងារ Business Record សូមលើកយកតែ Trademark និង Copyright មកនិយាយសិន៖

ការចុះបញ្ជីនិក្ខិត្តសញ្ញា (Trademark) គឺជាការចុះ៖ 

ឡូហ្គោ, ឃ្លា, ពាក្យ, និមិត្តសញ្ញាផ្សេងៗរបស់ក្រុមហ៊ុន។ ការចុះបញ្ជីនិក្ខិត្តសញ្ញា លើពាណិជ្ជសញ្ញានាពេលបច្ចុប្បន្ននេះបានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតនៃសេវាកម្ម IPR។ វាជារឿងមួយដល់សំខាន់ក្នុងការចុះបញ្ជីនិក្ខិត្តសញ្ញានៃក្រុមហ៊ុនរបស់លោកអ្នក ព្រោះវាអាចការពារនូវសិទ្ធិតាមផ្លូវច្បាប់ពេញលេញនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនលោកអ្នកបាន។ ខណៈពេលដែលចុះឈ្មោះពាណិជ្ជសញ្ញាដំបូងយើងត្រូវស្វែងរកពាណិជ្ជសញ្ញាណាមួយដែល ថ្មីមិនទាន់មានអ្នកប្រើប្រាស់ហើយបន្ទាប់មកធ្វើការដាក់ពាក្យស្នើសុំទៅការិយាល័យពាណិជ្ជសញ្ញា។

ការរក្សាសិទ្ធិ (Copyright)៖ 

គឺជាការផ្តល់នូវសិទ្ធិដល់អ្នកបង្កើតថ្មី ដូចជាអ្នកតែងនិពន្ធ (តន្ត្រី, ភាពយន្ត, រូបថត, ចម្លាក់, ឯកសារឌីជីថល និងទំព័រវេបសាយ)  ជាមួយនឹងសិទ្ធិផ្តាច់មុខក្នុងការការពារនៃការលួចចម្លង និងការចែកចាយ ណាមួយដែលគ្មានការអនុញ្ញាតពីម្ចាស់ដើម។ ការរក្សាសិទ្ធិមួយនេះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្តល់តំលៃដល់ស្នាដៃបង្កើតថ្មីរបស់ម្ចាស់ដើមទៅតាមផ្លូវច្បាប់៕

អត្ថបទ៖​ បូ ទីន

ប្រភពអត្ថបទ៖ business-record.com                                                                                                                                 

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK