គួរដឹង! អាហារ​​ដែល​មិនគួរ​ទុក​ក្នុង​ទូរ​ទឹកកក!
Connect with us

គួរដឹង

គួរដឹង! អាហារ​​ដែល​មិនគួរ​ទុក​ក្នុង​ទូរ​ទឹកកក!

​មិនមែន​គ្រប់​អាហារ​ទាំងអស់​សុទ្ធតែ​ត្រូវ​ទុក​ក្នុង​ទូរ​ទឹក​ក​ដើម្បី​រក្សា​គុណភាព​ឡើយ​! ធ្លាប់​ដឹង​ទេ​ថា​អាហារ​អ្វីខ្លះ​ដែល​មិនគួរ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​?

ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​មិនគួរ​រក្សាទុក​ក្នុង​ទូរ​ទឹកកក ៖
១. នំ​បុ័ង 
សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​នឹងធ្វើ​ឱ្យ​នំ​បុ័ង​ឆាប់​ឡើង​រឹង​មិន​ទន់​ឆ្ងាញ់​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​រក្សាទុក​តែ​អាហារ​ណា​ដែល​អ្នក​មិន​ទទួលទាន​យូរ​ជាង ៤ ថ្ងៃ​បាន​ហើយ​ក្នុង​ទូរ​ទឹកកក​។​
២. ខ្ទឹមបារាំង 
ចង់ឱ្យ​ខ្ទឹមបារាំង​នៅ​ស្រស់​ល្អ សូម​ទុក​វា​នៅ​កន្លែង​ធម្មតា​ដែលមាន​ខ្យល់​ចេញចូល​មិនមែន​បិទ​ជិត​ដូច​ទូរ​ទឹកកក​ឡើយ​។ ហើយក៏​មិនត្រូវ​ទុក​ខ្ទឹមបារាំង​ជាមួយ​ដំឡូងបារាំង​ដែរ ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ខ្ទឹមបារាំង​ឆាប់​រលួយ​។​

៣. ទឹកម្ទេស​
អ្នក​មិនចាំបាច់​រក្សាទុក​ទឹកម្ទេស​ក្នុង​ទូរ​ទឹកកក​ដោយ​បារម្ភ​ខ្លាច​ឆាប់​ខូច​នោះទេ ក៏​ព្រោះ​មិន​ថា​ម៉ាក​អ្វី​ក៏ដោយ​ទឹកជ្រលក់​នេះ​មិន​ងាយ​នឹង​ខូចគុណភាព​ឡើយ​។ 

​៤. ដំឡូងបារាំង 

​ដំឡូងបារាំង​ជា​អាហារ​ដែល​ពេញនិយម​បំផុត មិន​ថា ចំ​ហ៊ុយ ដុត ឫ​ចៀន​ឡើយ ដូច្នេះ​ភាគច្រើន​នៃ​ពួកយើង​តែង​រក្សាទុក​វា​ក្នុង​ទូទឹកកក​សម្រាប់​ពេលដែល​ត្រូវការ​។ តាមពិតទៅ​អ្នក​ពុំ​ចាំបាច់​ធ្វើ​ដូច្នេះ​ឡើយ អ្នក​គ្រាន់តែ​ខ្ចប់​វា​នៅក្នុង​ក្រដាស​ជាការ​ស្រេច ហើយ​គុណភាព​របស់​វា​នឹង​អាច​ដល់​៣​សប្តាហ៍​។ ផ្ទុយទៅវិញ​បើ​អ្នក​ទុក​វា​ក្នុង​ទូទឹកកក ឫ​ថង់​ប្លា​ស្ទិ​ក នឹងធ្វើ​ឱ្យ​បាត់បង់​រសជាតិ ឫ​ធ្វើឱ្យ​បែកញើស​ឆាប់​រលួយ​ទៅវិញ​ទេ​។ 

៥. ខ្ទឹមស​

​ដោយ​មិនចាំបាច់​ដាក់​ក្នុង​ទូរ​ទឹកកក ខ្ទឹមស​អាច​រក្សា​គុណភាព​ល្អ​បាន​ដល់​ទៅ ២ ខែ​ឯណោះ​។​

៦. កាហ្វេ 

​មិន​ថា​ជា​កាហ្វេ​គ្រាប់ ឬ​កាហ្វេ​កិន​រួច​ក៏ដោយ ស៊ី​តុ​ណ្ហ​ភាព​ខ្ពស់​អាច​ជះ​ផលប៉ះពាល់​ដល់​រសជាតិ​នៃ​កាហ្វេ​។ ដូច្នេះ​ប្រសិនបើ​ចង់ឱ្យ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ចូល​ទុក​វា​នៅក្នុង​ក្រឡ​បិទ​ជិត​ជាការ​ស្រេច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK