សម្ដីដកស្រង់​​​ ១០ ឃ្លារបស់​ពីទស្សនវិទូ​ចិន "មឹងជឺ" ដែលគេចាត់ទុកជាបណ្ឌិតទី២ បន្ទាប់ពី "ខុងជឺ​"
Connect with us

បែបផែនជីវិត

សម្ដីដកស្រង់​​​ ១០ ឃ្លារបស់​ពីទស្សនវិទូ​ចិន “មឹងជឺ” ដែលគេចាត់ទុកជាបណ្ឌិតទី២ បន្ទាប់ពី “ខុងជឺ​”

មឹងជឺ ​គឺជា​ទស្សនវិទូ​លទ្ធិ​ខុងជឺ​របស់​ចិន​មួយ​រូប​ដែល​បាន​រស់នៅ​ក្នុង​រយៈពេល​ពាក់កណ្ដាល​ទី២​នៃ​រាជវង្ស​ចូវ។ លោកកើត​នៅ​ឆ្នាំ​៣៧២​មុន​គ.ស និង​លាចាកលោក​នៅ​ឆ្នាំ២៨៩​មុន​គ.ស។ គាត់​ត្រូវ​បាន​គេ​ឲ្យ​កិត្តិនាម​ថា​ជា​បណ្ឌិត​ទី២​បន្ទាប់​ពី​ខុងជឺ។ ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​ថា​លោកគឺជា​កូន​សិស្ស​របស់​ជឺស៊ឺ ដែល​ត្រូវ​ជា​ចៅ​របស់​ខុងជឺ។ តាម​ដំណាល​តៗ​មក​ថា គាត់​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ចិន​ក្នុង​រយៈពេល​៤០​ឆ្នាំ​ដើម្បី​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ឲ្យ​មេ​ដឹកនាំ។ ឪពុក​របស់​លោក​បាន​ស្លាប់​ចោល​លោក​កាល​រូបលោក​នៅ​តូច​ម្ល៉េះ នៅ​សល់​ម្ដាយ​របស់​គាត់​ជា​អ្នក​ចិញ្ចឹម​បីបាច់​គាត់​តែ​ម្នាក់​ឯង។

នៅ​ក្នុង​ភាសា​ចិន​មាន​ឃ្លា​បុរាណ​មួយ​ដែល​ល្បីល្បាញ​យ៉ាង​ខ្លាំង​ដែល​បកប្រែ​មក​ថា «ម្ដាយ​របស់​មឹងជឺ​ប្ដូរ​ទី​លំនៅ​៣ដង»។ ទី​លំនៅ​ដំបូង​គឺ​នៅ​ទី​បញ្ចុះសព ដែល​ម្ដាយ​របស់​លោក​បាន​ឃើញ​លោក​ធ្វើ​ត្រាប់​តាម​អ្នក​កាន់ទុក្ខ​ក្នុង​ពេល​មាន​ក្បួន​ដង្ហែ​សព។ ទីលំនៅ​ទី២​គឺ​នៅ​ក្បែរ​ផ្សារ ដែល​ម្ដាយ​លោកបាន​ឃើញ​លោក​ត្រាប់​តាម​ឈ្មួញ​យំ ដែល​ឈ្មួញ​ក្នុង​សម័យ​នោះ​ត្រូវ​បាន​គេ​ស្អប់ខ្ពើម។ ចុងក្រោយ​ម្ដាយ​គាត់​ក៏​ផ្លាស់​ទៅ​នៅ​ក្បែរ​សាលា។ ឃើញ​បញ្ញវន្ត​និង​សិស្ស គាត់​ក៏​ចាប់ផ្ដើម​រៀន​សូត្រ ទើប​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​បញ្ញវន្ត។ ម្ដាយ​របស់​មឹងជឺ​ច្រើន​ត្រូវ​បាន​គេ​ចាត់ទុកជា​តួអង្គ​ស្ត្រី​គំរូ​មួយ​រូប​នៅ​ក្នុង​វប្បធម៌​របស់​ចិន។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​របស់​ មឹងជឺ​ ចំនួន​១០ ដើម្បី​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​របស់​ទស្សនវិទូ​ដ៏​សំខាន់​របស់​ចិន​រូប​នេះ៖

«មនុស្ស​ដែល​អស្ចារ្យ​គឺជា​មនុស្ស​ដែល​មិន​បាត់បង់​បេះដូង​កូន​ក្មេង​របស់​គាត់។»

«ជំងឺ​របស់​មនុស្ស​កើត​ឡើង​នៅ​ពេល​ពួកគេ​មិន​យកចិត្តទុកដាក់​វាល​ស្រែ​របស់​ខ្លួនឯង ហើយ​បែរ​ជា​រវល់​ដក​របស់​ឥតប្រយោជន៍​នៅ​ត្រង់​វាលស្រែ​របស់​អ្នកដទៃ​ទៅវិញ។»

«ភាព​សំខាន់​តែ​មួយ​គត់​នៃ​ការ​រៀន​សូត្រ​គឺជា​ការ​ស្វែងរក​បេះដូង​ពី​ធម្មជាតិ​របស់​បុគ្គល​នោះ។»

) «មនុស្ស​តែង​អន្ទះសា​នឹង​បញ្ចេញ​មតិ​ទៅលើ​អ្វីមួយ​នៅ​ពេល​ពួកគេ​ខ្លួនឯង​មិន​ទាំង​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​ផង។»

) «គ្មាន​ភាព​រីករាយ​ណា​ដែល​លើស​ពី​ការ​មាន​សតិ​ដឹង​ពី​ភាព​ស្មោះត្រង់​ទៅលើ​ការ​ត្រួតពិនិត្យ​ខ្លួនឯង​នោះ​ទេ។»

) «តៅ​នៅ​ក្បែរ​ខ្លួន​ប៉ុន្តែ​មនុស្ស​តែង​ស្វែងរក​វា​នៅ​ទី​ឆ្ងាយ។ វា​មាន​នៅ​ក្នុង​រឿង​ដែល​ងាយស្រួល តែ​មនុស្ស​ស្វែងរក​វា​នៅ​ក្នុង​រឿង​ដែល​ស្មុគស្មាញ។»

) «ផ្លូវ​នៃ​ការ​រៀន​សូត្រ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ស្វែងរក​ចិត្ត​ដែល​បាន​បាត់បង់​នោះ​ទេ។»

) «សេចក្ដី​អាក្រក់​កើតឡើង​មក​ដើម្បី​ធ្វើឲ្យ​សេចក្ដី​ល្អ​មាន​មុខមាត់​រុងរឿង។ សេចក្ដី​អាក្រក់​គឺជា​សេចក្ដី​ល្អ​ដែល​អវិជ្ជមាន។ សេចក្ដី​អាក្រក់​អាច​បម្លែង​ជា​សេចក្ដី​ល្អ។ អ្វី​ដែល​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ពេល​មួយ ក្លាយ​ជា​ល្អ​នៅ​ពេល​មួយ​ផ្សេង​សម្រាប់​មនុស្ស​ផ្សេង​ទៀត។»

«បុគ្គល​ដែល​បាន​ចូល​ទៅ​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​ខ្លួនឯង នឹង​យល់​ពី​ធម្មជាតិ​របស់​ខ្លួនឯង។ នៅ​ពេល​យល់​ពី​ធម្មជាតិ​របស់​ខ្លួនឯង គេ​នឹង​យល់​ពី​ឋានសួគ៌។»

១០«អារម្មណ៍​នៃ​ការ​អាណិតអាសូរ​គឺជា​ការ​ចាប់ផ្ដើម​នៃ​មនុស្សជាតិ។»

ដោយ៖ ស្រីពៅ

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

ពីនេះពីនោះ4 hours ago

លោកសុវណ្ណ រិទ្ធី៖ បើក្លាយខ្លួនជាមនុស្សល្បី សំរាប់តែថតស្ពតផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរ ទោះស្លា​ប់ក៏ខ្ញុំមិនធ្វើដែរ!

គួរដឹង16 hours ago

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​យើង? នេះជាហេតុ​ផលទាំង ៤ធ្វើ​ឲ្យ​យើងសុបិន​ឃើញ​គេ!

គួរដឹង16 hours ago

នៅខ្មែរយើង!!! លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ!!!

ថ្មីៗ17 hours ago

ពលរដ្ឋម្ដុំច្បារអំពៅទ្រាំស្ទះផ្លូវរាប់ម៉ោងរាល់ថ្ងៃលែងបាន ដាច់ចិត្តស្រែកសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ!

ពីនេះពីនោះ21 hours ago

ទីបំផុត សួស វីហ្សា និង ថមមី បានបញ្ចេញ MV បទ “អរគុណ” ដែលរៀបរាប់អំពីសាច់រឿងពិតនៃស្នេហាពួកគេ ដែលមិនអាចបំភ្លេចបានហើយ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK