ផ្លែព្រីងទុំមានសារធាតុ ប្រឆាំងមហារីក បំប៉នឈាម, បំប៉នឆ្អឹង ក្រចក ធ្មេញ បង្ការជំងឺបេះដូង និងជំងឺផ្សេងៗទៀត
Connect with us

គួរដឹង

ផ្លែព្រីងទុំមានសារធាតុ ប្រឆាំងមហារីក បំប៉នឈាម, បំប៉នឆ្អឹង ក្រចក ធ្មេញ បង្ការជំងឺបេះដូង និងជំងឺផ្សេងៗទៀត

ឈ្មោះវិទ្យាសាស្ត្រ Sycygium cumini ( L.) skeels ព្រីង ជារុក្ខជាតិ ដើមធំ មានដើមកំណើតពីឥណ្ឌា ។ ផ្លែព្រីង មានរសជាតិជូរអែម , ផ្អែមនិង មាន លាយជាតិ ចត់ដែរ ។

ខ្មែរយើងនិយមបរិភោគ ផ្លែព្រីងទុំ ស្ទើគ្រប់គ្នា តែមិនបានដឹង ផ្លែព្រីងចាត់ក្នុងពួកបេរី ដែលមានសារៈប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពនិងរក្សាជំងឺ ព្រោះផ្លែព្រីង បរិបូណ៌ ទៅដោយ៖Carbohydrate , Fibers , Proteine , Vit B1B2 B3 B6 , Vit C Calcium , Phosphorus Potassium , Sodium , សារធាតុដែក ….។ល។ ផ្លែព្រីងមានអត្ថប្រយោជន៍៖

១. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម គេប្រើផ្លែព្រីងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមតាមបែបបុរាណ ដោយសារតែវាមានជាតិស្ករទាប។ ដោយឡែកតាមបែបវិទ្យាសាស្ត្រវិញ គឺគេចម្រាញ់ព្រីង ធ្វើជាឱសថសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ហើយការសិក្សាស្រាវជ្រាវបានបញ្ជាក់ថាគ្រាប់ព្រីងអាចកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាមបាន៣០%។

២. ជួយការពារនិងធ្វើឲ្យឆ្អឹងរឹងមាំ នៅក្នុងផ្លែព្រីងមានសមាសធាតុល្អៗសម្រាប់សុខភាព ដូចជាជាតិកាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងវីតាមីនC ដែលនេះជួយការពារឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។

៣. ជួយនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហម យោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Annamalai នៃប្រទេសឥណ្ឌា ផ្លែឈើដែលសំបូរដោយជាតិវីតាមីន C និងជាតិដែកដូចជាផ្លែព្រីង គឺជួយបង្កើនសារធាតុដែលដឹកនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហមដូចជាសមាសធាតុ Haemoglobin ដែលជួយប្រឆាំងនឹងជំងឺខ្វះកោសិកាឈាមក្រហមបាន។

៤. ជួយបង្ការជំងឺបេះដូង ផ្លែព្រីងមានផ្ទុកសារធាតុ Ellagic acid និងAnthocyanins ដែលសមាសធាតុទាំងនេះជួយបង្ការអុកស៊ីតកម្ម Cholesterol នៃជំងឺបេះដូងបាន ហើយផ្លែព្រីង១០០ក្រាមមានផ្ទុកសារធាតុប៉ូតាស្យូម៥៥មីលីក្រាមដែលជួយបង្ការដំណើរឈាមរត់ខ្លាំងបានផងដែរ។

៥. ជួយបង្ការដំបៅក្លាយ តាមបែបបុរាណ បន្ថែមពីផ្លែព្រីង ស្លឹក សំបកដើមផ្លែព្រីង និងគ្រាប់ព្រីងត្រូវបានគេប្រើប្រាស់សម្រាប់បង្ការដំបៅក្លាយបាន ហើយជាពិសេសវាមានសារធាតុប្រឆាំងនឹងមេរោគ។

៦. ស្លឹកព្រីងល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងសុខភាពមាត់ស្លឹកព្រីងគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសុខភាពមាត់ ជាពិសេសគេប្រើស្លឹកព្រីងជាឱសថបុរាណសម្រាប់ព្យាបាលចុកពោះ រាគ ម៉្យាងទៀតវាក៏មានសមាសធាតុប្រឆាំងបាក់តេរីដែលគេប្រើវាជាឱសថព្យាបាលបញ្ហាមាត់បាន។

៧. ជួយបង្ការជំងឺមហារីក យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាផ្លែព្រីងអាចជួយរារាំងនូវសមាសធាតុដែលបង្កឲ្យមានវិវដ្ដនៃជំងឺមហារីកបាន៕

ប្រភព៖ fbfreeshare.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK