ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរ!!!
Connect with us

ថ្មីៗ

ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរ!!!

សព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំចំនី។ ជាហេតុធ្វើអោយផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ស្រាប់តែពេលថ្មីៗនេះតាមរយះការបង្ហោះសារមួយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។

ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយ ស៊ែល ផងបាទ ។ក្រោយមកធ្វើអោយមហាជនចាប់អារម្មណ៏និងបានចូលរួមបព្ចេាញមតិរៀងៗខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការបំផុសគោលគំនិតមួយធ្វើអោយអ្នកប្រើប្រាស់ចាប់អារម្មណ៏។ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបាន​ ព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។

ដូចនេះការ​វេច​ខ្ចប់​បែបនេះ ជៀស​ផុតពី​សារធាតុ​ជាតិគីមី​បាន​មួយកម្រិត​ផងដែរ​។ មួយវិញទៀត «​ស្លឹក​ឈូក ឬ​ស្លឹកចេក​» ឆាប់​រលួយ និង​អាច​ប្រើប្រាស់​ជា​ជីធម្មជាតិ​បាន​។ ក្រៅពី​ស្លឹក​ឈូក ឬ​ស្លឹកចេក​នោះ​គឺមាន «​ស្លឹក​ចាក ស្លឹកត្នោត ស្លឹក​ដូង​» ផ្តល់​ភាពងាយស្រួល​នៅក្នុង​ការថែរក្សា ម្ហូបអាហារ នំចំណី ហើយក៏​បាន​គាំពារ​បរិស្ថាន​ផងដែរ​៕

ប្រភព៖ freedomnewskh.com

មតិយោបល់

ពីនេះពីនោះ19 mins ago

ភរិយាលោក ព្រាប សុវត្ថិ ទម្លាយរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២២ឆ្នំា ថែមទាំងពោលពាក្យដ៏មានន័យថា… (មានវីដេអូ)

ពីនេះពីនោះ2 hours ago

ជួយគាំទ្រផង! កូនខ្មែរ ច្នៃឃ្លោក ដោយដាក់ពុម្ភ ឲ្យចេញជាកែវ និងថូ អាចប្រើប្រាស់ជំនួសកែវ និងថូ បានយ៉ាងស្រួល… (មានរូបភាពច្រើន)

ថ្មីៗ4 hours ago

មិត្តល្អជប៉ុន​! គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា

បែបផែនជីវិត4 hours ago

រឿង​អប់រំ​៖ មាណព​ខ្វាក់​ និង​ចង្កៀង

ពីនេះពីនោះ7 hours ago

បានឃើញទិដ្ឋភាពក្នុងផ្ទះ កែវ វាសនា ហើយ ពិតជាធំទូលាយហើយប្រណិតណាស់ សមនឹងគេផ្អើលថា មានតម្លៃជាង១លានដុល្លាមែន!

Trending

Copyright © 2019 ANARCHAK